ការិយាល័យ EPS ផ្តល់យោបល់ផ្នែកច្បាប់សម្រាប់ពលករវៀតណាមនៅប្រទេសកូរ៉េខាងត្បូង

22:22 | 16/08/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ១៤ ខែសីហា ការិយាល័យ​គ្រប់គ្រងពលករវៀតណាម តាមកម្មវិធីអនុញ្ញាតការងារ (EPS) នៅប្រទេសកូរ៉េខាងត្បូង បាន​សម្របសម្រួល​ជាមួយមជ្ឈមណ្ឌលគាំទ្រពលករបរទេសនៃទីក្រុង Ansan ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង បានរៀបចំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយ និងផ្តល់យោបល់ផ្នែកច្បាប់ដោយផ្ទាល់ (បន្ទាប់ពីជាង ២ឆ្នាំបាន​ផ្អាក ដោយសារការរីករាលដាលនៃ COVID-19) សម្រាប់ពលករវៀតណាម តាមកម្មវិធីអនុញ្ញាតការងារ (EPS) ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។

បន្តនាំពលករវៀតណាមទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង តាមកម្មវិធី EPS បន្តនាំពលករវៀតណាមទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង តាមកម្មវិធី EPS
បើកការិយាល័យគ្រប់គ្រងពលករវៀតណាម ក្រោមកម្មវិធី EPS នៅប្រទេសកូរ៉េខាងត្បូង បើកការិយាល័យគ្រប់គ្រងពលករវៀតណាម ក្រោមកម្មវិធី EPS នៅប្រទេសកូរ៉េខាងត្បូង
ការិយាល័យ EPS ផ្តល់យោបល់ផ្នែកច្បាប់សម្រាប់ពលករវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
តំណងពលករ EPS បានសួរសំណួរដែលទាក់ទងនឹងបែបបទ និងឯកសារសម្រាប់ពលករដែល​ជិត​បញ្ចប់នៃកិច្ចសន្យារបស់ពួកគេ ដើម្បី​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ (រូបថត៖ Anh Nguyen/VNA)

ពលករ EPS វៀតណាម មួយចំនួនធំដែលធ្វើការនៅទីក្រុង Ansan និងខេត្តជិតខាងបានចូលរួម និងសួរសំណួរជាច្រើនទាក់ទងនឹងសិទ្ធិ និងកាតព្វកិច្ចរបស់ពលករនៅប្រទេសកូរ៉េខាងត្បុង។

ព្រឹត្តិការណ៍នេះមានអត្ថន័យជាពិសេសនេះ​បាន​រៀបចំ​ឡើង ក្នុងបរិបទដែលវៀតណាម និងកូរ៉េខាងត្បូងកំពុងអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២)។

យោងតាមទិន្នន័យរបស់គណៈកម្មាការ​គ្រប់គ្រង​ពលករវៀតណាមនៅប្រទេសកូរ៉េខាងត្បុង រហូតមកដល់ពេលនេះ មានប្រជាជនវៀតណាមចំនួន ២០៥.០០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះមានពលករចំនួន ២៧.០០០ នាក់ស្ថិតតាមកម្មវិធី EPS ៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី