នាថ្ងៃទី ២៤ សីហា នៅទីក្រុង Ba Ria-Vung Tau អនុមហវិទ្យាល័យការពារព្រំដែន (គ្រឹះស្ថានអប់រំទី២) បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលភាសាវៀតណាមជំនាន់ទី ១៩ ដល់សិក្ខាកាមកងយោធពលខេមរភូមិន្ទ ឆ្នាំសិក្សា ២០២២-២០២៣។
![]() |
| លោកវរសេនីយ៍ឯក Nguyen Xuan Toan ប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាដល់សិក្ខាកាម |
ពិធីបិទនេះ មានការចូលរួមពីលោកវរសេនីយ៍ឯក Nguyen Xuan Toan នាយកអនុមហវិទ្យាល័យការពារព្រំដែន និងមេបញ្ជាការអង្គភាពគ្រប់គ្រងសិក្ខាកាម រួមទាំងសិក្ខាកាមកងយោធពលខេមរភូមិន្ទចំនួន ៥៣ នាក់។
នៅចុងបញ្ចប់នៃវគ្គសិក្សានេះ សិក្ខាកាមចំនួន ១០០% ត្រូវបានទទួលវិញ្ញាបនបត្រ បន្ទាប់ពីបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងបន្តទៅសិក្សានៅសាលាយោធានៃកងទ័ពប្រជាជនវៀតណាមដើម្បីបណ្តុះបណ្តាលតាមជំនាញ។
ថ្លែងមតិក្នុងពិធីបិទ លោកវរសេនីយ៍ឯក Nguyen Xuan Toan បានកោតសរសើរចំពោះស្នាដៃដែលសិក្ខាកាមសម្រេចបានក្នុងវគ្គសិក្សានេះ និងជូនពរសិក្ខាកាមមានសុខភាពល្អ ខិតខំបំពេញការសិក្សា និងបណ្តុះបណ្តាលជំនាញ រួមចំណែកកសាងព្រំដែនសន្តិភាព និងមិត្តភាព ពូនជ្រំចំណងមិត្តភាព និងកម្ពុជាឱ្យកាន់តែរីកចម្រើនជារៀងរហូត៕

មតិពីមិត្តអ្នកអាន