Trending now

វៀតណាម – ប្រេស៊ីល៖ បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលកកើតឡើងវិញ

08:27 | 21/06/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ នៅរដ្ឋធានី Brasilia ស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីល បានរៀបចំប្រកបដោយជោគជ័យនូវសិក្ខាសាលាដែលមានប្រធានបទ «វៀតណាម-ប្រេស៊ីល ២០២៦៖ បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលកកើតឡើងវិញ»។

វចនានុក្រមព័រទុយហ្គាល់ - វៀតណាមរួមចំណែកពង្រឹងការយល់ដឹងគ្នារវាងវៀតណាមនិងសហគមន៍នៃប្រទេសនិយាយភាសាព័រទុយហ្គាល់ជុំវិញពិភពលោក ការផ្សព្វផ្សាយមុខម្ហូបវៀតណាមក្នុងពិធីបុណ្យ Festa Juninas (ប្រេស៊ីល)

សិក្ខាសាលានេះបានទាក់ទាញការចូលរួមពីតំណាងជាង ៥០ រូប ដែលជាថ្នាក់ដឹកនាំនៃបណ្តាស្ថាប័នរដ្ឋាភិបាលប្រេស៊ីល សមាជិកសភាប្រេស៊ីល តំណាងបណ្តាក្រសួង វិស័យ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ សហគ្រាស ស្ថាប័នការទូត តំណាងនៃរដ្ឋមួយចំនួនដូចជា Maranhao, Goias, Amazonas, Tocantin, Ceara រួមជាមួយមិត្តភក្តិអន្តរជាតិដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរ។

វៀតណាម – ប្រេស៊ីល៖ បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលកកើតឡើងវិញ
ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍។

កម្មវិធីសិក្ខាសាលារួមមានបណ្តាវគ្គបទឧទ្ទេសនាម និងការផ្លាស់ប្តូរយោបល់អំពីគោលនយោបាល បច្ចេកវិទ្យា ការវិនិយោគ និងឱកាសកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលកកើតឡើងវិញ ប្រភពឥន្ធនៈជីវសាស្ត្រ និងការធ្វើបរិវត្តកម្មបៃតង។

ថ្លែងមតិបើកសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល លោក Bui Van Nghi បានស្នើឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការអាទិភាពចំនួនបួនរវាងប្រទេសទាំងពីរ រួមមាន៖ ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងប្រភពឥន្ធនៈជីវសាស្ត្រ; ការជម្រុញកសិកម្មបៃតង និងប្រកបដោយចីរភាព; ការតភ្ជាប់ហិរញ្ញវត្ថុបៃតង និងទីផ្សារកាបូន; ការបង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបណ្តុះបណ្តាលប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់។

វៀតណាម – ប្រេស៊ីល៖ បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលកកើតឡើងវិញ
ឯកអគ្គរដ្ឋទូត Bui Van Nghi ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍។

នៅក្នុងបទឧទ្ទេសនាមអំពីទីផ្សារថាមពលកកើតឡើងវិញរបស់វៀតណាម លោកស្រី Pham Hong Trang ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅ Sao Paulo បានឱ្យដឹងថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថាមពលកកើតឡើងវិញក្នុងទ្រង់ទ្រាយធំ ជាមួយនឹងតម្រូវការវិនិយោគដ៏ធំធេងនៅក្នុងវិស័យអគ្គិសនីដើរដោយកម្លាំងខ្យល់នៅឯនាយសមុទ្រ អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ជីវម៉ាស ប្រព័ន្ធផ្ទុកថាមពល អ៊ីដ្រូសែនបៃតង និងបណ្តាប្រភពឥន្ធនៈស្អាត។ បើតាមលោកស្រី វៀតណាមរំពឹងថានឹងត្រូវកៀងគរប្រាក់វិនិយោគប្រមាណ ១៣៥ ពាន់លានដុល្លារសម្រាប់វិស័យអគ្គិសនីរហូតដល់ឆ្នាំ ២០៣០ ហើយកំពុងស្វែងរកបណ្តាដៃគូអន្តរជាតិដែលមានបទពិសោធន៍ បច្ចេកវិទ្យា និងសមត្ថភាពហិរញ្ញវត្ថុដើម្បីចូលរួមក្នុងដំណើរការធ្វើបរិវត្តកម្មថាមពល។ លោកស្រីបានសង្កត់ធ្ងន់លើលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីរ នៅពេលដែលវៀតណាមក្ដោបក្ដាប់ទីផ្សារថាមពលកំពុងមានកំណើនយ៉ាងរហ័ស ខណៈពេលដែលប្រេស៊ីលមានចំណុចខ្លាំងខាងបច្ចេកវិទ្យា បទពិសោធន៍គ្រប់គ្រង និងការអភិវឌ្ឍឥន្ធនៈជីវសាស្ត្រ ដែលបើកឡើងនូវឱកាសកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្ទេរប្រគល់បច្ចេកវិទ្យាយ៉ាងច្រើនរវាងសហគ្រាសនៃប្រទេសទាំងពីរ។

នៅក្នុងកម្មវិធី លោក Inacio Arruda អតីតអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិករដ្ឋសភាសហព័ន្ធ (រដ្ឋ Ceara ប្រេស៊ីល) ចាត់ទុកថាមពលគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងអធិបតេយ្យភាពជាតិ ទន្ទឹមនឹងនោះបានវិនិយោគយ៉ាងខ្លាំងក្លាទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីកសាងប្រព័ន្ធថាមពលមួយក្នុងចំណោមប្រព័ន្ធថាមពលស្អាតបំផុតនៅលើពិភពលោក។ លោកយល់ថា ដំណើរការធ្វើបរិវត្តកម្មថាមពលទាមទារឱ្យមានការវិនិយោគ ការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស៊ីជម្រៅ ទន្ទឹមនឹងនោះបានអះអាងថា វៀតណាម និងប្រេស៊ីលមានសក្តានុពលជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សំដៅឆ្ពោះទៅរកអនាគតបៃតង ប្រកបដោយចីរភាព និងរុងរឿងសម្រាប់ប្រទេសទាំងពីរ។

វៀតណាម – ប្រេស៊ីល៖ បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលកកើតឡើងវិញ
លោក Inacio Arruda អតីតអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិករដ្ឋសភាសហព័ន្ធ នៃរដ្ឋ Ceara ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍។

លោក Helberth Oliveira នាយកសម្ព័ន្ធក្រុមហ៊ុន Coop Ethanol Brasil បានណែនាំពីសក្តានុពលកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រេស៊ីលនៅក្នុងវិស័យ អេតាណុល និងឥន្ធនៈជីវសាស្ត្រ។ លោកចាត់ទុកថា ដំឡូងជ្វាឧស្សាហកម្មគឺជាវត្ថុធាតុដើមមួយដ៏មានសង្ឃឹមសម្រាប់ការផលិតអេតាណុល ជាមួយនឹងទិន្នផលខ្ពស់ វដ្តផលិតកម្មខ្លី និងសមស្របជាមួយទម្រង់កសិកម្មបែបគ្រួសារ។ លោកបានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវកសាងបណ្តាគម្រោងសាកល្បងអំពីការផលិតឥន្ធនៈជីវសាស្ត្រពីដំឡូងជ្វាឧស្សាហកម្ម តាមរយៈនោះបង្កើតបានជាខ្សែច្រវាក់តម្លៃថ្មីអំពីថាមពលជីវសាស្ត្រ និងរួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតាមបណ្តាតំបន់ជនបទរបស់ទាំងវៀតណាម និងប្រេស៊ីល។

ក្នុងឱកាសនេះ អភិបាលក្រុង Davinopolis នៃរដ្ឋ Maranhao ក៏បានចូលរួម និងថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ លោកបានឱ្យដឹងថា ទីក្រុងកំពុងត្រៀមលក្ខណៈរៀបចំគណៈប្រតិភូការងារដើម្បីអញ្ជើញមកទស្សនកិច្ច និងធ្វើការនៅប្រទេសវៀតណាមក្នុងពេលខាងមុខ ក្នុងគោលបំណងស្វែងយល់ពីទីផ្សារ ជម្រុញការតភ្ជាប់ដៃគូ និងផ្លាស់ប្តូរឱកាសកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន ក្នុងនោះមានថាមពលកកើតឡើងវិញ។

វៀតណាម – ប្រេស៊ីល៖ បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលកកើតឡើងវិញ
អភិបាលក្រុង Davinopolis ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍។

តំណាងឱ្យមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រប្រេស៊ីល សាស្ត្រាចារ្យ Fabiano Disconzi Wildner មកពីសាកលវិទ្យាល័យសហព័ន្ធ Rio Grande do Sul (UFRGS) បានណែនាំពីសមត្ថភាពស្រាវជ្រាវរបស់ UFRGS នៅក្នុងវិស័យថាមពលកកើតឡើងវិញ ស្វ័យប្រវត្តកម្ម និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា។ សាស្ត្រាចារ្យបានសង្កត់ធ្ងន់លើសក្តានុពលអភិវឌ្ឍន៍ថាមពលដើរដោយកម្លាំងខ្យល់ ថាមពលដើរដោយពន្លឺព្រះអាទិត្យ ជីវម៉ាស និងឧស្ម័នជីវសាស្ត្រនៅភាគខាងត្បូងប្រេស៊ីល ទន្ទឹមនឹងនោះបានណែនាំគម្រោង «Ventos de Libra» ដែលបង្កបង្កើតឡើងដោយការសម្របសម្រួលរវាង UFRGS ជាមួយ Petrobras ក្នុងគោលបំណងស្រាវជ្រាវសក្តានុពលអគ្គិសនីដើរដោយកម្លាំងខ្យល់នៅនាយសមុទ្រក្នុងតំបន់ក្រោមស្រទាប់អំបិលរបស់ប្រេស៊ីល។ សាស្ត្រាចារ្យបានសម្តែងនូវបំណងប្រាថ្នាចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវរបស់វៀតណាម តាមរយៈបណ្តាកម្មវិធីផ្លាស់ប្តូរការសិក្សា ការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍបច្ចេកវិទ្យានៅក្នុងវិស័យថាមពលកកើតឡើងវិញ។

នៅក្នុងវគ្គពិភាក្សា បណ្តាតំណាងបានវាយតម្លៃថា វៀតណាម និងប្រេស៊ីលមានសក្តានុពលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជាច្រើន នៅក្នុងវិស័យថាមពលកកើតឡើងវិញ ឥន្ធនៈជីវសាស្ត្រ កសិកម្មបៃតង បច្ចេកវិទ្យាបរិស្ថាន និងហិរញ្ញវត្ថុអាកាសធាតុ។ មតិជាច្រើនបានស្នើឱ្យបង្កើនការតភ្ជាប់រវាងបណ្តាស្ថាប័នគ្រប់គ្រង សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ សំដៅធ្វើបរិវត្តកម្មសក្តានុពលទាំងឡាយឱ្យក្លាយទៅជាបណ្តាគម្រោងសហប្រតិបត្តិការជាក់ស្តែងក្នុងពេលខាងមុខ៕

វចនានុក្រមព័រទុយហ្គាល់ - វៀតណាមរួមចំណែកពង្រឹងការយល់ដឹងគ្នារវាងវៀតណាមនិងសហគមន៍នៃប្រទេសនិយាយភាសាព័រទុយហ្គាល់ជុំវិញពិភពលោក វចនានុក្រមព័រទុយហ្គាល់ - វៀតណាមរួមចំណែកពង្រឹងការយល់ដឹងគ្នារវាងវៀតណាមនិងសហគមន៍នៃប្រទេសនិយាយភាសាព័រទុយហ្គាល់ជុំវិញពិភពលោក

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានពីទស្សនាវដ្ដី យុគសម័យ លោកបណ្ឌិត Nguyen Van Lang ប្រធានសមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ប្រេស៊ីលបានមានប្រសាសន៍ថា៖ វចនានុក្រមព័រទុយហ្គាល់ - វៀតណាមបានកើត ១២ ឆ្នាំបន្ទាប់ពីការចាប់កំណើត។ នេះជាការរួមវិភាគទានរយៈពេលវែងរបស់សមាគមក្នុងគោលដៅពង្រឹងការយល់ដឹងគ្នាអំពីប្រវត្តិសាស្ត្រ នយោបាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ កីឡា ... រវាងប្រទេសទាំងពីរវៀតណាម - ប្រេស៊ីល ...

ការផ្សព្វផ្សាយមុខម្ហូបវៀតណាមក្នុងពិធីបុណ្យ Festa Juninas (ប្រេស៊ីល) ការផ្សព្វផ្សាយមុខម្ហូបវៀតណាមក្នុងពិធីបុណ្យ Festa Juninas (ប្រេស៊ីល)

យុគសម័យ - នាថ្ងៃទី ២៦ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីលបានសម្របសម្រួលជាមួយក្លឹបអន្តរជាតិ Brasilia រៀបចំពិធីបុណ្យ Festa Juninas។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល
ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ
គោលនយោបាយបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែបង្កើតកម្លាំងចលករឱ្យសហគ្រាសវិនិយោគលើការស្រាវជ្រាវ