ការឃោសនា និងផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋខ្មែរ

22:33 | 02/10/2022

ដោយឈរជើងនៅស្រុក Tinh Bien (ខេត្ត An Giang) ជាកន្លែងដែលជនជាតិខ្មែររស់នៅយ៉ាងច្រើន ក្រៅពីសកម្មភាពចលនាមហាជនប្រកបដោយប្រសិទ្ធភាពជាច្រើន កងពលតូចរថក្រោះរថពាសដែកលេខ ៤១៦ (យោធភូមិភាគទី៩) ក៏បានផ្តោតសំខាន់លើការឃោសនា និងផ្សព្វផ្សាយច្បាប់ដល់ប្រជាជនផងដែរ។

ប្រជាពលរដ្ឋខ្មែរនៅទីក្រុងហាណូយ អបអរសាទរពិធីបុណ្យសែនដូនតា ប្រជាពលរដ្ឋខ្មែរនៅទីក្រុងហាណូយ អបអរសាទរពិធីបុណ្យសែនដូនតា
កម្លាំងរស់ថ្មីរបស់ប្រជាពលរដ្ឋខ្មែរនៅភូមិ ឃុំ ភាគនិរតីវៀតណាម កម្លាំងរស់ថ្មីរបស់ប្រជាពលរដ្ឋខ្មែរនៅភូមិ ឃុំ ភាគនិរតីវៀតណាម

តាមរយៈសកម្មភាពចលនាមហាជន អង្គភាពបានផ្សព្វផ្សាយច្បាប់ ដោយផ្តោតលើច្បាប់ស្តីពីសមភាព យេនឌ័រ ច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ និងច្បាប់ស្តីពីកុមារ... រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីការគោរពច្បាប់សម្រាប់បងប្អូនជនជាតិ។

ការឃោសនា និងផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋខ្មែរ
កម្មាភិបាលនៃកងពលតូចរថក្រោះរថពាសដែកលេខ៤១៦ ផ្សព្វផ្សាយច្បាប់ដល់អ្នកស្រុក Tinh Bien ខេត្ត An Giang

អាស្រ័យដោយមានការផ្សព្វផ្សាយច្បាប់របស់កម្មាភិបាល និងយុទ្ធជននៃកងពលតូចលេខ៤១៦ លោកស្រី Chau Thi My Dung នៅឃុំ Vinh Trung ស្រុក Tinh Bien បានមានការយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ។ លោកស្រី Dung បានចែករំលែកថា “ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ ឪពុកម្តាយត្រូវធ្វើជាគំរូសម្រាប់កូន ហើយសមាជិកទាំងឡាយក្នុងគ្រួសារត្រូវតែចែករំលែកជាមួយគ្នាទៅវិញទៅមក។ ពេលមានអំពើហិង្សាក្នុងគ្រួសារកើតឡើង ត្រូវរាយការណ៍ទៅអាជ្ញាធរដែនដីដើម្បីដោះស្រាយ”។

ការឃោសនា និងផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋខ្មែរ
យុទ្ធជននៃកងពលតូចរថក្រោះរថពាសដែកលេខ៤១៦ ជួយប្រជាជនស្រុក Tinh Bien ខេត្ត An Giang សាងសង់ផ្លូវបេតុង

ស្តីអំពីបទពិសោធន៍របស់ខ្លួនក្នុងការឃោសនា និងផ្សព្វផ្សាយច្បាប់ដល់អ្នកមូលដ្ឋាន លោកវរសេនីយ៍ទោ Nguyen Tien Dung ប្រធាននយោបាយនៃកងពលតូចលេខ ៤១៦ មានប្រសាសន៍ថា៖ “ដើម្បីផ្សព្វផ្សាយ និងចលនាឱ្យបានល្អ ត្រូវតែចេះភាសារបស់ជនរួមជាតិ។ នេះជាពាក្សស្លោកដែលយើងខ្ញុំអនុវត្តដោយវិធានការផ្សេងៗជាច្រើន រួមទាំងការលើកកំពស់តួនាទីរបស់កម្មាភិបាល និងយុទ្ធជនជនជាតិខ្មែរក្នុងការផ្សព្វផ្សាយ និងចលនាប្រជាជន។ ដើម្បីលើកកំពស់សមត្ថភាព ជំនាញ និងជួយកងទ័ពបំពេញភារកិច្ចផ្សព្វផ្សាយ យើងខ្ញុំរក្សាសកម្មភាពរបស់ក្រុមបង្រៀនភាសាខ្មែរនៅក្នុងអង្គភាព។ អាស្រ័យហេតុនោះ កងទ័ពមានចំណេះដឹងរឹងមាំ ដើម្បីឃោសនា និងផ្សព្វផ្សាយច្បាស់ដល់បងប្អូនជនរួម​ជាតិប្រកបដោយប្រសិទ្ធភាព”។

ដើម្បីមានឯកសារគ្រប់គ្រាន់សម្រាប់ផ្សព្វផ្សាយ ក្រៅពីប្រភពឯកសារដែលផ្តល់ដោយថ្នាក់លើ អង្គភាពក៏បានទាក់ទងយ៉ាងសកម្មជាមួយតុលាការយោធភូមិភាគទី៩ អាជ្ញាធរយុត្តិធម៌មូលដ្ឋាន ... ដើម្បីធ្វើបច្ចុប្បន្នភាព និងបន្ថែមព័ត៌មានស្តីពីឧក្រិដ្ឋកម្ម ការអនុវត្តច្បាប់ និងវិន័យក្នុងតំបន់។ លោកវរសេនីយ៍ទោ Nguyen Tien Dung បានចែករំលែកថា “នាពេលខាងមុខ យើងខ្ញុំនឹងបន្តបង្កើនការឃោសនា ផ្សព្វផ្សាយ និងអប់រំច្បាប់ដល់មូលដ្ឋាននីមួយៗ ក្រុមគ្រួសារនីមួយៗ និងប្រជាពលរដ្ឋគ្រប់រូប សម្របសម្រួល និងចលនាប្រជាជនឱ្យមានការរកឃើញ និងរាយការណ៍អំពីឧក្រិដ្ឋកម្មឱ្យបានឆាប់រហ័ស រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី