ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី

15:21 | 03/05/2022

រាំរបាំស្គរ ឆៃយ៉ាំ គឺជាសកម្មភាពមិនអាចខ្វះបាន ជួយធ្វើឱ្យផ្នែកលេងកម្សាន្តក្នុងបុណ្យចូលឆ្នាំថ្មីជាប្រពៃណីកាន់តែផុសផុល គឹកកងរំពងលាន់ឮ ទាក់ទាញបន្ថែមទៀតរាំរបាំស្គរ ឆៃយ៉ាំ គឺជាសកម្មភាពមិនអាចខ្វះបាន ជួយធ្វើឱ្យផ្នែកលេងកម្សាន្តក្នុងបុណ្យចូលឆ្នាំថ្មីជាប្រពៃណីកាន់តែផុសផុល គឹកកងរំពងលាន់ឮ ទាក់ទាញបន្ថែមទៀត

អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ
ច្បាប់ស្រីរបស់ជនជាតិ ខែ្មរ ណាមបូ ច្បាប់ស្រីរបស់ជនជាតិ ខែ្មរ ណាមបូ

បុណ្យចូលឆ្នាំថ្មីប្រពៃណីគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់បំផុតទាំង ៣ ក្នុងមួយឆ្នាំៗ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។

ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី
រាំរបាំស្គរ ឆៃយ៉ាំ គឺជាសកម្មភាពមិនអាចខ្វះបាន ជួយធ្វើឱ្យផ្នែកលេងកម្សាន្តក្នុងបុណ្យចូលឆ្នាំថ្មីជាប្រពៃណីកាន់តែផុសផុល គឹកកងរំពងលាន់ឮ ទាក់ទាញបន្ថែមទៀត

ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ទន្ទឹមនឹងពិធីកិច្ចប្រពៃណីផ្សេងៗ ដូច ជាប្រគេនចង្ហាន់ព្រះសង្ឃ ពូនភ្នំខ្សាច់ ស្រង់ទឹកព្រះជាដើម ដែលប្រព្រឹត្តទៅនៅព្រះវិហារនិងក្នុងបរិវេណវត្ត ភូមិស្រុក ខ្មែរ ថែមទាំងមានភាពខ្ញៀវខ្ញាអ៊ូអរដោយមានសកម្មភាពសិល្បៈ កីឡាជាច្រើន ជាពិសេសគឺល្បែងប្រជាប្រិយផ្សេងៗ ដូចជា៖ ទាញព្រ័ត្រ រុញដំបង លោតបាវ វាយក្អម។ល។

ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណី ភូមិស្រុក ខ្មែរ ខ្ញៀវខ្ញាអ៊ូអរដោយមានសកម្មភាពសិល្បៈ កីឡាជាច្រើន ជាពិសេសគឺល្បែងប្រជាប្រិយផ្សេងៗ ដូចជា៖ទាញព្រ័ត្រ រុញដំបង លោតបាវ វាយក្អមជាដើម

នៅខេត្ត សុកត្រាំង មូលដ្ឋានមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនបំផុតនៅលើភូមិសាស្ត្រ ណាមបូ អោយតែដល់បុណ្យចូលឆ្នាំថ្មីម្ដងៗ វត្ត បុព្វេវណ្ណា រាម (ព្រែកពិន្ទួង) នៅឃុំ ភូមី (ស្រុក មីទូ) រៀបចំការប្រគំតន្ត្រីច្រៀងរាំរួមគ្នាតាមទម្លាប់មិនដែលអាក់ខាន ទាក់ទាញយុវជនយុវនារីចូលរួមយ៉ាងច្រើនកុះករដោយគ្រងសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ឆើតអស្ចារ្យ ទន់ភ្លន់ល្វាស ល្វន់ក្នុងចង្វាក់រាំវង់ ខណៈពេលវត្ត ពោធិធំ (ផ្តៅពេន) នៅឃុំ វៀនប៊ិញ (ស្រុក ត្រឹនដេ) រៀបចំការប្រណាំងទូកកាណូត វត្ត ឃ្លាំង (ទីក្រុង សុកត្រាំង) រៀបចំការប្រកួតប៉េតង់...។

ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី
យុវជនយុវនារី ខ្មែរ សោមនស្សរីករាយចូលរួមប្រគំតន្ត្រីប្រពៃណីច្រៀងរាំអំណរឆ្នាំថ្មីក្នុងបរិវេណវត្ត បុព្វេវណ្ណារាម (ព្រែកពិន្ទួង) នៅឃុំ ភូមី ស្រុក មីទូ (ខេត្ត សុកត្រាំង)

ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា។ ទន្ទឹមនឹងពិធីកិច្ចប្រពៃណីទាំងឡាយ បុណ្យចូលឆ្នាំថ្មីក៏ជាបរិយាកាសវប្បធម៌ដ៏ល្អឯកមួយ ជាកន្លែងថែរក្សា អភិរក្ស ពង្រីកតម្លៃប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ឆ្លងតាមរយៈសកម្មភាពសម្តែងសិល្បៈ ប្រកួត កីឡា ល្បែងប្រជាប្រិយ៕

Dan toc mien nui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី