បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងអូស្ត្រាលី

18:50 | 17/10/2022

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានទទួលជួបព្រឹទ្ធសមាជិក និងជាសហរដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី លោក Tim Ayres ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីធ្វើជាសហប្រធានវេទិកាជាន់ខ្ពស់ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) - អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។

ប្រព័ន្ធធនាគារដើរតួនាទីជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច ប្រព័ន្ធធនាគារដើរតួនាទីជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយស្ត្រី អំពីសមភាពយេនឌ័រនិងការអភិវឌ្ឍ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយស្ត្រី អំពីសមភាពយេនឌ័រនិងការអភិវឌ្ឍ
 នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានទទួលជួបព្រឹទ្ធសមាជិក និងជាសហរដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី លោក Tim Ayres ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីធ្វើជាសហប្រធានវេទិកាជាន់ខ្ពស់ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) - អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានទទួលជួបព្រឹទ្ធសមាជិក និងជាសហរដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី លោក Tim Ayres ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីធ្វើជាសហប្រធានវេទិកាជាន់ខ្ពស់ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) - អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានទទួលជួបព្រឹទ្ធសមាជិក និងជាសហរដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី លោក Tim Ayres ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីធ្វើជាសហប្រធានវេទិកាជាន់ខ្ពស់ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) - អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។

នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអូស្ត្រាលីបន្តសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងអាណត្តិជាសហប្រធាននៃកម្មវិធី OECD អាស៊ី អាគ្នេយ៍; ស្នើឱ្យប្រទេស OECD រួមទាំងអូស្ត្រាលី យកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ការ អភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈសម្រាប់បណ្តាប្រទេសនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងប្រទេសវៀតណាមផងដែរ។

ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោករដ្ឋមន្ត្រី Tim Ayres ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងប្រទេស ទាំងពីរ ក្នុងនោះ អូស្ត្រាលីបន្តបើកចំហទីផ្សារសម្រាប់ទំនិញកសិផល និងជលផល វៀតណាម; បញ្ឈប់ការស៊ើបអង្កេតលើការលក់បង្ខូចតម្លៃចំពោះផលិតផលមួយចំនួន របស់វៀតណាម ហើយពន្លឿននីតិវិធីភូតគាមអនាម័យ និងជម្រះគយនៅច្រកទ្វារព្រំដែន; បង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស វៀតណាមមកបណ្តាក់ទុន នៅអូស្ត្រាលី។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យអូស្ត្រាលីបង្ក លក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅអូស្ត្រាលីក្នុងការរស់នៅ ធ្វើការ ធ្វើសមាហរណកម្មយ៉ាងរលូនជាមួយប្រទេសសាមី ដើម្បីរួមចំណែកយ៉ាង សកម្មដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Tim Ayres បានចាត់ទុកថា អូស្ត្រាលីនឹងបន្តសម្រប សម្រួលយ៉ាងជិតស្និទ្ធ ហើយជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តភារកិច្ចជាសហ ប្រធាន ហើយជំរុញខ្លឹមសារសហប្រតិបត្តិការក្នុង OECD ដូចដែលបានស្នើដោយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

លោករដ្ឋមន្ត្រី Tim Ayres បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជា មួយវៀតណាម ហើយមានបំណងចង់រឹតបន្តឹងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម។ ចំពោះបញ្ហាសមុទ្រខាងកើត លោករដ្ឋមន្ត្រី Tim Ayres បានចែករំលែកទស្សនៈរបស់ វៀតណាមលើការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
ធ្វើជាម្ចាស់លើថាមពលនុយក្លេអ៊ែរ៖ ការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយ