ទីក្រុងហូជីមិញស្រស់ស្អាតនិងគ្មានសំរាម

10:10 | 06/10/2022 ឌីណា

ទីក្រុងហូជីមិញគឺជាទីក្រុងដ៏ធំមួយ ដែលមានកាកសំណល់ប្រចាំថ្ងៃប្រហែល ៩០០០ តោន/ថ្ងៃ។ ក្រៅពីបរិមាណសំរាមខាងលើនេះ ក្នុងមួយថ្ងៃៗ បរិមាណសំរាមដែលបណ្តាលមកពីការខ្វះ ការយល់ដឹងរបស់ប្រជាពលរដ្ឋ ត្រូវបានបញ្ចេញចោលតាមដងផ្លូវ ប្រឡាយ និងប្រឡាយ ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង។ ដោយស្ថានភាពនេះ ទីក្រុង​ហូជីមិញ បាន​បំផុសចលរនា"ប្រជាជនទីក្រុង ហូជីមិញ មិនចោល សម្រាមចេញទៅផ្លូវថ្នល់និងព្រែកប្រឡាយ ដើម្បីទីក្រុងស្អាតនិងកាត់បន្ថយការជន់លិចទឹក"។

Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh Check-in ហាងកាហ្វេពិសេសចំនួន ៤កន្លែង នៅទីក្រុង Ho Chi Minh
ផ្លូវចង្កៀងភ្លើងគោមក្នុងទីក្រុង Ho Chi Minh មានភាពអ៊ូអរ ដើម្បីអបអរសាទពិធីសែនព្រះខែ ផ្លូវចង្កៀងភ្លើងគោមក្នុងទីក្រុង Ho Chi Minh មានភាពអ៊ូអរ ដើម្បីអបអរសាទពិធីសែនព្រះខែ

ក្រោរយៈពេលជិតពីរឆ្នាំអនុវត្តការចលនាចលនានេះ ការយល់ដឹងរបស់ប្រជាជន បណ្តាអង្គការកំពុងរស់នៅនិងធ្វើការនៅលើភូមិសាស្រ្តទីក្រុង ហូជីមិញ បានលើកកម្ពស់យ៉ាងច្បាស់ក្រឡែត។

ទីក្រុងហូជីមិញស្រស់ស្អាតនិងគ្មានសំរាម
កម្មករនៃក្រុមហ៊ុនផ្គត់ផ្គង់បង្ហូរទឹកទីក្រុង ហូជីមិញ រៀបចំធ្វើអនាម័យនិងកកាយលំហូរទឹកនៅប្រឡាយ បាវត្រូវ នៅខណ្ឌលេខ ៦

ជាមួយនឹងការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ការងារផ្សព្វផ្សាយចលនាត្រូវបានផ្លាស់ប្តូរថ្មី មកទល់សព្វថ្ងៃនេះ ទីក្រុង ហូជីមិញ បានទទួលនិងដោះស្រាយ ១១.៩៥៣/១២.០២៦ ករណីប្រជាជនជូនដំណឹងរាយការណ៍អំពីស្ថានភាពចោលសំរាមចេញទៅផ្លូវថ្នល់ ព្រែកប្រឡាយ ពង្រាយធុងសំរាមជាង ៣៣.៦៧០ នៅកន្លែងសាធារណៈ ធ្វើប្រព្រឹត្តកម្ម ៦៥៦/៧៣៣ ចំណុចត្រូវបំពុលដោយសំរាម...។

ទីក្រុងហូជីមិញស្រស់ស្អាតនិងគ្មានសំរាម
កម្មករអនាម័យបរិស្ថានបោសសម្អាត ប្រមូលសម្រាមនៅតាមដងវិថីក្នុងទីក្រុង ហូជីមិញ

ឆ្លងតាមរយៈនោះ ទម្រង់រូបភាពល្អៗ របៀបធ្វើមានប្រសិទ្ធភាពជាច្រើនត្រូវបានទីក្រុង ហូជីមិញ រក្សានិងពង្រីកទូលំទូលាយ។

ទីក្រុងហូជីមិញស្រស់ស្អាតនិងគ្មានសំរាម
ប្អូនៗ សិស្សានុសិស្សចូលរួមធាក់កង់ដង្ហែក្បួនផ្សព្វផ្សាយពីវប្បធម៌ចរាចរណ៍និងរក្សាអនាម័យនៅទីសាធារណៈ
ទីក្រុងហូជីមិញស្រស់ស្អាតនិងគ្មានសំរាម
ព្រែក ញៀវឡុក - ធីង៉ែ ជាចំណុចមួយក្នុងបណ្ដាចំណុចខ្មៅពីការបំពុលបរិស្ថាននៅទីក្រុង ហូជីមិញ ឥឡូវនេះត្រូវបានផ្លាស់ប្តូរទៅជាពណ៌បៃតង ស្រស់ ស្អាត ហើយក្លាយជាទីដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ

យោងតាមលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក ង្វៀនធៀនញ៉ឹន ដល់ខែ ឧសភា ឆ្នាំ ២០២០ ទីក្រុង ហូជីមិញ ត្រូវចលនាបានតិចបំផុត ៨០% ចំនួនក្រុមគ្រួសារប្រជាជនចូលរួមក្នុងចលនា ព្រមទាំងបន្តសុក្រិតនូវគម្រោងមេធ្វើប្រព្រឹត្តកម្មកាកសំណល់រឹងដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ តាមទិសដៅសាងសង់ស្ថានីយ៍ប្រមូលបញ្ជូន បន្តកិនកម្ទេចសំរាមតាមខ្សែសង្វាក់ពេញលេញ ជឿនលឿន ទំនើប...៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ