វប្បធម៌វៀតណាមត្រូវបានណែនាំនៅលើប៉ុស្តិ៍ទូរទស្សន៍អារ៉ាប់នៅប្រទេសអាល់ហ្សេរី

08:56 | 22/02/2023 ឌឹកអាញ់

យុគសម័យ - នាល្ងាចថ្ងៃទី ១៩ ខែកុម្ភៈ ប៉ុស្តិ៍ទូរទស្សន៍ឌីជីថលជាភាសាអារ៉ាប់របស់អាល់ហ្សេរី Jeel Dz TV បានផ្សាយរបាយការណ៍រយៈពេលមួយម៉ោងអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងអាល់ហ្សេរីនិងវៀតណាម ក៏ដូចជាការណែនាំអំពីវប្បធម៌ ទេសភាព ទំនៀមទម្លាប់ របស់វៀតណាមដល់ទស្សនិកជនអាល់ហ្សេរី និងសហគមន៍និយាយភាសាអារ៉ាប់។

ជនជាតិវៀតណាមនៅឯបរទេសនៅប្រទេសអាល់ហ្សេរី ឆ្ពោះទៅស្រុកកំណើតដើម្បីស្វាគមន៍និទាឃរដូវឆ្នាំថ្មី ជនជាតិវៀតណាមនៅឯបរទេសនៅប្រទេសអាល់ហ្សេរី ឆ្ពោះទៅស្រុកកំណើតដើម្បីស្វាគមន៍និទាឃរដូវឆ្នាំថ្មី
វៀតណាម-អាល់ហ្សេរី ពីទំនាក់ទំនងប្រពៃណីទៅជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ វៀតណាម-អាល់ហ្សេរី ពីទំនាក់ទំនងប្រពៃណីទៅជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

Văn hóa Việt được giới thiệu trên kênh truyền hình tiếng Arab tại Algeria

សេចក្តីរាយការណ៍នេះត្រូវបានធ្វើឡើងដោយទូរទស្សន៍ Jeel Dz នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៣ ដោយមានការគាំទ្រពីស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី។ ខ្លឹមសាររាយការណ៍បានប្រើប្រាស់រូបភាពជាច្រើនអំពីប្រទេសវៀតណាម ណែនាំអំពីអាវផាយ ស្គរសំរិទ្ធ ឧបករណ៍ភ្លេងជាតិវៀតណាម ទំនៀមទម្លាប់នៃពិធីបុណ្យសំខាន់ៗក្នុងឆ្នាំ កន្លែងទេសភាពនៅវៀតណាម និងវប្បធម៌ម្ហូបអាហារក៍ដូចជារបៀបធ្វើណែម របៀបឆុងតែ ហ្វេវៀតណាម…

ក្នុងរបាយការណ៍នោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Nguyen Thanh Vinh បានចែករំលែកអំពីភាពស្រដៀងគ្នា និងទំនាក់ទំនងប្រពៃណីល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសសង្កត់ធ្ងន់ទៅលើចលនារៀនក្បាច់គុនបុរាណវៀតណាមនៅអាល់ហ្សេរី ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងក្លាយជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងទ្វេភាគី។

ប៉ុស្តិ៍ទូរទស្សន៍ Jeel Dz គឺជាប៉ុស្តិ៍ព័ត៌មានឌីជីថលជាមួយនឹងការតំរង់ទិសនៃការអភិវឌ្ឍន៍ និងផ្សព្វផ្សាយព័ត៌មានតាមរយៈវេទិកាអ៊ីនធឺណិត និងបណ្តាញសង្គមដូចជា YouTube, Tiktok, Facebook និង Instagram ៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip