ខេត្ត Quang Ninh ត្រៀមខ្លួនជាស្រេចដើម្បីបើកទ្វារវិស័យទេសចរណ៍ចាប់ពីពាក់កណ្តាលខែមីនា

12:29 | 05/03/2022 ហេង វុធ្ធី

យុគសម័យ - ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh លោក Pham Ngoc Thuy បានឲ្យដឹងថា ខេត្ត Quang Ninh បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកទ្វារទទួលភ្ញៀវទេសចរទាំងក្នុងស្រុក និងបរទេស។

ពិធីសម្ពោធដាក់ឲ្យដំណើការ គម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Ninh ពិធីសម្ពោធដាក់ឲ្យដំណើការ គម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Ninh
ខេត្ត​ Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់​​តំបន់ ខេត្ត​ Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់​​តំបន់
ខេត្ត Quang Ninh ត្រៀមខ្លួនជាស្រេចដើម្បីបើកទ្វារវិស័យទេសចរណ៍ចាប់ពីពាក់កណ្តាលខែមីនា
ខេត្ត Quang Ninh ត្រៀមខ្លួនជាស្រេចដើម្បីបើកទូលាយដល់វិស័យទេសចរណ៍ចាប់ពីពាក់កណ្តាលខែមីនា

ដោយរំពឹងថា នៅពាក់កណ្តាលខែមីនា ខេត្តនឹងរៀបចំកម្មវិធីទេសចរណ៍ “Quang Ninh មានសុវត្ថិភាព - បទពិសោធន៍ពេញលេញ”។ បន្ទាប់មកខេត្តនឹងរៀបចំកម្មវិធី Roadshow (ការសំដែងចល័ត) ដើម្បីផ្សព្វផ្សាយ និងផ្សព្វផ្សាយនៅខេត្ត-ក្រុងភាគខាងត្បូង បន្ទាប់មកនៅខេត្ត-ក្រុងផ្សេងៗដែលមានសួនឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញ​ ដោយមានកម្មករ-កម្មការិនីជាច្រើន ដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាម Quang Ninh​ជាដើម។

មានការរំពឹងទុកថា ក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ ខេត្ត Quang Ninh នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈជាច្រើន ដើម្បីផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវកម្មវិធី “សួស្តីរដូវក្តៅ Ha Long - Quang Ninh” ឆ្លើយតបទៅនឹងសកម្មភាពនៃមហោស្រពកីឡាអាស៊ីអាគ្នេយ៍ - អាស៊ានហ្គេម (Asean Game) នៅវៀតណាម និង ខេត្ត Quang Ninh។

ក្រៅពីនោះ ខេត្តក៏នឹងបន្តធ្វើការជាមួយអង្គការអន្តរជាតិនានានៅវៀតណាម និងអង្គការការទូតវៀតណាមនៅក្រៅប្រទេស ដើម្បីជំរុញសកម្មភាពផ្សព្វផ្សាយអំពីខេត្ត Quang Ninh ជាមួយផលិតផលទេសចរណ៍ថ្មីស្រឡាងដ៏ទាក់ទាញនាពេលខាងមុខ។

នៅពេលដែលលក្ខខណ្ឌអនុញ្ញាត ក្វាងនិញនឹងរៀបចំកម្មវិធី Roadshow នៅក្នុងទីផ្សារសំខាន់ៗមួយចំនួនដូចជា ចិន កូរ៉េ ជប៉ុន ថៃ ... ដើម្បីភ្ជាប់ និងអភិវឌ្ឍទីផ្សារ៕

ហេង វុធ្ធី

tieudungplus.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន