ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ

09:56 | 19/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាពេលកន្លងមកនេះ ខេត្ត An Giang វៀតណាម និងខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) បានសហប្រតិបត្តិការលើវិស័យជាច្រើន ហើយសម្រេចបានលទ្ធផលល្អ។ តាមរយៈនោះ រួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តទាំងពីរ ក្រោមពាក្យស្លោកថា “ភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាព យូរអង្វែង”។

ខេត្ត Cao Bang (វៀតណាម)៖ ទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះ​របរតម្បាញចរបាប់របស់ជនជាតិ Tay ខេត្ត Cao Bang (វៀតណាម)៖ ទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះ​របរតម្បាញចរបាប់របស់ជនជាតិ Tay
បញ្ជាការដ្ឋានយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang (វៀតណាម) បញ្ជាការដ្ឋានយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang (វៀតណាម)
ថ្នាក់ដឹកនាំខេត្ត An Giang និងខេត្តតាកែវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យជាច្រើន
ថ្នាក់ដឹកនាំខេត្ត An Giang និងខេត្តតាកែវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យជាច្រើន

យោងតាមលោក Le Van Phuoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang នាពេលកន្លងមកនេះ មន្ទីរ ស្ថាប័ន ស្រុក និងទីក្រុងជាប់ព្រំដែនខេត្ត An Giang និងខេត្តតាកែវ បានសហការយ៉ាងល្អក្នុងការអនុវត្តភារកិច្ចរួម។ ជាពិសេស ក្នុងឆ្នាំ២០២៣ បណ្ដាអង្គភាពដូចជា៖ នគរបាល កងទ័ព គយ មូលដ្ឋានតាមព្រំដែន ជាពិសេសកងកម្លាំងជំនាញនៅតាមព្រំដែន បានសហការយ៉ាងសកម្មក្នុងការងារបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែន។ ពីនោះ ចូលរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន រឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជានិយាយរួម រវាងខេត្ត An Giang និងខេត្តតាកែវនិយាយដោយឡែក។

ខេត្ត An Giang បានរៀបចំដោយជោគជ័យនូវពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ Tinh Bien ខេត្ត An Giang ឆ្នាំ២០២៣ ក្រោមការចូលរួមពីកម្មាភិបាល និងធុរកិច្ចជាច្រើននៃខេត្តតាកែវ ដោយមានស្តង់ចំនួន ១៥ ដែលដាក់តាំងបង្ហាញផលិតផលរបស់ខេត្តតាកែវ។ នៅឆ្នាំ២០២៣ ទំហំសរុបនៃការនាំចូល និងនាំចេញតាមច្រកព្រំដែនរវាងខេត្តទាំងពីរមានប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ល។

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
សន្និសីទបូកសរុបលទ្ធផលសហប្រតិបត្តិការឆ្នាំ២០២៣ និងទិសដៅរយៈពេល ៦ ខែដើមឆ្នាំ២០២៤ រវាងខេត្ត An Giang និងខេត្តតាកែវ

ចំពោះទិសដៅ និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ ខេត្តទាំងពីរបន្តសហការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមព្រំដែន អនុវត្តផែនការយាមល្បាតទ្វេភាគី និងការពារព្រំដែនស្របតាមស្ថានភាពបច្ចុប្បន្ន។ រក្សាការផ្លាស់ប្តូរព័ត៌មាន ស្វែងរក និងជួយសង្គ្រោះនៅពេលមានគ្រោះធម្មជាតិកើតឡើង ផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋនៅតាមព្រំដែន។

ក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល ដឹកជញ្ជូន... ខេត្តទាំងពីរបន្តចែករំលែកបទពិសោធន៍ សិក្សា ការពារ និងទប់ស្កាត់សកម្មភាពពាណិជ្ជកម្មខុសច្បាប់តាមព្រំដែន។ អំពីវិស័យកសិកម្ម និងពាណិជ្ជកម្ម ខេត្តទាំងពីរបន្តបង្កើតឱកាសផ្លាស់ប្តូរពាណិជ្ជកម្ម សិក្សាបទពិសោធន៍ ដើម្បីផលិតកម្មប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងនោះ ខេត្តទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរណសិរ្ស អង្គការមហាជននៅតាមមូលដ្ឋានព្រំដែន... ដើម្បីពង្រីក និងរក្សាទំនាក់ទំនងសាមគ្គីភាព មិត្តភាព ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមរវាងអាជ្ញាធរ និងប្រជាជននៃខេត្ត An Giang - ខេត្តតាកែវ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន