កុមារកម្ពុជាជាង ៣២.៨% ដែលមានអាយុពី ៣ ឆ្នាំដល់ ៥ ឆ្នាំបានទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ១៩

18:00 | 06/03/2022

បន្ទាប់ពី ១០ ថ្ងៃអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារពីអាយុ ៣ ដល់ ៥ ឆ្នាំរបស់កម្ពុជា ទទួលបានលទ្ធផលលើសពីផែនការដែលបានកំណត់ ដោយចូលរួមចំណែកឆ្ពោះទៅរកគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនគ្រប់រូប។

កម្ពុជា និងអង្គការយូណេស្កូជំរុញការអភិរក្សបេតិកភណ្ឌវប្បធម៌ កម្ពុជា និងអង្គការយូណេស្កូជំរុញការអភិរក្សបេតិកភណ្ឌវប្បធម៌
អង្គការមូលនិធិ​អាស៊ី ​បង្កើត​សៀវភៅ​ថែម​ជំរុញ​ការ​អាន​របស់​កុមារកម្ពុជា អង្គការមូលនិធិ​អាស៊ី ​បង្កើត​សៀវភៅ​ថែម​ជំរុញ​ការ​អាន​របស់​កុមារកម្ពុជា

តាមការស្ថិតិនៅថ្ងៃទី៤ ខែមីនា របស់ក្រសួងសុខាភិបាលកម្ពុជា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី ៣ ដល់ ៥ ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកុម្ភៈ ត្រូវបានអនុវត្តដោយអំណោយផល ជាមួយនឹងកុមារជាង ៣២.៨% បានទទួលការចាក់លើកដំបូង។

កុមារកម្ពុជាជាង ៣២.៨% ដែលមានអាយុពី ៣ ឆ្នាំដល់ ៥ ឆ្នាំបានទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ១៩
កុមារកម្ពុជាមានអាយុពី ៣ ឆ្នាំដល់ ៥ ឆ្នាំទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ (រូបថត៖ vov.vn)

នេះក៏ធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដំបូងដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារក្រោមអាយុ ៥ ឆ្នាំ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាក់វ៉ាក់សាំង COVID-19 សម្រាប់ប្រជាជនទាំងមូល។ មកទល់ពេលនេះ កុមារអាយុពី ៥-១២ ឆ្នាំជាង ១០០% និងក្មេងៗអាយុ ១២-១៨ ឆ្នាំ ៩៩.៩% នៅកម្ពុជា ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ។

បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាងគេក្នុងតំបន់ ដែលមានជាង ៩១.៦% នៃចំនួនប្រជាជនទទួលបានការចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ និងកំពុងចាក់វ៉ាក់សាំងដូសទី៤ ដល់ប្រជាពលរដ្ឋ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន