ឈូងសមុទ្រ Ha Long និងផ្លូវរូងក្រោមដី Cu Chi ចូលក្នុងបញ្ជី​គោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញរបស់​ពិភពលោក

10:41 | 08/03/2022 យោងតាមវិឡូសំលេងវៀតណាម

គេហទំព័រទេសចរណ៍ដ៏ល្បីឈ្មោះ Thetravel.com ទើបបានជ្រើសរើសឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) និងផ្លូវរូងក្រោមដី Cu Chi (ទីក្រុងហូជីមិញ) របស់វៀតណាម ចូលក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោក។

ទីក្រុងហូជីមិញកំណត់​គោល​ដៅ​ ទទួលភ្ញៀវទេសចរណ៍​អន្តរជាតិចំនួន ៣,៥ លាននាក់ក្នុងឆ្នាំ ២០២២​ ទីក្រុងហូជីមិញកំណត់​គោល​ដៅ​ ទទួលភ្ញៀវទេសចរណ៍​អន្តរជាតិចំនួន ៣,៥ លាននាក់ក្នុងឆ្នាំ ២០២២​
Ha Long ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍អាស៊ានឆ្នាំ ២០២២ Ha Long ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍អាស៊ានឆ្នាំ ២០២២
ឈូងសមុទ្រ Ha Long។
ឈូងសមុទ្រ Ha Long។

គេហទំព័រទេសចរណ៍ Thetravel.com ទើបបានចេញផ្សាយអត្ថបទមួយដែលបានកោតសរសើរតំបន់អាស៊ីអាគ្នេយ៍ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោក ដោយមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត់ ម្ហូបអាហារឈ្ងុយឆ្ងាញ់ និងបទពិសោធន៍ដ៏អស្ចារ្យ ចាប់ពីការដើរថ្មើរជើងឆ្លងកាត់ព្រៃត្រូពិចក្រាស់គ្មឹក រហូតដល់ការមុជទឹកនៅតំបន់ឆ្នេរសមុទ្រដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ គេហទំព័រទេសចរណ៍ដ៏មានកិត្យានុភាពនេះ បានបង្ហាញពីបញ្ជីគោលដៅទេសចរ ដែលអ្នកដំណើរគប្បីអញ្ជើញមកទស្សនា ក្នុងនោះ មានឈូងសមុទ្រ Ha Long និងផ្លូវរូងក្រោមដី Cu Chi របស់វៀតណាមបានឈរលំដាប់ថ្នាក់ទី៩ និងទី ៨ តាមលំដាប់លំដោយ។

ផ្លូវរូងក្រោមដី Cu Chi។ (រូបថត៖ hanoimoi.com.vn)
ផ្លូវរូងក្រោមដី Cu Chi។ (រូបថត៖ hanoimoi.com.vn)

យោងតាម Thetravel ឈូងសមុទ្រ Ha Long ពិតជាអស្ចារ្យណាស់ ជាមួយនឹងសមុទ្រពណ៌ខៀវលាតសន្ធឹង និងកោះថ្មកំបោររាប់រយនៅរ៉ាយប៉ាយ ដែលមានសោភ័ណភាពនិងតម្លៃភូមិសាស្ត្រលេចធ្លោ និងជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក។ ផ្លូវរូងក្រោមដី Cu Chi ត្រូវបាន Thetravel កោតសរសើរជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយមានប្រព័ន្ធផ្លូវរូងក្រោមដីប្រវែងជាង ២០០ គីឡូម៉ែត្រ តាមគ្រប់ទិសទី និងច្រើនជាន់ថ្នាក់៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ