នៅថ្ងៃទី ១៩ ខែតុលា លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
![]() |
| លោក Vo Van Thuong លេខាប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត |
លោក Vo Van Thuong បានអបអរសាទរកម្ពុជាចំពោះសមិទ្ធិផលរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជឿជាក់ថា កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗ និងអស្ចារ្យជាច្រើនទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វាយតំលៃខ្ពស់ចំពោះសារៈសំខាន់ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក Vo Van Thuong ដែលរួមចំណែកធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែស៊ីជម្រៅថែមទៀត ហើយសង្កត់ធ្ងន់ថា បក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរជានិច្ចកាលប្រកៀកស្មាគ្នា ពុះពារជំនះរាល់ការលំបាក ដណ្តើមយកឈ្នះក្នុងបុព្វហេតុតស៊ូរំដោះជាតិ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។
លោក Vo Van Thuong និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-កម្ពុជាលើវិស័យផ្សេងៗ ហើយបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ នាពេលខាងមុខ ជាពិសេសលើវិស័យការពារជាតិ និងសន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជន និងយុវជននៃប្រទេសទាំងពីរ។
នាថ្ងៃដដែល លោក Vo Van Thuong បានជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត ស្ថាប័នតំណាងវៀតណាម តំណាងអង្គភាពអាជីវកម្ម និងសហគមន៍វៀតណាមប្រចាំកម្ពុជា៕

មតិពីមិត្តអ្នកអាន