បិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារការិយាល័យសម្រាប់ក្រសួងការពារជាតិឡាវ

17:00 | 02/11/2022

នារសៀលថ្ងៃទី ៣១ ខែតុលា នៅអង្គភាពលេខ ៨៧១ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ខុទ្ទការល័យក្រសួងការពារប្រទេសវៀតណាមបានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី​បណ្ណសារ តម្កល់ទុក និងព័ត៌មានវិទ្យាក្នុងការងារការិយាល័យសម្រាប់កម្មាភិបាល និងនិយោជិតនៃក្រសួងការពារជាតិឡាវក្នុងឆ្នាំ ២០២២។

វៀតណាមបានបញ្ជូនអ្នកជំនាញនិងជួយឧបត្ថម្ភឧបករណ៍សម្ភារៈវេជ្ជសាស្ត្រសម្រាប់ជួយក្រសួងការពារជាតិឡាវបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត វៀតណាមបានបញ្ជូនអ្នកជំនាញនិងជួយឧបត្ថម្ភឧបករណ៍សម្ភារៈវេជ្ជសាស្ត្រសម្រាប់ជួយក្រសួងការពារជាតិឡាវបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត
ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឡាវចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២១ ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឡាវចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២១

ក្នុងវគ្គបណ្ដុះបណ្ដាលនេះ កម្មាភិបាលនិងនិយោជិតចំនួន ២៣ នាក់នៃក្រសួងការពារជាតិឡាវ បានសិក្សានិងស្រាវជ្រាវអំពីបណ្ណសារ តម្កល់ទុក និងព័ត៌មានវិទ្យាក្នុងការងារការិយាល័យ ការធ្វើឌីជីថលូបនីយកម្មបណ្ណសារ និងដំណើរការកែលម្អ និងស្ដារឯកសារ តម្កល់ទុក និងបទពិសោធន៍ខ្លះៗក្នុងការប្រមូល និងគ្រប់គ្រងបណ្ណសារនៅមជ្ឈមណ្ឌលបណ្ណសារតម្កល់ទុកនៃក្រសួងការពារប្រទេស និងមជ្ឈមណ្ឌលបណ្ណសារតម្កល់ទុកជាតិលេខ ៣ ។

បិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារការិយាល័យសម្រាប់ក្រសួងការពារជាតិឡាវ
ប្រតិភូបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយសិក្ខាកាមនៃវគ្គបណ្តុះបណ្តាល

លើសពីនេះ សិក្ខាកាមទាំងឡាយក៏បានចូលរួមក្នុងសកម្មភាពជាច្រើននៅអង្គភាពក្នុងនិងក្រៅជួរកងទ័ពដើម្បីជួយឱ្យពួកគេបង្កើន​ជំនាញវិជ្ជាជីវៈ និងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទឹកដី មនុស្ស និងកងទ័ពប្រជាជនវៀតណាម។

ដោយស្មារតីទំនួលខុសត្រូវខ្ពស់ និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់គ្រូបង្រៀន សិក្ខាកាមនិងស្ថាប័ននានាក្នុងការធានា និងបម្រើវគ្គបណ្តុះបណ្តាលបានបញ្ចប់ប្រកបដោយជោគជ័យ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង