នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបពិភាក្សាការងារជាមួយសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី

19:00 | 13/11/2024 យោងតាមកាសែតកងទ័ពប្រជាជន

បន្តកម្មវិធីបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាព្រឹកថ្ងៃទី៩ ខែមីនា នៅទីក្រុង Canberra (អូស្ត្រាលី) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី (VASEA)។

ក្រុមហ៊ុន Viettel សហប្រតិបត្តិការជាមួយ Intel ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្រុមហ៊ុន Viettel សហប្រតិបត្តិការជាមួយ Intel ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល
តំបន់ទេសចរណ៍ដែលអ្នកមិនគួររំលងនៅខេត្ត Nghe An តំបន់ទេសចរណ៍ដែលអ្នកមិនគួររំលងនៅខេត្ត Nghe An
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបពិភាក្សាការងារជាមួយសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបពិភាក្សាការងារជាមួយសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី

ក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ក្នុងចំណោម “៦ ចំណុចប្រសើជាង” ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលទើបបានបង្កើតថ្មីរវាងវៀតណាម និងអូស្ត្រាលី មានខ្លឹមសារគឺ "ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតងខ្លាំងក្លាជាង" និង "កិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ-បណ្តុះបណ្តាល បរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ"។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ VASEA ធ្វើជាស្ពាន និងជាស្នូលដើម្បីពង្រីកជាអតិបរមានូវតួនាទីជាបញ្ញវន្ត និងអ្នកជំនាញវៀតណាមនៅអូស្ត្រាលី បន្តតភ្ជាប់បញ្ញវន្ត អ្នកវិទ្យាសាស្ត្រ មូលដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អង្គភាពអាជីវកម្មរបស់អូស្ត្រាលី និងសហការជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; អប់រំ បណ្តុះបណ្តាល; សេដ្ឋកិច្ច - ពាណិជ្ជកម្ម - ការវិនិយោគ; បញ្ញាសិប្បនិម្មិត; ឈុព semiconductor; រ៉ែ; អភិវឌ្ឍន៍ផ្លូវគមនាគមន៍បៃតង; ទីផ្សារកាបូន; ជួយឧបត្ថម្ភកសិករ អភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម កែលម្អតម្លៃបន្ថែមលើវិស័យកសិកម្ម និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long។

នេះជាសកម្មភាពចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសអូស្ត្រាលី ក្នុងដំណើរបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមីនា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងអាស៊ាន-អូស្ត្រាលី (១៩៧៤-២០២៤) និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី។ បន្ទាប់ពីសកម្មភាពនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Canberra ប្រទេសអូស្ត្រាលី ទៅកាន់ទីក្រុង Auckland ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនូវែលសេឡង់ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែមីនា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទរដ្ឋមន្ត្រីការបរទេសវៀតណាម – អូស្ត្រាលី ជំរុញការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
វៀតណាម – អេស្ប៉ាញ៖ ពង្រីកពីការផ្លាស់ប្តូរមិត្តភាព ទៅជាការតភ្ជាប់មនុស្សជាតិ ចំណេះដឹង និងមូលដ្ឋាន
ការធ្វើឱ្យល្អឥតខ្ចោះនូវមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី
វៀតណាម – អូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការសារព័ត៌មាន និងពាណិជ្ជកម្មឌីជីថល
សមាគមមិត្តភាពវៀតណាម - ស្រីលង្កា ជំរុញការតភ្ជាប់ប្រជាជនតាមរយៈការផ្លាស់ប្តូរព្រះពុទ្ធសាសនា

អានច្រើនបំផុត

អាណិកជនវៀតណាម ជួយឧបត្ថម្ភប្រជាជនមានកាលៈទេសៈលំបាក នៅឯសាធារណរដ្ឋឆែក
ការជ្រើសរើសប្រតិភូចូលរួមបោះជំរំរដូវក្តៅ "យុវជននិងកុមារអាណិកជនវៀតណាម និងយុវជនទីក្រុង"
ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តអំពីកិច្ចការជនជាតិវៀតណាមនៅបរទេស
ពង្រីកប្រភពធនធានប្រជាជនវៀតណាមនៅបរទេស៖ ចាប់ពីតួនាទីត្រលាតផ្លូវនៃកិច្ចការបរទេស រហូតដល់កម្លាំងរុញច្រានអភិវឌ្ឍន៍ជាតិ និងមូលដ្ឋាននីមួយៗ
បណ្តាចំណុចទម្លុះទម្លាយជាច្រើនអំពីការងារជនជាតិវៀតណាមនៅបរទេស