លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi៖

សហគមន៍ជនវៀតណាមនៅឯបរទេស ជាប្រភពកម្លាំងពលំដ៏សំខាន់របស់វៀតណាម

23:17 | 06/02/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងរយៈពេលពីរឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ជនរួមជាតិនៅឯបរទេសបានបរិច្ចាគថវិការប្រមាណ ១២០ ពាន់លានដុងដល់មូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមូលនិធិវ៉ាក់សាំងកូវីដ-១៩។

នំអន្សមឆ្ងាញ់ពិសារ និងការថតរូបជាមួយផ្កាម៉ាក់ខៃនិងដើមឈើក្រូចឃ្វិចប្រកបដោយស្អាតណាស់ នំអន្សមឆ្ងាញ់ពិសារ និងការថតរូបជាមួយផ្កាម៉ាក់ខៃនិងដើមឈើក្រូចឃ្វិចប្រកបដោយស្អាតណាស់
លោក  Trieu Khien (ចិន)៖ ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅប្រទេសវៀតណាមបានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ពួកគេរួចហើយ! លោក Trieu Khien (ចិន)៖ ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅប្រទេសវៀតណាមបានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ពួកគេរួចហើយ!
លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃ ក្រសួងការបរទេស (រូបថត៖ VNA)
លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃ ក្រសួងការបរទេស (រូបថត៖ VNA)

សហគមន៍ជនវៀតណាមនៅឯបរទេស គឺជាផ្នែកមួយដ៏សំខាន់ ដែលមិនអាចកាត់ផ្ដាច់បានឡើយ ហើយជាប្រភពកម្លាំងពលំដ៏សំខាន់របស់សហគមន៍ជនរួមជាតិវៀតណាម។ មិនថានៅទីកន្លែងណាទេ ជនរួមជាតិយើងតែងតែឆ្ពោះមកមាតុភូមិ ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជាតិ។ ជាពិសេស ក្នុងបរិបទដ៏លំបាកដោយសារជំងឺរាតត្បាត កូវីដ ១៩ នោះ ទឹកចិត្តរបស់ជនរួមជាតិត្រូវបានពង្រីកថែមទៀត។

នេះគឺជាការអះអាងរបស់លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃ ក្រសួងការបរទេស ក្នុងឱកាសបុណ្យតេត ២០២២។ យោងតាមលោកឯកអគ្គរដ្ឋទូត Luong Thanh Nghi បានឲ្យដឹងថា ស្មារតីសាមគ្គីភាព ស្មារតីជួយគ្នាទៅវិញទៅមករបស់ជនរួមជាតិវៀតណាមត្រូវបានពង្រីកនារយៈពេលកន្លងទៅ ខណៈពេលដែលជំងឺរាតត្បាតកូវីដ ១៩បានជះឥទ្ធិពលយ៉ាងទូលំទូលាយលើគ្រប់ទិដ្ឋភាពនៃជីវភាពខាងសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ប្រទេសជាតិ ក្នុងនោះមានវៀតណាមផងដែរ។ ទោះបីជាជួបការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែជនរួមជាតិនៅឯបរទេសបានរួមដំណើរជាមួយជនរួមជាតិក្នុងស្រុក។ ក្នុងរយៈពេលពីរឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ជនរួមជាតិនៅឯបរទេសបានបរិច្ចាគថវិការប្រមាណ ១២០ ពាន់លានដុងដល់មូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមូលនិធិវ៉ាក់សាំងកូវីដ-១៩។

លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi មានបំណងថា ជនរួមជាតិនៅឯបរទេសតែងតែឆ្ពោះមកមាតុភូមិ ដើម្បីរួមជាមួយជនរួមជាតិក្នុងស្រុកអនុវត្តន៍បំណងប្រាថ្នា កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងវិបុលភាពពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦