ពិធីប្រគល់មេដាយអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម

10:06 | 09/06/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ៧ មិថុនា នៅរដ្ឋធានី Ha Noi សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានប្រគល់មេដាយអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិនានា” ជូនឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie ក្នុងឱកាសបញ្ចប់អាណត្តិ។

ផ្សព្វផ្សាយផលិតផលកសិកម្មវៀតណាមនៅអូស្ត្រាលី ផ្សព្វផ្សាយផលិតផលកសិកម្មវៀតណាមនៅអូស្ត្រាលី
ការលើកទឹកចិត្តដល់ការបង្រៀន និងរៀនភាសាវៀតណាមនៅប្រទេសអូស្ត្រាលី ការលើកទឹកចិត្តដល់ការបង្រៀន និងរៀនភាសាវៀតណាមនៅប្រទេសអូស្ត្រាលី
ពិធីប្រគល់មេដាយអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ប្រគល់មេដាយអនុស្សាវរីយ៍​ “ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិនានា” ជូនលោកស្រីឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម Robyn Mudie។ (រូបថត៖ An Dang/VNA)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា មេដាយអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងប្រជនជាតិ​នានា” មានគោលបំណងលើក​តំកើងចំពោះការរួមចំណែកយ៉ាងសកម្ម និងមិនចេះនឿយហត់របស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីក្នុងការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។

លោកស្រី Nguyen Phuong Nga មានប្រសាសន៍ថា ឯកអគ្គរដ្ឋទូតលោកស្រី Robyn Mudie គឺជាមិត្តជិតស្និទ្ធ ជាមួយវៀតណាម។ ក្នុង​នាម​ជា​អ្នក​ការ​ទូត​ម្នាក់​ក្នុង​ចំណោម​ឯកអគ្គរដ្ឋទូត​បរទេស​មួយ​ចំនួន​ដែល​បាន​បំពេញ​បេសកកម្មជា​ឯកអគ្គរដ្ឋទូត​នៅ​ប្រទេស​វៀតណាម​ចំនួន​ពីរ​អាណត្តិ និង​និយាយ​ភាសា​វៀតណាម​យ៉ាង​ស្ទាត់​ជំនាញ។

ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ទោះបីស្ថិតក្នុងស្ថានភាពរាតត្បាត Covid-19 ក៏ដោយ លោកស្រីឯកអគ្គរដ្ឋទូតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍យ៉ាងរឹងមាំនៃទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី។

ដោយសម្តែងនូវកិត្តិយសដែលទទួលបានមេដាយដ៏ថ្លៃថ្លានេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីលោកស្រី Robyn Mudie បានថ្លែងអំណរគុណចំពោះការជួយ និងមនោសញ្ចេតនាដែលមិត្តវៀតណាមបានផ្តល់ឲ្យ​លោកស្រី ក្នុងរយៈពេលបីឆ្នាំកន្លងមក។

លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie បានមានប្រសាសន៍ថា៖ “វៀតណាមតែងតែរក្សាកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់ខ្ញុំ ហើយទោះបីខ្ញុំ​ត្រូវ​លាដៃនៅពេលក្រោយក៏ដោយ ក៏ខ្ញុំនៅតែចាត់ទុកវៀតណាមជាប្រទេសកំណើតទីពីររបស់ខ្ញុំ”។

លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie ​សង្កត់ធ្ងន់ថា ទោះ​បី​​ក្នុងតំណែង​ណា​ក៏ដោយ លោកស្រី​​នឹង​បន្ត​រួម​ចំណែក​​យ៉ាង​សំខាន់ៗក្នុង​ការ​ពង្រីក​និងពង្រឹងទំនាក់ទំនង​មិត្តភាព​​និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕

ឌីណា

Bao The gioi

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ