Trending now

វៀតណាមមានបំណងថា COVAX បន្តជួយឧបត្ថម្ភវ៉ាក់សាំងនិងផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង

12:07 | 21/09/2021

នៅរសៀលថ្ងៃទី២០ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយលោកស្រី Aurelia Nguyen នាយិកាប្រតិបត្តិនៃយន្តការចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ជាសកលរបស់អង្គការសហប្រជាជាតិ (COVAX)។

ស្ត្រីមានដើមកំណើតវៀតណាមកាន់តំណែងជានាយិការប្រតិបត្តិនៃកម្មវិធីចែករំលែកវ៉ាក់សាំង COVAX ស្ត្រីមានដើមកំណើតវៀតណាមកាន់តំណែងជានាយិការប្រតិបត្តិនៃកម្មវិធីចែករំលែកវ៉ាក់សាំង COVAX
ស្រាវជ្រាវអំពីការផ្តល់អាជ្ញាប័ណ្ណ និងការប្រើប្រាស់វ៉ាក់សាំង Nano Covax ស្រាវជ្រាវអំពីការផ្តល់អាជ្ញាប័ណ្ណ និងការប្រើប្រាស់វ៉ាក់សាំង Nano Covax
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសន្ទនាការងារតាមទូរស័ព្ទជាមួយ លោកស្រី Aurelia Nguyen នាយិកាប្រតិបត្តិនៃយន្តការ COVAX។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសន្ទនាការងារតាមទូរស័ព្ទជាមួយ លោកស្រី Aurelia Nguyen នាយិកាប្រតិបត្តិនៃយន្តការ COVAX។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្ដែងគោលបំណងថា COVAX នឹងផ្ដល់អាទិភាពដល់ការចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ជូនវៀតណាមឲ្យបានលឿនបំផុតនិងច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ សម្រេចបានចំនួនវ៉ាក់សាំងជិត៣៩លានដូស ដែល COVAX បានសន្យាផ្ដល់ជូនវៀតណាមក្នុងឆ្នាំ២០២១។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យ COVAX ឧទ្ទេសនាមបណ្ដាប្រទេសដែលទំនងជាមានវ៉ាក់សាំងលើសតម្រូវការ ឬប្រទេសដែលទទួលបានវ៉ាក់សាំងប៉ុន្តែមិនទាន់ត្រូវការប្រើប្រាស់ ដើម្បីឲ្យវៀតណាមចរចាទិញមកវិញ តាមនោះរួមចំណែកជួយវៀតណាមសម្រេចបានភាពស៊ាំសហគមន៍។

ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏មានបំណង ថា COVAX នឹងជួយឧបត្ថម្ភហើយផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលជម្ងឺកូវីដ ១៩ ដើម្បីជួយវៀតណាមមានភាពម្ចាស់ការអំពីប្រភពផ្គត់ផ្គង់ ក៏ដូចជាជួយឧបត្ថម្ភវៀតណាមទិញវ៉ាក់សាំងសម្រាប់កុមារអាយុក្រោម១៨ឆ្នាំផងដែរ។

ជាការឆ្លើយតប នាយិកាប្រតិបត្តិ COVAX លោកស្រី Aurelia Nguyen បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់វៀតណាមក៏ដូចជាការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ លោកស្រី Aurelia Nguyen ក៏បានកោតសរសើរវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលបានរួមវិភាគទានហិរញ្ញវត្ថុសម្រាប់យន្តការ COVAX ផងដែរ។ លោកស្រីជូនដំណឹងថា ក្នុងខែតុលា COVAX នឹងចែកចាយវ៉ាក់សាំងចំនួន ៨៥លានដូសទៅទូទាំងពិភពលោក ក្នុងនោះមានវៀតណាមផង។ លោកស្រីនាយិកា COVAX ជឿជាក់ថា វៀតណាមនឹងជំនះលើដំណាក់កាលលំបាកនាបច្ចុប្បន្នក្នុងពេលឆាប់ៗ នាំជីវភាពរស់នៅរបស់ប្រជាជនវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ហើយបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្ថានការណ៍ធម្មតាថ្មី៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់