ប្រធាន VUFO អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានជនបទចំនួន ៤ និងផ្ទះមិត្តភាពចំនួន ២៥ នៅខេត្ត Ca Mau

15:00 | 25/03/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ២៤ មិនា លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានជនបទ និងផ្ទះមិត្តភាពសម្រាប់គ្រួសារដែលមានស្ថានភាពលំបាក នៅឃុំ Dong Thoi ស្រុក Cai Nuoc ខេត្ត Ca Mau។

ប្រធាន VUFO ផ្ញើលិខិតអបអរសាទរខួបលើកទី ៣០ នៃទំនាក់ទំនងវៀតណាម-ប្រ៊ុយណេ ប្រធាន VUFO ផ្ញើលិខិតអបអរសាទរខួបលើកទី ៣០ នៃទំនាក់ទំនងវៀតណាម-ប្រ៊ុយណេ
លោកស្រី Nguyen Phuong Nga ប្រធាន VUFO បានចាប់ផ្តើមចលនាត្រាប់តាមចំនួន ៤ លោកស្រី Nguyen Phuong Nga ប្រធាន VUFO បានចាប់ផ្តើមចលនាត្រាប់តាមចំនួន ៤
ប្រធាន VUFO អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានជនបទចំនួន ៤ និងផ្ទះមិត្តភាពចំនួន ២៥ នៅខេត្ត Ca Mau
ប្រធាន VUFO លោកស្រី Nguyen Phuong Nga ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់​ស្ពាន​និង​ផ្ទះ​មិត្តភាព។

គម្រោងនេះនឹងសាងសង់ស្ពានជនបទចំនួន ៤ នៅស្រុក Cai Nuoc និង U Minh និងផ្ទះមិត្តភាពចំនួន ២៥ ខ្នងសម្រាប់ប្រជាជនជួបការលំបាកនៅស្រុក Cai Nuoc និង Phu Tan ដែល​មានសរុបជាង ១,១ ពាន់លាន ដែល​ឧបតម្ភ​ដោយអង្គការ​ក្រៅ​រដ្ឋាភិបាល​​ ៣០០០/ កូរ៉េខាងត្បូង។

អញ្ជើញថ្លែងមតិក្នុង​ពិធីនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានចាត់ទុកថា គម្រោងនេះគឺជាសំណង់ ដើម្បីអបអរសាទរមហាសន្និបាតលើកទី ៤ នៃសម្ព័ន្ធអង្គការមិត្តភាពខេត្ត Ca Mau ប្រកបដោយ​ជោគជ័យ។ ព្រឹត្តិការណ៍នេះបានគូស​ចំណាំការចាប់ផ្តើមនៃការអនុវត្តសេចក្តី​សម្រាចចិត្ត ក្នុងអាណត្តិថ្មី ហើយវាក៏ជាសកម្មភាពដ៏មានអត្ថន័យក្នុងឱកាស​អបអរសាទរខួបលើកទី ៣០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូងផងដែរ។

ប្រធាន VUFO អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានជនបទចំនួន ៤ និងផ្ទះមិត្តភាពចំនួន ២៥ នៅខេត្ត Ca Mau
ប្រធាន VUFO លោកស្រី Nguyen Phuong Nga (ទីបួន​ រាប់ពីខាងឆ្វេង) និងតំណាងថ្នាក់ដឹកនាំមូលដ្ឋានបានអញ្ជើញ​ចូលរួម​ក្នុងពិធីបើកការដ្ឋានសាងសង់។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានវាយតំលៃខ្ពស់ចំពោះការដែលអង្គការ Corea Peace ៣០០០ ក្នុងការគាំទ្រ និងជួយមូលដ្ឋាន ទន្ទឹមនឹងនោះ មានបំណងថា អង្គការនឹងបន្តរួមដំណើរជាមួយមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី