មុខរបរប្រពៃណីជួយស្ត្រីខ្មែរនៅវៀតណាមបង្កើនប្រាក់ចំណូល

08:40 | 25/07/2023 យោងតាមកាសែតកងទ័ពប្រជាជន

ប៉ុន្មានឆ្នាំមកនេះ ដោយមានការគាំទ្រ និងជំនួយពីអាជ្ញាធរមូលដ្ឋាន អង្គការសង្គម អង្គការមហាជន និងភាពច្នៃប្រឌិតក្នុងការប្រកបរបរប្រពៃណី ស្ត្រីខ្មែរជាច្រើនមានប្រាក់ចំណូលស្ថិរភាព រួមចំណែកលើកស្ទួយជីវភាពរស់នៅ។

សមាគមសហគ្រិនវៀតណាម-កាណាដាផ្ដល់ប្រាក់ជំនួយដល់មន្ទីរពេទ្យ Cho Ray សមាគមសហគ្រិនវៀតណាម-កាណាដាផ្ដល់ប្រាក់ជំនួយដល់មន្ទីរពេទ្យ Cho Ray
សមាគម VKIA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយសមាគមរថយន្តអគ្គិសនីកង់ពីរកូរ៉េខាងត្បូង (KEMS) សមាគម VKIA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយសមាគមរថយន្តអគ្គិសនីកង់ពីរកូរ៉េខាងត្បូង (KEMS)
ផលិតផលសំពត់សង្កិមប្រពៃណីរបស់ជនជាតិខ្មែរនៅ ស្រុក Tinh Bien (An Giang)
ផលិតផលសំពត់សង្កិមប្រពៃណីរបស់ជនជាតិខ្មែរនៅ ស្រុក Tinh Bien (An Giang)

នៅទីរួមខេត្ត Tinh Bien (An Giang) ជនជាតិខ្មែររស់នៅភាគច្រើននៅឃុំ Van Giao, An Cu, Vinh Trung, An Hao និង Tan Loi។ ក្រៅពីលើកកម្ពស់ប្រសិទ្ធភាពការងារផលិតកម្ម ប្រជាជនក៏រក្សាមុខរបរត្បាញសំពត់សង្កិមប្រពៃណីដែលមានជាង១០០ឆ្នាំមកហើយ។ លោកស្រី Neang Chanh Ty ជាជាងតម្បាញម្នាក់ និងជាសមាជិកខិតខំថែរក្សា និងលើកកម្ពស់របរត្បាញនៅភូមិ Sray-Skoth ឃុំ Van Giao ឲ្យដឹងថា៖ “គ្រួសាររបស់ខ្ញុំបានបន្តរបរត្បាញសំពត់សង្កិមនេះបីជំនាន់មកហើយ។ ផលិតផលតម្បាញរបស់ភូមិមិនត្រឹមតែមានលក់នៅតាមខេត្ត ក្រុងនានាក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងត្រូវបានលក់ទៅប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ទៀតផង ដោយហេតុនេះជួយបង្កើនប្រាក់ចំណូលដល់ស្ត្រីនៅតាមភូមិ និងក៏ជាវាជាវីធីសាស្ត្រមួយក្នុងការរក្សា​របរតម្បាញប្រពៃណីរបស់ជនជាតិខ្មែរផងដែរ។

ភូមិប្រកបរបរតម្បាញប្រពៃណី Sray-Skoth មានសមាជិកជិត ១៨០ នាក់ ស្ត្រីម្នាក់ៗអាចទទួលបានប្រាក់ចំណូលពី ២-៥ លានដុង/ខែ អាស្រ័យលើជំនាញរបស់ពួកគេ។ លោក Ho Van Duc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Van Giao បានឲ្យដឹងថា៖ “ភូមិតម្បាញប្រពៃណីរបស់ជនជាតិខ្មែរនៅភូមិ Sray-Skoth បាននាំមកនូវប្រសិទ្ធភាពខ្ពស់ ជួយស្ត្រីរាប់រយនាក់មានការងារធ្វើ និងប្រាក់ចំណូលស្ថិរភាព។ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំកំពុងសហការជាមួយសមាគមនារីឃុំ បង្កើនដើមទុនឲ្យសមាជិកវិនិយោគលើឧបករណ៍ និងសម្ភារៈ ដើម្បីអភិវឌ្ឍន៍របរតម្បាញប្រពៃណីនេះ។

សម្រាប់ប្រជាជនខ្មែរនៅតំបន់ដីសណ្តទន្លេមេគង្គ ពួកគាត់មិនត្រឹមតែចេះរបតម្បាញប្រពៃណីប៉ុណ្ណោះទេ ថែមទាំងចេះប្រើកក់ដើម្បីបង្កើតផលិតផលតម្បាញដែរ ដែលនាំមកនូវប្រាក់ចំណូលសម្រាប់គ្រួសារ។ លោកស្រី Nguyen Ngoc Ban សមាជិកសហករណ៍នារីតម្បាញកក់ Phu My ឃុំ Phu My (Giang Thanh, Kien Giang) បានឲ្យដឹងថា៖ “ផលិតផលតម្បាញកក់របស់សហករណ៍ត្រូវបានរចនាយ៉ាងស្អាតៗ និងមានការបញ្ជាទិញកាន់តែច្រើនឡើងៗ ដោយហេតុនេះបង្កើតការងារធ្វើជូនកម្មករជាង ២០០ នាក់ ដោយទទួលបានប្រាក់ចំណូលជាមធ្យម ២០០.០០០ ដុង ម្នាក់ ក្នុងមួយថ្ងៃ”។ លោក Le Trung Kien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phu My បានមានប្រសាសន៍ថា៖ “Phu My មានប្រជាជនជាង ៤០% ជាជនជាតិខ្មែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីជួយស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ឃុំបានបង្កើត និងដាក់ឱ្យដំណើរការបានយ៉ាងមានប្រសិទ្ធភាពនូវសហករណ៍ចំនួន ៤ និងក្រុមចំនួន ១៣ ដែលបង្កើតការងារធ្វើជូនកម្មកររាប់រយនាក់។ រហូតមកដល់ពេលនេះ អត្រាភាពក្រីក្ររបស់ឃុំបានធ្លាក់ចុះមកនៅក្រោម២%»៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng