Trending now

តំលៃផ្លែស្វាយធ្លាក់! ក្រសួងកសិកម្មចេញវិធានការដោះស្រាយ

15:22 | 12/04/2020 (សរុបដោយឌីណា)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ ខែមេសា បានចេញសេចក្តីណែនាំសស្តីពីវិធានការដោះស្រាយបញ្ហានៃការធ្លាក់ចុះផលិតផលផ្លែស្វាយ ដែលបានធ្លាក់ចុះមកសល់ត្រឹម៣២០រៀលក្នុងមួយគីឡូក្រាម ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានតម្លៃ ៨០០រៀលក្នុងមួយគីឡូក្រាម។

ផ្លែស្វាយ​ស្រស់។ (រូបថត៖ thmey.thmey.com)

ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បង្ករ​ឲ្យ​មានការ​ចុះថយ​នូវ​ការបញ្ជាទិញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ផ្លែស្វាយ​ស្រស់​ធ្លាក់ចុះ ក្នុងនោះ​កសិករ​ក៏​ពុំបាន​អនុវត្ត​គោល​ការដាំដុះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​រោងចក្រ សិប្បកម្ម​កែច្នៃ​ផ្លែស្វាយ មួយចំនួន​ក៏ត្រូវ​បាន​ផ្អាក​ដោយសារ​ផលិតផល​នាំចេញ​បាន​តិចតួច​។ ក្នុងនោះ​តម្លៃ​ស្វាយ​ត្រូវ​ធ្លាក់​ត្រឹម​៣២០​រៀល​ក្នុង​មួយ​គីឡូ​ប៉ុណ្ណោះ​។

​ផ្អែកលើ​បញ្ហា​នេះ រដ្ឋមន្ត្រី​កសិកម្ម លោក វេ​ង សាខុន បានចេញ​វិធានការ​ដោះស្រាយ ដោយ​ណែនាំ​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម ជំរុញ​កសិករ​បង្កើត​ជា​ក្រុម​ផលិត ឬ​ជា​សហគមន៍ និង​ចុះបញ្ជី ដែល​ងាយស្រួល​រៀបចំ​ផែនការ បណ្ដុះបណ្ដាល​បច្ចេកទេស និង​ផ្សាភ្ជាប់​ទីផ្សារ​តាមរយៈ​ការចុះកិច្ចសន្យា​ទិញ លក់​។​

​មួយវិញទៀត លោក​ស្នើ​ឲ្យ​មន្ត្រីក្រោមឱវាទ​ត្រូវ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​ទំនើប ដល់​កសិករ ការដាំដុះ និង​បច្ចេកទេស​ក្រោយ​ប្រមូល​ផល និង​ស្តុក​ទុក​រយៈពេល​វែង​។

ក្នុងនោះ ក៏ត្រូវ​មានការ​លើកទឹកចិត្ត​លើ​ការកែច្នៃ​លក្ខណៈ​គ្រួសារ ពី​ផលិតផល​ស្រស់ ឲ្យ​មកជា​ដំណាប់ និង​ទឹក​ស៊ី​រ៉ូ​ស្វាយ និង​អាច​លក់​ក្នុងស្រុក​។​

​ក្រៅពីនោះ​អគ្គនាយកដ្ឋាន ត្រូវ​ចរចា​ក្នុង​ក្របខណ្ឌ​បច្ចេកទេស​ពី​បញ្ហា​ពាក់ព័ន្ធ​ភូតគាម​អនាម័យ ដើម្បី​ឲ្យ​ផលិតផល​ស្វាយ​នាំចេញ​ទាន់ពេលវេលា​។ តាមលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្លែស្វាយ យើងនាំបានក្នុងឆ្នាំ២០១៩ គឺជាង៥ម៉ឺន៨ពាន់តោន (៥៨,១៦២.១៦តោន) ដែលនាំទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបូរី បារាំង រុស្ស៉ី និងចិន»./.

(សរុបដោយឌីណា)

(សរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម