ប្រទេសចំនួន ១៨​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិលើកដំបូងស្តីពី​សុវត្ថិភាពបញ្ញាសិប្បនិម្មិត

23:00 | 27/11/2023

នាថ្ងៃទី ២៦ ខែវិច្ឆិកា ប្រទេសចំនួន ១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលម្អិតដំបូងបង្អស់ទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ដោយចំណុចស្នូលគឺតម្រូវឲ្យក្រុមហ៊ុននានាដាក់បញ្ហាសុវត្ថិភាពជាលក្ខណៈវិនិច្ឆ័យសំខាន់បំផុតនៅពេលបង្កើតប្រព័ន្ធ AI ។

ប្រទេសនិងតំបន់ដែនដីចំនួន ១៨ បានចូលរួមក្នុងការប្រកួតប្រជែងសិល្បៈតុបតែងផ្កាអន្តរជាតិនៅទីក្រុង Da Lat (វៀតណាម) ប្រទេសនិងតំបន់ដែនដីចំនួន ១៨ បានចូលរួមក្នុងការប្រកួតប្រជែងសិល្បៈតុបតែងផ្កាអន្តរជាតិនៅទីក្រុង Da Lat (វៀតណាម)
ពិធីទទួលបានផលិតផលឧបត្ថម្ភសម្រាប់ការព្យាបាល COVID-19 ដែលមានតម្លៃប្រហែល ១,៨ ពាន់លានដុង ពិធីទទួលបានផលិតផលឧបត្ថម្ភសម្រាប់ការព្យាបាល COVID-19 ដែលមានតម្លៃប្រហែល ១,៨ ពាន់លានដុង
ប្រទេសចំនួន ១៨​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិលើកដំបូងស្តីពី​សុវត្ថិភាពបញ្ញាសិប្បនិម្មិត
ប្រទេសចំនួន ១៨​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិលើកដំបូងស្តីពី​សុវត្ថិភាពបញ្ញាសិប្បនិម្មិត

កិច្ចព្រមព្រៀងមានកម្រាស់ ២០ទំព័រ ដែលបានចុះហត្ថលេខាដោយប្រទេសចំនួន ១៨ បានកំណត់គោលការណ៍នៃ "ការរចនាប្រកបដោយសុវត្ថិភាព" តាមនោះ ក្រុមហ៊ុនអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសទាំងនេះ ត្រូវសន្យាក្នុងការអភិវឌ្ឍន៍និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធAI តាមរបៀបដែលជួយអ្នកប្រើប្រាស់និងសាធារណជនភាគច្រើន ជៀសវាងការប្រើប្រាស់ប្រព័ន្ធទាំងនេះខុសពីគោលដៅ។ ក្រៅពីអាមេរិក ប្រទេសមួយចំនួនដែលមានកម្រិតអភិវឌ្ឍន៍ AI ខ្ពស់ ដូចជាអង់គ្លេស អាល្លឺម៉ង់ អ៊ីស្រាអែល អូស្ត្រាលី សិង្ហបុរី... ក៏បានចូលរួមក្នុងកិច្ចព្រមព្រៀងនេះផងដែរ។

ថ្វីត្បិតតែមិនមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ក៏ដោយ ប៉ុន្តែនេះគឺជាកិច្ចព្រមព្រៀងអន្តរជាតិលម្អិតដំបូងបង្អស់ស្តីពីសុវត្ថិភាព AI ដែលបណ្តាប្រទេសបានយល់ព្រម។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានចាត់ទុកថា ជាការអនុវត្តសារអំពាវនាវរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាព AI កាលពីដើមខែវិច្ឆិកានៅចក្រភពអង់គ្លេស ដែលតាមនោះ រដ្ឋាភិបាលត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសុវត្ថិភាព AI ៖ “រហូតមកដល់ពេលនេះ អ្នកដែលត្រួតពិនិត្យនិងសាកល្បងប្រព័ន្ធ AI ថ្មី គឺជាក្រុមហ៊ុនដែលបង្កើតប្រព័ន្ធនេះតែប៉ុណ្ណោះ។ ប្រការនេះត្រូវតែផ្លាស់ប្តូរ។ យើងនឹងសម្របសម្រួលជាមួយប្រទេសផ្សេងទៀត ដើម្បីធ្វើការសាកល្បងប្រព័ន្ធ AI មុនពេលចេញផ្សាយជាផ្លូវការ។ ការប្រើប្រាស់បច្ចេកវិទ្យានេះដោយសុវត្ថិភាព នឹងបង្កើតសមិទ្ធិផលលើសពីអ្វីដែលយើងធ្លាប់បានដឹង”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន