កម្ពុជានៅតែបន្តជាទីផ្សារនាំចូលគ្រាប់ស្វាយចន្ទីធំជាងគេរបស់វៀតណាម

09:24 | 20/06/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ កម្ពុជានៅតែបន្តជាទីផ្សារនាំចូលគ្រាប់ស្វាយចន្ទីធំជាងគេរបស់វៀតណាម ដែលមានចំនួន ៥២% ជាបរិមាណ និង ៥៤% ជាតម្លៃ។

កម្ពុជានិងវៀតណាមជំរុញកិច្ចព្រមព្រៀងដាក់ឲ្យដំណើរការទូទាត់ឆ្លងដែន កម្ពុជានិងវៀតណាមជំរុញកិច្ចព្រមព្រៀងដាក់ឲ្យដំណើរការទូទាត់ឆ្លងដែន
កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) សម្របសម្រួលជាមួយកម្លាំងការពារព្រំដែនកម្ពុជាដើម្បីគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) សម្របសម្រួលជាមួយកម្លាំងការពារព្រំដែនកម្ពុជាដើម្បីគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង
កម្ពុជានៅតែបន្តជាទីផ្សារនាំចូលគ្រាប់ស្វាយចន្ទីធំជាងគេរបស់វៀតណាម
កម្ពុជានៅតែបន្តជាទីផ្សារនាំចូលគ្រាប់ស្វាយចន្ទីធំជាងគេរបស់វៀតណាម

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជា សម្រេចបាន ៣.៩៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្នុងនោះទំហំនៃការនាំចេញពីវៀតណាមទៅកម្ពុជាសម្រេចបាន ២.០៧ ពាន់លានដុល្លារ ធ្លាក់ចុះ ២៣%; ខណៈទំហំ នៃការនាំចូលទំនិញសម្រេចបាន ១,៨៩ ពាន់លានដុល្លារ ធ្លាក់ចុះ ៣១%។

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៣ ក្នុងចំណោមផលិតផលសំខាន់ៗសរុបចំនួន ២៨ ដែលបាននាំចេញទៅកាន់ទីផ្សារនេះ ទំនិញចំនួន ២៤ មុខ បាន​ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលក្នុងនោះទំហំនៃការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់បានថយចុះដល់ -៨៤.៤% តាមពីក្រោយគឺជាផលិតផលកៅស៊ូដែលថយចុះ -៨៤%; បន្លែថយចុះ -៦៧%; វត្ថុធាតុដើមប្លាស្ទិកថយចុះ -៤៦%...

ក្នុងចំណោមទំនិញសំខាន់ៗ វាយនភណ្ឌ ប្រេងឥន្ធនៈ និងសម្ភារៈវាយនភណ្ឌកាត់ដេរ និងស្បែកជើង គឺជាទំនិញចំនួន ៣ ដែលនាំចេញទៅកាន់កម្ពុជា ដែលមានតម្លៃចាប់ពី ១០០ លានដុល្លារអាមេរិកឡើងទៅ។ ទំហំនៃការនាំចេញសរុបនៃទំនិញចំនួនបីពោលខាងលើសម្រេចបាន ៦៩៣ លានដុល្លារអាមេរិក ស្មើនឹង ១៧% នៃតម្លៃនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារនេះ។

ក្នុងនោះ វាយនភណ្ឌមានតម្លៃច្រើនជាងគេជាមួយចំនួន ៣៤៥ លានដុល្លារ បន្ទាប់មកគឺប្រេងសាំង ២២៦ លានដុល្លារ និងវត្ថុធាតុដើមវាយនភណ្ឌ និងស្បែកជើង មានតម្លៃ ១២២ លានដុល្លារ។

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ កសិផលចំនួន៣ រួមទាំងជលផល ដែលវៀតណាមបាននាំចេញទៅកាន់កម្ពុជា មានទឹកប្រាក់ ២១.០៧ លានដុល្លារ បន្លែ ៤.៩៥ លានដុល្លារ និងកាហ្វេមានចំនួន ១.៦៧ លានដុល្លារ។

ទាក់ទងនឹងការនាំចូល ទំនិញដែលវៀតណាមនាំចូលមកភាគច្រើនជាផលិតផលកសិកម្ម និងវត្ថុធាតុដើម។ ក្នុងនោះ គ្រាប់ស្វាយចន្ទី គឺជាមុខទំនិញនាំចូលច្រើនជាងគេ ដែលមានទឹកប្រាក់ ៧៥៣ លានដុល្លារអាមេរិក ស្មើនឹង ៥៤៦.៤៦៧ តោននៃគ្រាប់ស្វាយចន្ទី។ បច្ចុប្បន្នកម្ពុជាគឺជាទីផ្សារនាំចូលគ្រាប់ស្វាយចន្ទីធំបំផុតរបស់វៀតណាមដែលមានចំនួន ៥២% ជាបរិមាណ និង ៥៤% ជាតម្លៃ នៃការនាំចូលគ្រាប់ស្វាយចន្ទីក្នុងរយៈពេល ៥ ខែកន្លងទៅ។

ជ័រកៅស៊ូមានតម្លៃនាំចូលធំទីពីរមានទឹកប្រាក់ ២៧៧ លានដុល្លារអាមេរិក ស្មើនឹងបរិមាណ ២៩០ ២៩៩ តោន។

បន្លែ និងផ្លែឈើ ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងទំហំនៃនាំចូល ៣១ លានដុល្លារ។ បន្ទាប់មកទៀតគឺសំណល់ដែកដែលមានទឹកប្រាក់ ២៨ លានដុល្លារ និងក្រណាត់ ២២ លានដុល្លារ…

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន