ភោជនីយដ្ឋានប៊ូហ្វេគ្រឿងសមុទ្រចំនួន ៤កន្លែង ដែលមានតម្លៃរាប់លានដុង នៅទីក្រុង Ho Chi Minh

22:19 | 16/08/2022 ឌីណា

យុគសម័យ - ភោជនីយដ្ឋានលំដាប់ខ្ពស់ដែលបម្រើជាអាហារប៊ូហ្វេ ជាមួយ នឹងគ្រឿងសមុទ្រជាច្រើនប្រភេទ សេវាកម្មល្អគឺជាការផ្ដល់យោបល់ ដែលភ្ញៀវ​មក​ទទួលទានអាហារនៅទីក្រុង Ho Chi Minh ។

ភោជនីយដ្ឋានបួសចំនួន ៤ ដែលអ្នកគួរតែមក ក្នុងរដូវ Vu Lan នៅ ទីក្រុង Ho Chi Minh ភោជនីយដ្ឋានបួសចំនួន ៤ ដែលអ្នកគួរតែមក ក្នុងរដូវ Vu Lan នៅ ទីក្រុង Ho Chi Minh
Check-in ហាងនំខេក ដ៏ស្រស់ស្អាតចំនួន ៤ កន្លែងនៅចុងសប្តាហ៍នៅទីក្រុង Ho Chi Minh Check-in ហាងនំខេក ដ៏ស្រស់ស្អាតចំនួន ៤ កន្លែងនៅចុងសប្តាហ៍នៅទីក្រុង Ho Chi Minh

ភោជ្ជនីយដ្ឋាន​ LOG

ភោជនីយដ្ឋានប៊ូហ្វេគ្រឿងសមុទ្រចំនួន ៤កន្លែង ដែលមានតម្លៃរាប់លានដុង នៅទីក្រុង Ho Chi Minh
ភោជនីយដ្ឋានប៊ូហ្វេគ្រឿងសមុទ្រចំនួន ៤កន្លែង ដែលមានតម្លៃរាប់លានដុង នៅទីក្រុង Ho Chi Minh
រូបថត៖ pasgo.vn

អាស័យដ្ឋាន៖ ផ្លូវ Nguyen Binh Khiem ខណ្ឌទី ១

តម្លៃ៖ ប្រហែល ១,៥ លានដុង/សម្រាប់​ម្នាក់

- លំហរនៃភោជនីយដ្ឋានមានទីតាំងនៅលើដំបូលនៃមជ្ឈមណ្ឌល GEM ដែលមានលំហរខាងក្រៅ ខាងក្នុង និងបន្ទាប់​ដាច់​ដោយឡែក។ អាស័យដ្ឋាន​នេះ​​គឺ​ស័ក្តិសម​សម្រាប់អាហារថ្ងៃត្រង់ ការជួបជុំគ្រួសារដ៏កក់ក្ដៅ។ តន្ត្រី​មនោសញ្ចេតនា ទន់ល្មើយ។

- មុខម្ហូប៖ ភ្ញៀវជាច្រើនបានបញ្ចេញមតិថា បរិមាណ​គ្រឿង​សមុទ្រមិនចម្រុះច្រើនទេ ភាគច្រើនគឺបង្កង ខ្យងជប៉ុន អយស្ទ័រ ក្តាម ក្តាម មឹកពីងពាង...។ លើសពីនេះ ភ្ញៀវអាចជ្រើសរើសស៊ូស៊ី សាស៊ីមី មាន់ដុត ឆ្អឹងជំនីរ សាឡាដ...។

- រសជាតិ៖ គ្រឿងផ្សំស្រស់ ការកែច្នៃល្អ។ ភ្ញៀវអាចជ្រើសរើសរបៀបចំអិន​ដោយការអាំង អាំងជាមួយខ្លាញ់ ស្លឹក​ខ្ទឹម សណ្តែកដី ឈីស ចំហុយ ទឹកជ្រលក់ហឹរ...

- ចំណុចបូកនៃភោជនីយដ្ឋានគឺបុគ្គលិករួសរាយរាក់ទាក់ និងគួរសម។

ភោជនីយដ្ឋាន Mermaid

ភោជនីយដ្ឋានប៊ូហ្វេគ្រឿងសមុទ្រចំនួន ៤កន្លែង ដែលមានតម្លៃរាប់លានដុង នៅទីក្រុង Ho Chi Minh
ភោជនីយដ្ឋានប៊ូហ្វេគ្រឿងសមុទ្រចំនួន ៤កន្លែង ដែលមានតម្លៃរាប់លានដុង នៅទីក្រុង Ho Chi Minh

អាស័យដ្ឋាន៖ ផ្លូវ Nam Ky Khoi Nghia ខណ្ឌទី ៣

តម្លៃ៖ ប្រហែល ១,៤ លានដុង/ម្នាក់

- លំហ៖ ការតុបតែងដ៏ប្រណិត ទេសភាពនៃទីក្រុងទាំងមូលចាប់ពីជាន់ទី ២៥ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលមានមនុស្សកកកុញ តន្ត្រីខ្លាំង និងសំឡេងអ៊ូរ​អរធ្វើឱ្យ​លំហរប្រណីត​បំបាត់​ជាបណ្តើរៗ ពិបាកក្នុងការនិយាយ​នៅពេល​មក​ភោជ្ជនីយដ្ឋាន​នេះជាក្រុមធំ។ អ្នកទទួលទានអាហារគួរ​កក់ទុកជាមុន ដើម្បីជៀសវាងការរង់ចាំយូរនៅពេលមកដល់។

- មុខម្ហូបច្រើនមុខ គ្រឿងសមុទ្រគ្មានដែនកំណត់ ស៊ុបព្រុយត្រី បង្កងយក្សដុតជាមួយឈីស ខ្យង bulot បារាំង អយស្ទ័រ... ស្រាក្រហម ស្រាបៀរ ភេសជ្ជៈ រួមបញ្ចូលក្នុងតំលៃ។ ​តំបន់អាហារ​ត្រូវ​បាន​រៀប​ចំ​ឆ្ងាយ​ណាស់ អ្នក​ទទួល​ទានអាហារ​ត្រូវ​ធ្វើ​ដំណើរ​ច្រើន។

- ភោជនីយដ្ឋានបានទទួលមតិ កែលម្អចម្រុះ ដោយសារតែការបំរើអាហារ​យឺត។ គុណភាព​មុខ​ម្ហូប​​មិន​ស្មើ​គ្នា ពេលខ្លះ​មិន​ស្រស់ ភ្ញៀវទទួល​ទានមាន​អារម្មណ៍​ថា​កែច្នៃ​ច្រើន​ដង។

- បុគ្គលិក​រួសរាយ​រាក់ទាក់និងប្រកបដោយវិជ្ជាជីវៈ។

ភោជ្ជនីយដ្ឋាន Saigon Café - Sheraton Saigon Hotel & Towers

ភោជនីយដ្ឋានប៊ូហ្វេគ្រឿងសមុទ្រចំនួន ៤កន្លែង ដែលមានតម្លៃរាប់លានដុង នៅទីក្រុង Ho Chi Minh

អាស័យដ្ឋាន៖​ ផ្លូវ​ Dong Khoi, ខណ្ឌទី ១

តម្លៃ៖ ប្រហែល ១,៥ លានដុង/ម្នាក់

- លំហរនៃភោជនីយដ្ឋានមានភាពប្រណិត ធំទូលាយ និងមានខ្យល់​អាកាសចេញ​ចូលដែសមរម្យសម្រាប់ការជប់លៀងជាក្រុមធំ។ ទោះយ៉ាង​ណាក៏​ដោយ នៅចុងសប្តាហ៍ដែល​ជា​ពេល​វេលាមានភ្ញៀវជាច្រើន ដូច្នេះហើយ វាមានសម្លេងអ៊ូរ​អរ និងអស់ចានយ៉ាងលឿន។

- តារាងម្ហូប៖ ជាមួយនឹងអាហារប៊ូហ្វេពេលល្ងាច ភ្ញៀវទទួលទានអាហារ​ដែល​កែច្នៃតាមបែបអាស៊ី និងអឺរ៉ុបជាច្រើនប្រភេទ។ តំបន់អាហារសមុទ្រមានបង្កង យក្ស ខ្យងចំពុះទា អយស្ទ័រ ក្តាមសេះ... មានលក់ ឬកែច្នៃតាមការស្នើ។

- រសជាតិគ្រឿងសមុទ្រឆ្ងាញ់ណាស់ ជាពិសេស​ steak អាំង​របស់ភោជនីយដ្ឋានគឺក្រាស់ និងស្វិត។ ម្ហូបជប៉ុនដូចជា ត្រី salmon ឆៅ ត្រីធូណា សាស៊ីមី ស៊ូស៊ី... គឺឆ្ងាញ់ជាងកន្លែងផ្សេងទៀតជាច្រើន។

- សេវាកម្មល្អ។

ភោជនីយដ្ឋាន La Brasserie Restaurant - Hotel Nikko Saigon

ភោជនីយដ្ឋានប៊ូហ្វេគ្រឿងសមុទ្រចំនួន ៤កន្លែង ដែលមានតម្លៃរាប់លានដុង នៅទីក្រុង Ho Chi Minh
ភោជនីយដ្ឋានប៊ូហ្វេគ្រឿងសមុទ្រចំនួន ៤កន្លែង ដែលមានតម្លៃរាប់លានដុង នៅទីក្រុង Ho Chi Minh

អាស័យដ្ឋាន៖ ផ្លូវ Nguyen Van Cu ខណ្ឌទី ១

តម្លៃ៖ ចាប់ពី ១,៥លានដុង/ម្នាក់

- លំហរល្អប្រណិត ចុងសប្តាហ៍មានភ្ញៀវច្រើនណាស់ ភ្ញៀវ​ទទួល​ទាន​គួរយកចិត្តទុកដាក់។

- មុខម្ហូបមិនមាន​ភាពចម្រុះពេកទេ ពិសេសបំផុតគឺបង្កង Tsarskaya អយស្ទ័រ ក្តាមសេះរស់... ក៏មានកន្លែងអាហារវៀតណាមដូចជា នំឆែវ ហ្វើ។ អាហារដែលដាក់តាំងយ៉ាងស្រស់ស្អាតគឺជាការបូកបន្ថែម

- រសជាតិបង្កងយក្សដែលទទួល​បាន​ការវាយតម្លៃល្អបំផុត។ បង្គាធំ ចម្អិនច្រើនមុខ ទឹកជ្រលក់ម្រេចខ្មៅ ទឹកជ្រលក់ហឹរសិង្ហបុរី ចំហុយ ដុតជាមួយឈីស។ អ្នក​ទទួល​ទាន​អាហារ​បាន​វាយ​តម្លៃ​ម្ហូប​ផ្សេង​ទៀត​ថា​ជា​មធ្យម​មិន​មាន​ការ​ចាប់​អារម្មណ៍។ បង្អែមប្លែកៗ និងឆ្ងាញ់។

- បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ ប៉ុន្តែពេលវេលាចម្អិនអាហារយូរ។ អ្នក​គួរ​កក់​តុ​ហើយ​មក​ទាន់​ពេល ដើម្បី​ជៀសវាង​ការដែល​មិន​មាន​កន្លែង​អង្គុយ​និង​អស់ម្ហូបអាហារ​៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip