នាំមកនូវនិទាឃរដូវដល់ជនក្រីក្រ

11:35 | 23/01/2023

ដើម្បីថែទាំបងប្អូនជនរួមជាតិឲ្យមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដ៏ពេញលេញ និងកក់ក្តៅ នាពេលកន្លងមក អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ស្រុក Meo Vac (ខេត្ត Ha Giang) បានចលនាស្ថាប័ន អង្គភាពអាជីវកម្ម សប្បុរសជន ផ្តល់អំណោយបុណ្យតេតដល់គ្រួសារជួបការលំបាកនៅក្នុងតំបន់ដើម្បីឱ្យមនុស្សគ្រប់គ្នា និងគ្រប់ក្រុមគ្រួសារអាចទទួលបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ។

“ផ្សារទំនើប Tet 0 dong mini” សម្រាប់ជនក្រីក្រ និងជនជួបការលំបាកនៅខេត្ត Can Tho “ផ្សារទំនើប Tet 0 dong mini” សម្រាប់ជនក្រីក្រ និងជនជួបការលំបាកនៅខេត្ត Can Tho
ថែទាំជនក្រីក្រ គ្រួសារគោលនយោបាយ និងកម្មករ ពលករ ដែលមាន​ស្ថានភាព​រស់នៅ​លំបាក គឺជាគោលនយោបាយដ៏ធំរបស់បក្ស និងរដ្ឋ ថែទាំជនក្រីក្រ គ្រួសារគោលនយោបាយ និងកម្មករ ពលករ ដែលមាន​ស្ថានភាព​រស់នៅ​លំបាក គឺជាគោលនយោបាយដ៏ធំរបស់បក្ស និងរដ្ឋ

នៅដើមឆ្នាំ ២០២៣ អង្គការសប្បុរសជនបានដឹកស្បៀងអាហារ ពីតំបន់ដីសណ្តមកជាបន្តបន្ទាប់ដើម្បីផ្ដល់ដល់ប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ដាច់ស្រយាលនៅស្រុក Meo Vac។ អំណោយទាំងនេះបានរួមចំណែកជួយដល់ជនក្រីក្រមានលក្ខខណ្ឌបន្ថែមទៀត ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីដ៏កក់ក្តៅ និងគ្រប់គ្រាន់។

លោកស្រី Thang Thi Thanh នាយិកាក្រុមហ៊ុន Voi Trang បានឲ្យដឹងថា៖ “ឆ្នាំនេះ គ្រួសារខ្ញុំបានចំណាយថវិកាមួយចំនួន ហើយកៀងគរកម្មាភិបាល និងបុគ្គលិកនៃក្រុមហ៊ុន រួមចំណែកដោយស្ម័គ្រចិត្តក្នុងសកម្មភាពសុខុមាលភាពសង្គម ជាពិសេស ការថែទាំ និងជួយឧបត្ថម្ភជនក្រីក្រនៅតំបន់ភ្នំជាប់ព្រំដែន Meo Vac ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ អាស្រ័យហេតុនេះ រួមចំណែកជាមួយអាជ្ញាធរដែនដី ជួយគ្រួសារក្រីក្រ គ្រួសារជួបការលំបាក ជនជាតិភាគតិចទទួលអំណរបុណ្យចូលឆ្នាំថ្មីដោយសប្បាយរីករាយ។

នាំមកនូវនិទាឃរដូវដល់ជនក្រីក្រ
តំណាងក្រុមហ៊ុន Voi Trang ប្រគល់អំណោយជូនគ្រួសារក្រីក្រនៅឃុំ Pa Vi ស្រុក Meo Vac

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ មូលនិធិ Thien tam នៃសាជីវកម្ម Vingroup បានផ្តល់អំណោយចំនួន ៥០០ កញ្ចប់ (កញ្ចប់ នីមួយៗមានតម្លៃ ៦០ ម៉ឺនដុង) ជូនគ្រួសារក្រីក្រ គ្រួសារជួបការលំបាក និងមនុស្សវ័យចំណាស់នៅតែម្នាក់ឯងនៅឃុំ Sung Mang និងឃុំ Pai Lung ស្រុក Meo Vac។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់សាជីវកម្ម Vingroup បង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែកក្នុងការថែទាំជីវភាពរស់នៅរបស់ជនក្រីក្រ លើកទឹកចិត្តប្រជាជននៅតំបន់ភ្នំជាប់ព្រំដែនអភិវឌ្ឍសេដ្ឋកិច្ច។

ដើម្បីអនុវត្តការងារថែទាំគ្រួសារក្រីក្រ និងជនជាតិភាគតិច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ ស្រុក Meo Vac បានដឹកនាំមូលដ្ឋាននានាពិនិត្យ និងបង្កើតបញ្ជីកម្មវត្ថុជួបការលំបាកដោយត្រឹមត្រូវ។ ទន្ទឹមនឹងនោះ ស្រុក Meo Vac បានបំផុសចលនា “បុណ្យតេតសប្បុរសឆ្នាំ២០២៣” និងរៀបចំកម្មវិធីជួបសំណេះសំណាល “Meo Vac និងបណ្តាមិត្តភ័ក្តិ” ដើម្បីកៀងគរអង្គភាព អង្គភាពអាជីវកម្ម អង្គការ និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត រួមចំណែកថែទាំ ជួយឧបត្ថម្ភអំណោយ និងសម្ភារៈចាំបាច់ជាច្រើន សម្រាប់គ្រួសារក្រីក្រ និងគ្រួសារជិតក្រីក្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ គិតត្រឹមថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ស្រុក Meo Vac បានកៀងគរបានជាង ៣.៨ ពាន់លានដុង ដើម្បីថែទាំបុណ្យតេតជូនជនក្រីក្រ ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី