អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្ត An Giang

19:59 | 06/04/2022

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ២០២២ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្ត An Giang។

ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son សំដៅអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son សំដៅអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៣០ នៃទិវាបង្កើតខេត្ត Ha Giang ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៣០ នៃទិវាបង្កើតខេត្ត Ha Giang
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man (រូបថត៖ vnanet.vn)
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man.

ក្នុងឱកាសទៅសួរសុខទុក្ខនៅវត្ត Soai So ឃុំ Nui To ស្រុក Tri Ton លោក Tran Thanh Man បានអះអាងថា បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះកិច្ចការជនជាតិ និងថែទាំជានិច្ចចំពោះជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច ជាពិសេសក្នុងតំបន់ជួបការលំបាក តំបន់ភ្នំ និងតំបន់ដាច់ស្រយាល រួមទាំងជនរួមជាតិខ្មែរនៃខេត្ត An Giang។

លោក Tran Thanh Man សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ជាពិសេស ព្រះសង្ឃ និងគណៈគ្រប់គ្រងវត្តនឹងបន្តពង្រីកប្រពៃណីនៃមហាសាមគ្គីភាពជាតិ និងប្រពៃណីបដិវត្តន៍ អនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ លើកតម្កើងស្មារតីខ្លួនទីពឹងខ្លួន ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសកម្មវិធីកសាងជនបទថ្មី។ល។

ក្នុងឱកាសនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man និងគណៈប្រតិភូបានផ្តល់អំណោយចំនួន ៦៥ ជូន ដល់ព្រះតេជព្រះគុណ ព្រះវិន័យធរ ព្រះមហាថេរៈ គណៈគ្រប់គ្រងវត្ត និងគ្រួសារទទួលរបបឧបត្ថម្ភពីរដ្ឋដែលជាជនជាតិខ្មែរក្នុងតំបន់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន