Trending now

អភិបាលរាជធានីភ្នំពេញ ផ្ដល់ក្រមាជិត២០០០ និងសាប៊ូចំនួន២០០០ដុំ ជូនដល់កម្មករ កម្មការិនី ក្រុមហ៊ុនស៊ីនទ្រី

17:01 | 01/04/2020 (បូកសរុបដោយឌីណា)

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ដល់អំណោយជាក្រមាចំនួន ២០០០ក្រមា និងសាប៊ូចំនួន២០០០ដុំ ជូនដល់កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី កាលពីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ដល់អំណោយ។ (រូបថត៖ akp.com.khmer)

ដើម្បីឱ្យបងប្អូនបានប្រើប្រាស់ក្នុងការសម្អាតអនាម័យខ្លួនប្រាណ ខណៈដែលពួកគេបាន និងកំពុងបំពេញការងារជាមួយនឹងសំរាមរាល់ថ្ងៃ នៅរាជធានីភ្នំពេញ និងដើម្បីការពារជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដល់អាយុជីវិតមនុស្សនៅ លើសកលលោកទាំងមូល។

សូមរំលឹកថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ ប្រជាពលរដ្ឋ ឲ្យបែរមកនាំគ្នាប្រើក្រមា ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ជាងកាប្រើប្រាស់ម៉ាស់ ហើយធ្វើឲ្យម៉ាស់ឡើងថ្លៃ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យបងប្អូនកម្មករ កម្មការិនីក្រុមហ៊ុន ស៊ីនទ្រីទាំងអស់ ត្រូវសម្អាតខ្លួនប្រាណជាប្រចាំ ដោយការធ្វើអនាម័យរាល់ថ្ងៃ ការរស់នៅ ស្អាតធ្វើឱ្យយើងមានសុខភាពល្អ និងចៀសផុតពីជំងឺផ្សេងៗបាន៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR