COVAX សន្យាបន្តរួមដំណើរ គាំទ្រនិងជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងការពារកូវីដ-១៩

17:15 | 04/03/2022

នាល្ងាចថ្ងៃទី៣ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញមានកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយលោកស្រី Aurelia Nguyen នាយិកាប្រតិបត្តិកម្មវិធី COVAX។

អាល្លឺម៉ង់ជួយវៀតណាមវ៉ាក់សាំងបន្ថែមចំនួន ២.៥ លានដូស តាមរយៈយន្តការ COVAX អាល្លឺម៉ង់ជួយវៀតណាមវ៉ាក់សាំងបន្ថែមចំនួន ២.៥ លានដូស តាមរយៈយន្តការ COVAX
វៀតណាមមានបំណងថា COVAX បន្តជួយឧបត្ថម្ភវ៉ាក់សាំងនិងផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង វៀតណាមមានបំណងថា COVAX បន្តជួយឧបត្ថម្ភវ៉ាក់សាំងនិងផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង
COVAX សន្យាបន្តរួមដំណើរ គាំទ្រនិងជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងការពារកូវីដ-១៩
COVAX សន្យាបន្តរួមដំណើរ គាំទ្រនិងជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងការពារកូវីដ-១៩

លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះកម្មវិធី COVAX និងបុគ្គលលោកស្រី Aurelia Nguyen ដែលមានការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងសកម្មជូនចំពោះវៀតណាម។ គិតត្រឹមពេលនេះ វៀតណាមទទួលបានវ៉ាក់សាំងចំនួនជាង៥៣លានដូសពី COVAX ហើយនឹងបន្តទទួលរាប់សិបលានដូសបន្ថែមទៀតនាពេលខាងមុខ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យ COVAX បន្តផ្គត់ផ្គង់វ៉ាក់សាំង ជាពិសេសគឺវ៉ាក់សាំងការពារវីរុសបំប្លែងថ្មី ហើយពិគ្រោះយោបល់ ជួយវៀតណាមក្នុងការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី៥ដល់១២ឆ្នាំ។

រីឯខ្លួនវិញ នាយិកាប្រតិបត្តិកម្មវិធី COVAX លោកស្រី Aurelia Nguyen បានវាយតម្លៃខ្ពស់ចំពោះសញ្ញានិងទិសដៅវិជ្ជមានរបស់វៀតណាមក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ជាពិសេសគឺកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាជនប្រកបដោយជោគជ័យ។ លោកស្រី Aurelia Nguyen បានបញ្ជាក់ថា COVAX សន្យាបន្តរួមដំណើរ គាំទ្រ ជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំង រួមទាំងវ៉ាក់សាំងការពារវីរុសបំប្លែងថ្មី ពិគ្រោះយោបល់អំពីការចាក់វ៉ាក់សាំងជូនកុមារ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិតនិងផ្គត់ផ្គង់វ៉ាក់សាំង ជាដើម៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន