វៀតណាមនាំចេញហួសកម្រិតចំនួន ១៥,៣៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣

09:04 | 31/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

យោងតាមទិន្នន័យ ដែលអគ្គនាយកដ្ឋានស្ថិតិទូទៅចុះផ្សាយនៅថ្ងៃទី ២៩ ខែកក្កដា ក្នុងខែកក្កដា ការនាំចេញ និងនាំចូលទំនិញសរុបរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួនជាង ៥៧,២ ពាន់លានដុល្លារអាមេរិក កើនឡើង ២,៥% ធៀបនឹងខែមុន។

សិស្សមកពីប្រទេសចំនួន ៧ មានការរំភើបចិត្តក្នុងការចូលរួមក្នុងជំរុំយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ សិស្សមកពីប្រទេសចំនួន ៧ មានការរំភើបចិត្តក្នុងការចូលរួមក្នុងជំរុំយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣
វៀតណាម​ឈ្នះ​មេដាយ​ចំនួន​៣ ​ក្នុង​ការ​ប្រកួត​​អូឡាំពិក​ជីវសាស្ត្រ​អន្តរជាតិ​ ​ឆ្នាំ ២០២៣ វៀតណាម​ឈ្នះ​មេដាយ​ចំនួន​៣ ​ក្នុង​ការ​ប្រកួត​​អូឡាំពិក​ជីវសាស្ត្រ​អន្តរជាតិ​ ​ឆ្នាំ ២០២៣
វៀតណាមនាំចេញហួសកម្រិតចំនួន ១៥,៣៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣
វៀតណាមនាំចេញហួសកម្រិតចំនួន ១៥,៣៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣

ជាទូទៅ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ទំហុំនៃការនាំចេញ និងនាំចូលទំនិញសរុបសម្រេចបានជាង ៣៧៤,២៣ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សមតុល្យពាណិជ្ជកម្មទំនិញក្នុងរយៈពេល ៧ ខែត្រូវបានប៉ាន់ប្រមាណថា ការនាំចេញហួសកម្រិតសម្រេចបាន ១៥,២៣ ពាន់លានដុល្លារអាមេរិក កើនឡើងយ៉ាងខ្លាំងពីកម្រិត ១,៣៤% នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទងនឹងទីផ្សារនាំចេញ និងនាំចូលទំនិញក្នុងរយៈពេល ៧ ខែកន្លងមកនេះ យោងតាមអគ្គនាយកដ្ឋានស្ថិតិទូទៅ សហរដ្ឋអាមេរិក គឺជាប្រទេសដែលនាំចូលទំនិញច្រើនជាងគេពីប្រទេសវៀតណាម ជាមួយនឹងទំហំប៉ាន់ស្មានសម្រេចបានចំនួន ៥២,៤ ពាន់លានដុល្លារអាមេរិក។ ក្នុងពេលជាមួយគ្នានោះ វៀតណាមបាននាំចូលច្រើនជាងគេពីប្រទេសចិន ជាមួយនឹងទំហំប៉ាន់ស្មានសម្រចបានចំនួន ៥៨,៦ ពាន់លានដុល្លារអាមេរិក។

យោងតាមប្រធានអគ្គនាយកដ្ឋានស្ថិតិទូទៅ បច្ចុប្បន្ននេះ ផលិតផលនាំចេញសំខាន់ៗជាច្រើនរបស់វៀតណាមកំពុងជួបការលំបាក ដោយសារតែតម្រូវការទីផ្សារពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង។ នាពេលខាងមុខ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការនាំចូល និងនាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានកំណត់ថា នឹងផ្តោតលើការអនុវត្តភារកិច្ចមួយចំនួនដូចជា៖ ជំរុញការផ្លាស់ប្តូរថ្មីនិងពង្រឹងសកម្មភាពជំរុញពាណិជ្ជកម្មឆ្ពោះទៅរកទីផ្សារថ្មីនិងពោរពេញដោយសក្តានុពលដូច ជា៖ ឥណ្ឌា អាហ្រ្វិក មជ្ឈិមបូព៌ា អាមេរិកឡាទីន អឺរ៉ុបខាងកើត... រួមទាំងទីផ្សារដែលរងផលប៉ះពាល់តិចតួចដោយអតិផរណា និងមានកំណើនវិជ្ជមាន។ លើសពីនេះ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs); គាំទ្រអាជីវកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីរាល់កិច្ចព្រមព្រៀងចែងក្នុង FTAs៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន