គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវេណេស៊ុយអេឡា

09:45 | 09/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

តបតាមការអញ្ជើញរបស់គណបក្សសង្គមនិយមរួបរួមវេណេស៊ុយអេឡា (PSUV) គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Phan Dinh Trac សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋវេណេស៊ុយអេឡា ពីថ្ងៃទី៣ ដល់ ៧ ខែវិច្ឆិកា។

ស្ថានទូតវៀតណាមបានរៀបចំការបញ្ចាំងខ្សែភាពយន្ត ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកាតា ស្ថានទូតវៀតណាមបានរៀបចំការបញ្ចាំងខ្សែភាពយន្ត ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកាតា
វៀតណាមចូលរួមជំនួបអន្តរជាតិលើកទី២៣របស់បណ្ដាគណបក្សកុម្មុយនិស្តនិងកម្មករ វៀតណាមចូលរួមជំនួបអន្តរជាតិលើកទី២៣របស់បណ្ដាគណបក្សកុម្មុយនិស្តនិងកម្មករ
គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវេណេស៊ុយអេឡា
គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវេណេស៊ុយអេឡា

ក្នុងអំឡុងពេលស្នាក់នៅប្រទេសវេណេស៊ុយអេឡា គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម បានមកដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ និងស្ដូបយុទ្ធជនរំដោះនិងវីរជនជាតិ Simón Bolívar; ជួបសវនាការជាមួយលោក Nicolás Maduro ប្រធានាធិបតីនិងជាប្រធានគណបក្ស PSUV; ជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណបក្ស PSUV និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្ស PSUV។ ជាមួយគ្នានេះ គណៈប្រតិភូវៀតណាមបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងមូលដ្ឋានមួយចំនួនរបស់​វេណេស៊ុយអេឡា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំគណបក្ស និងរដ្ឋវេណេស៊ុយអេឡា លោក Phan Dinh Trac បានបញ្ជាក់ថា បក្ស និងរដ្ឋ​វៀតណាមជានិច្ចកាលឲ្យតំលៃចំពោះទំនាក់ទំនងមិត្តភាពដែលកសាងឡើងដោយលោក Hugo Chavez អតីតប្រធានាធិបតី និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ ព្រមទាំងមានបំណងចង់រឹតបន្ដឹង និងជំរុញទំនាក់ទំនងមិត្ដភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

លោក Nicolás Maduro ប្រធានាធិបតីវេណេស៊ុយអេឡា និងជាប្រធានគណបក្ស PSUV បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរស្ថិតក្នុងបរិបទថ្មី និងកំពុងចាប់ផ្តើមដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរចាំបាច់ត្រូវរឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច សតិអារម្មណ៍ វប្បធម៌ បច្ចេកវិទ្យា នាំទំនាក់ទំនងរវាងប្រទេសទាំងពីរ និងគណបក្សកាន់អំណាចទាំងពីរឈានដល់កម្រិតកម្ពស់បំផុត។

លោក Phan Dinh Trac និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋ Venezuela បានឯកភាពគ្នាលើកកំពស់តួនាទីរបស់គណបក្សកាន់អំណាចទាំងពីរ ដើម្បីដោះស្រាយការលំបាក ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងគ្រប់ជ្រុងជ្រោយរវាងបក្ស និងរដ្ឋទាំងពីរក្នុងស្ថានភាពថ្មី។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្ស និងរដ្ឋវេណេស៊ុយអេឡា បានអះអាងថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិវៀតណាម (PVN) ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងនិងឧស្ម័ននៅវេណេស៊ុយអេឡា។ ភាគីវេណេស៊ុយអេឡា មានបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យទូរគមនាគមន៍ ហើយស្វាគមន៍ចំពោះវត្តមានរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) នៅវេណេស៊ុយអេឡា។ ទន្ទឹមនឹងនោះជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ជលផល និងឱសថបុរាណ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍គំរូចាក់ម្ជុលវិទ្យាសាស្ត្របែបបុរាណនៅវេណេស៊ុយអេឡា។

ក្នុងឱកាសនេះ លោក Phan Dinh Trac និងលោក Diosdado Cabello អនុប្រធានទី ១ នៃគណបក្ស PSUV បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្ស PSUV ដើម្បីបង្កើតមូលដ្ឋាន និងក្របខណ្ឌសម្រាប់ការពង្រីក និងអភិវឌ្ឍន៍ទំនាក់ទំនងសមាគ្គីភាព ប្រពៃណី និងជិតស្និទ្ធរវាងបក្សទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤