រួមគ្នាថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌

15:27 | 18/10/2022

ខេត្ត Ha Giang ភាគខាងជើងវៀតណាម មានជនជាតិចំនួន ១៩ រួមរស់។ ជនជាតិនីមួយៗមានអត្តសញ្ញាណរៀងៗខ្លួនជាមួយនឹងទំនៀមទម្លាប់ និងលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាល បង្កើតសហគមន៍មួយដែលរួបរួមក្នុងភាពចម្រុះ។

ឆាណែល YouTube «Huong Giay Sapa» រក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Giay ឆាណែល YouTube «Huong Giay Sapa» រក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Giay
ស្វែងយល់ពីទឹកដីដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រនៃទីក្រុង Dien Bien ស្វែងយល់ពីទឹកដីដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រនៃទីក្រុង Dien Bien

ដើម្បីរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិច ខេត្ត Ha Giang បានអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើន ក្នុងនោះ ចំណុចលេចធ្លោគឺការផ្សារភ្ជាប់ការអភិរក្សតម្លៃវប្បធម៌ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ បង្កើតការងារធ្វើសម្រាប់ប្រជាជន។

ធ្វើទេសចរណ៍ដើម្បីអភិរក្សវប្បធម៌

ភូមិ Nam Dam ឃុំ Quan Ba ស្រុក Quan Ba គឺជាភូមិមួយដែលមានអ្នកភូមិទាំង ១០០% ជាជនជាតិ Dao ហើយមានទេសភាពស្រស់ត្រកាល និងរ៉ូមេនទិកបំផុតជាមួយនឹងទិដ្ឋភាពទឹកភ្នំគួរឲ្យចាប់ចិត្ត។ ក្នុងចំណោមផ្ទះ homestay ជាច្រើន យើងជ្រើសផ្ទះ homestay មួយឈ្មោះថា «Toong» ដើម្បីទស្សនា និងស្វែងយល់។ នៅទីនេះ យើងបានសម្រាកអារម្មណ៍ជាមួយលំហវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Dao ស្វែងយល់ផ្ទះប្រពៃណីរបស់ជនជាតិ Dao សំលៀកបំពាក់ជនជាតិ របៀបធ្វើស្រែចម្ការ និងធ្វើមុខម្ហូបប្រចាំតំបន់។ល។

លោក Ly Ta Dong កើតនៅឆ្នាំ ១៩៩៤ ម្ចាស់ Toong Homestay និងភរិយា Ly Thi Liem បានចែករំលែកថា៖ ក្នុងឆ្នាំ ២០១៨ ខ្ញុំបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាកសិកម្មវៀតណាម។ នៅពេលនោះ មូលដ្ឋានមានគោលនយោបាយជួយឧបត្ថម្ភអ្នកភូមិកសាងផ្ទះ homestay របស់ «ជនជាតិ Dao» ដើម្បីធ្វើទេសចរណ៍ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ចូលរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌នៃជនជាតិបានជាខ្ញុំបានសម្រេចចិត្តចូលរួម។ ផ្ទះ homestay របស់ខ្ញុំ ដោយមានផ្ទៃដីសរុប ២ ហិចតា មានស្រែស្រូវ ស្រះចិញ្ចឹមត្រី ជាដើម បានចាប់ផ្តើមដំណើរការកាលពីខែមីនា ឆ្នាំ២០១៩មក។ ពីការធ្វើអាជីវកម្ម homestay គ្រួសារខ្ញុំរកប្រាក់ចំណេញបានប្រមាណ ២០ លានដុងក្នុងមួយខែ។

រួមគ្នាថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌
សិស្សានុសិស្សនៅសាលាបឋមអន្តេវាសិកដ្ឋានជនជាតិភាគតិច Quan Ba ឃុំ Quan Ba ស្រុក Quan Ba ស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច

យោងតាមលោក San Sai Duong កម្មាភិបាលទទួលបន្ទុកវប្បធម៌-សង្គមនៅឃុំ Quan Ba បានឲ្យដឹងថា ភូមិ Nam Dam មានក្រុមគ្រួសារ ២៦ គ្រួសារ ក្នុងចំណោមក្រុមគ្រួសារទាំង ៦០ គ្រួសារ បានសាងសង់ផ្ទះសំណាក់ដើម្បីទទួលភ្ញៀវ ហើយ ១០ គ្រួសារកំពុងសាងសង់។ គ្រួសារដែលនៅសេសសល់បានដាំបន្លែ និងផ្តល់អាហារដល់ភូមិទាំងមូល បង្កើតបានជាភូមិវប្បធម៌ និងទេសចរណ៍សហគមន៍ Nam Dam ហើយទាក់ទាញភ្ញៀវទេសចរជាច្រើនក្នុង និងក្រៅប្រទេស

ដើម្បីរក្សា និងពង្រីកអត្តសញ្ញាណជនជាតិ ភូមិបានកំណត់ថា គ្រួសារ ១០០% ត្រូវសង់ផ្ទះប្រពៃណី ប្រជាជនស្លៀកពាក់សំលៀកបំពាក់ជាតិប្រពៃណី មិនអោយអ្នកខាងក្រៅ លក់ផ្ទះ លក់ដី ជួលផ្ទះ ជួលដី... ភូមិក៏រក្សាក្រុមសិល្បៈដោយមានសមាជិក ១១ នាក់ ជាសិប្បករ ដើម្បីសំដែងចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ពោរពេញទៅដោយអត្តសញ្ញាណជាតិនៃជនជាតិ បម្រើភ្ញៀវទេសចរ។

ដូច្នេះ ភ្ញៀវទេសចរមកកម្សាន្តភូមិ Nam Dam មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រួសារនៅក្នុងភូមិមានជីវភាពកាន់តែសម្បូរធូរធារ ដោយសារការធ្វើទេសចរណ៍។ លោក Pham Ngoc Pha អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Quan Ba បានឲ្យដឹងថា ពីជោគជ័យនៃគំរូភូមិវប្បធម៌ និងទេសចរណ៍សហគមន៍ Nam Dam ស្រុក Quan Ba បន្តកសាងភូមិវប្បធម៌ និងទេសចរណ៍សហគមន៍មួយចំនួន ដូចជា៖ ភូមិវប្បធម៌ និងទេសចរណ៍សហគមន៍ Ban Thang ឃុំ Tung Va របស់ជនជាតិ Bo Y ភូមិវប្បធម៌ និងទេសចរណ៍សហគមន៍ Kho My របស់ជនជាតិ Mong។ល។

យោងតាមលោកស្រី Nguyen Thi Hoai នាយិការងនៃមន្ទីវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្នុងខេត្តទាំងមូលមានភូមិវប្បធម៌ និងទេសចរណ៍សហគមន៍ចំនួន ៣៣ របស់ជនជាតិភាគតិច។ លក្ខណៈពិសេសនៃគំរូភូមិវប្បធម៌ និងទេសចរណ៍សហគមន៍ គឺតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចត្រូវបានអភិរក្ស ពង្រីក និងកសាងក្លាយជាផលិតផលទេសចរណ៍ តាមទិសស្លោក "ធ្វើទេសចរណ៍ដើម្បីរក្សាតម្លៃវប្បធម៌ យកវប្បធម៌ជាមូលដ្ឋានដើម្បីអភិវឌ្ឍទេសចរណ៍"។

ដំណោះស្រាយព្រមៗគ្នាជាច្រើន

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខេត្ត Ha Giang បានអនុវត្តព្រមៗគ្នានូវដំណោះស្រាយ និងមានប្រសិទ្ធភាពជាច្រើន ដូចជា បង្រៀនវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅសាលារៀន លើកកម្ពស់តួនាទីរបស់សមាគមសិល្បករប្រជាប្រិយ ក្នុងការថែរក្សា និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបី និងបង្រៀនដល់យុវជនជំនាន់ក្រោយ បោះបង់ចោលទំនៀមទម្លាប់ចាស់កម្រិល បើកថ្នាក់បង្រៀនបច្ចេកទេសកាត់ដេរ ប៉ាក់សំលៀកបំពាក់ប្រពៃណី ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ បច្ចេកទេសប្រើប្រាស់ឧបករណ៍ភ្លេង។ល។

យោងតាមលោកស្រី Nguyen Thi Hoai មកទល់នឹងពេលនេះ ខេត្ត Ha Giang មានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ២៧ ដែលត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ក្នុងនោះមានបេតិកភណ្ឌជាច្រើនរបស់ជនជាតិភាគតិ ដូចជា៖ ពិធីបុណ្យលោតភ្លើងរបស់ជនជាតិ Pa Then ពិធីបុណ្យសែនដូនតារបស់ប្រជាជន Lo Lo ពិធីបុណ្យ Gau Tao របស់ជនជាតិ Mong។ល។

រួមគ្នាថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌
ស្ត្រីជនជាតិភាគតិច Pa Then នៅភូមិ Mac Thuong ឃុំ Tan Trinh ស្រុក Quang Binh ត្បាញក្រណាត់សង្កឹមដែលបង្កើតប្រាក់ចំណូល និងរក្សាអត្តសញ្ញាណវប្បធម៌

ដោយអនុវត្តសេចក្តីសម្រេចចិត្តលេខ ០២-NQ/TU ចុះថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦ របស់គណៈកម្មការប្រតិបត្តិនៃគណៈកម្មាធិការបក្សខេត្ត Ha Giang ស្តីពីការបង្រៀនវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅតាមសាលារៀន បច្ចុប្បន្ន សាលារៀនទាំងអស់ក្នុងខេត្តមានមណ្ឌលវប្បធម៌ប្រពៃណីរបស់ជនជាតិនៅក្នុងសាលា។ ទន្ទឹមនឹងនោះ ក្នុងរយៈពេលកន្លងមក ខេត្ត Ha Giang ក៏យកចិត្តទុកដាក់ដល់ការលើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព ព្រឹទ្ធាចារ្យមេភូមិ និងសមាគមសិល្បករប្រជាប្រិយ ក្នុងការរក្សា និងពង្រីកវប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងបោះបង់ចោលទំនៀមទម្លាប់ចាស់កម្រិល។

ក្រៅសមាគមសិល្បករប្រជាប្រិយដែលបង្កើតឡើងដំបូងនៅឃុំ Ho Thau ស្រុក Hoang Su Phi ក្នុងឆ្នាំ ២០០៣ បច្ចុប្បន្ន ខេត្តបានមានសមាគមចំនួន ១៩៤ នៅថ្នាក់ឃុំ និងស្រុក ដោយមានសមាជិកជាង ៩០០០ នាក់ ដែលក្នុងនោះសិប្បករ ១៨ នាក់ត្រូវបានប្រគល់គិត្តិនាមជាសិប្បករឆ្នើមក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបី។

តើអ្នកណានឹងបន្តរក្សាតម្លៃប្រពៃណីរបស់សិល្បករចាស់ជរា?

នោះគឺជាសំណួរដ៏ពិបាកមួយរបស់សិល្បករប្រជាប្រិយ Phu Minh Thanh អាយុ ៥៩ ឆ្នាំ ជនជាតិ Pa Then នៅភូមិ My Bac ឃុំ Tan Bac ស្រុក Quang Binh។ នេះក៏ជាការលំបាកចម្បងមួយក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិទាំងឡាយនៅខេត្ត Ha Giang នៅសព្វថ្ងៃ ហើយជាស្ថានភាពជាក់ស្តែង ការលំបាករួមនៃការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅខេត្ត Ha Giang ដែលទាមទារឲ្យគ្រប់លំដាប់ថ្នាក់គប្បីមានគោលនយោបាយព្រមៗគ្នា ដើម្បីឲ្យ “ទំពាំងស្នងឬស្សី”។

ខ្លឹមសារមួយទៀតដែលរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌គឺ មូលដ្ឋានគប្បីគ្រប់គ្រង ឃោសនា និងអប់រំ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃសេដ្ឋកិច្ចទីផ្សារ និងភ្ញៀវទេសចរដែលបង្កើតឲ្យមានវប្បធម៌ដែលផ្ទុយនឹងទំនៀមទម្លាប់ និងប្រពៃណី។ ទន្ទឹមនឹងនោះ ខេត្តត្រូវការមានគោលនយោបាយជាក់ស្តែង ដើម្បីគាំទ្រ និងលើកទឹកចិត្តសិល្បករប្រជាប្រិយជាង ៩០០០ នាក់ ឲ្យធ្វើសកម្មភាពយ៉ាងសកម្ម និងមានប្រសិទ្ធភាព៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី