បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យនឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា "ពិធីសែនដូនតា"
![]() |
| កម្មករកាត់ដេរក្នុងរោងចក្រ។ (រូបពី កិច្ចគាំពារសង្គមកម្ពុជា) |
នាឪកាសពិធីបុណ្យភ្ជុំបិណ្ឌ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២២ ដោយទទួលបានប្រាក់ឈ្នួលធម្មតា។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នាថ្ងៃទី៧កញ្ញានេះ លោក អ៊ិត សំហេង បានបញ្ជាក់ថា រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ កញ្ញា ឆ្នាំ២០២២។
លោក បន្ដថា ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបានហើយការឈប់សម្រាករបស់កម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យ ខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់រោងចក្រ សហគ្រាស ត្រូវរៀបចំ បែងចែកឱ្យកម្មករ និយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យដោយផ្លាស់វេនគ្នា។
លើសពីនេះ លោករដ្ឋមន្ដ្រី បន្ថែមថា កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើ នឹងប្រាក់ឈ្នួលថ្ងៃ ធ្វើការធម្មតា។ ជាពិសេស ម្ចាស់រោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ និយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាក តាមកាលបរិច្ឆេទ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
| សារព័ត៌មានក្នុងស្រុកបានដកស្រង់សាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើជូនប្រជាពលរដ្ឋនៅថ្ងៃទី៦ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ ១៥ថ្ងៃ ដោយថាប្រទេសជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រកួតប្រជែង ដើម្បីអាចអះអាងពីភាពរឹងមាំរបស់ខ្លួន។ បើតាមលោក ហ៊ុន សែន ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាការសាកល្បងមួយ ដើម្បីពិចារណាពីលទ្ធភាពដែលប្រទេសកម្ពុជាបានបើកដំណើរការពេញលេញនៅចុងឆ្នាំនេះ ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែស្ថិតស្ថេរ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥-៧ ខែតុលា ប្រជាជនកម្ពុជា ដែលភាគច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ បានទៅវត្ត និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេស។ បន្ទាប់ពីថ្ងៃឈប់សម្រាកនេះ កម្ពុជាអាចនឹងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែប្រសិនបើស្ថានការណ៍ស្ងប់ស្ងាត់ រដ្ឋាភិបាលត្រៀមបើកសេដ្ឋកិច្ចឡើងវិញ និងស្តារសកម្មភាពសង្គម ជាពិសេសសាលារៀន និងទេសចរណ៍៕ |

មតិពីមិត្តអ្នកអាន