Trending now

កូរ៉េខាងជើង បាញ់ផ្លោងមីស៊ីលជាលើកទី៤ ចូលក្នុងសមុទ្រជប៉ុន

16:13 | 06/08/2019 (យោងតាម FreshNews ហេង វុធ្ធី)

យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២ គ្រាប់នៅព្រឹកថ្ងៃអង្គារនេះ និងជាលើកទី៤ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

កូរ៉េខាងជើង បាញ់ផ្លោងមីស៊ីលជាលើកទី៤ ចូលក្នុងសមុទ្រជប៉ុន (រូបថត៖FreshNews)

មីស៊ីលខាងលើ ត្រូវបានបាញ់ចេញពីខេត្ត Hwanghae ខាងត្បូង ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីការធ្វើតេស្ដនេះនៅឡើយទេ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុក ដាក់លើការបាញ់សាកល្បងមីស៊ីលជាថ្មីនេះ។ កូរ៉េខាងជើងធ្លាប់បានធ្វើតេស្ដមីស៊ីលបែបនេះ៣លើករួចហើយ កាលពីថ្ងៃទី២៥ និងថ្ងៃទី៣១ ខែកក្កដា ព្រមទាំងថ្ងៃទី២ ខែសីហា កន្លងទៅនេះ។

គួរជម្រាបថា បើតាមកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដសុទ្ធតែជាមីស៊ីល ស៊េរីថ្មី មិនធ្លាប់បានឃើញពីមុនមកឡើយ ហើយការបាញ់សាកល្បងនេះទៀតសោត ត្រូវបានគេ មើលឃើញថាគឺជាសារព្រមាន ចំពោះការចាប់ផ្ដើមធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងខែសីហានេះ៕

(តាម៖ Freshnews)

(យោងតាម FreshNews ហេង វុធ្ធី)

(យោងតាម FreshNews ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
រូបភាពគណៈប្រតិភូសង្គ្រោះវៀតណាមទៅដល់ប្រទេសវេណេស៊ុយអេឡា៖ សារលិខិតពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
ឯកអគ្គរដ្ឋទូតកាណាដា៖ វៀតណាមមានតួនាទីគន្លឹះនៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh