យុគសម័យ - កាលពីឆ្នាំមុន សហគមន៍ជនជាតិខ្មែរដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាជួបការលំបាកជាច្រើន។ ទាំងជំងឺរាតត្បាត និងការផ្លាស់ប្តូរទីលំនៅ និងជីវភាពរស់នៅ។ អង្គការនិងបុគ្គលជាច្រើនក្នុងស្រុកបានជួយគាំទ្របងប្អូនជនជាតិ ដើម្បីជំនះលើស្ថានភាពលំបាក។
សំលេងស្រែកទាំងកណ្តាលអធ្រាត្រសុំរកជំនួយ
![]() |
| សមាគមខ្មែរ-វៀតណាម នៅខេត្តតាកែវ ប្រគល់អង្ករដល់ប្រជាពលរដ្ឋក្រីក្រដែលមានដើមកំណើតវៀតណាម។ |
នៅចំពេលដែលមានការផ្ទុះឡើងយ៉ាងខ្លាំងក្លានៃជំងឺ Covid-19 ថែមទាំងក្នុងម៉ោងបម្រាមគោចរ ដូច្នេះអាជ្ញាធរកម្ពុជាបានគ្រប់គ្រងការធ្វើដំណើររបស់ប្រជាជនប្រកបដោយតឹងរឹង។ រថយន្តរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ (កម្ពុជា) ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យទាំង ១០ កន្លែង កាន់តែជិតដល់តំបន់ក្រហម ប៉ុស្តិ៍ត្រួតពិនិត្យកាន់តែពង្រាយនៅជិតៗ គ្នាំជាង។ លំបាកកាន់តែខ្លាំង នៅពេលដែលជនរងគ្រោះមិនចេះភាសាខ្មែរ មិនស្គាល់តំបន់ មិនអាចប្រើកម្មវិធីទីតាំងលើទូរស័ព្ទបានទេ…
ក្នុងសម្លៀកបំពាក់ការពារ បន្ទាប់ពីស្វែងរកយ៉ាងលំបាកអស់រយៈពេលជិតពីរម៉ោង ទីបំផុតមន្ត្រីនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានរកឃើញជនជាតិវៀតណាម ដែលរងគ្រោះ និងទទួលប្រកបដោយសុវត្ថិភាព (នាពេលម៉ោង ១ និង ៣០ នាទីព្រឹកថ្ងៃក្រោយ)។
ជនរងគ្រោះឈ្មោះ Phuong មានស្រុកកំណើតនៅខេត្ត Nghe An បានទៅធ្វើការនៅប្រទេសកម្ពុជាប៉ុន្មានខែមុន។ ដោយសារតែការងារធ្វើនឿយហត់ ទឹកប្រាក់បានកាត់បន្ថយ និងគាត់បានផ្ទេរការងារជាញឹកញាប់ទៅក្រុមហ៊ុនជាច្រើន ដូច្នេះគាត់បានឈប់ពីការងារ ហើយជួបគ្រោះថ្នាក់ (បាក់ជើង បាក់ឆ្អឹងជំនី និងរបួសផ្សេងៗទៀត)។ ពេលបានជួបមន្ត្រីការទូត លោក Phuong សប្បាយរីករាយណាស់ដែលមិនអាចពិពណ៌នាបានទេ ហើយហាក់ដូចជាភ្លេចអស់ការឈឺចាប់ទាំងអម្បាលម៉្មាន។
ដោយមិនខ្វល់ពីការរាតត្បាត និងការលំបាកក្នុងការធ្វើដំណើរ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បាននាំយកអំណោយរាប់រយទៅជួយគាំទ្រប្រជាពលរដ្ឋក្រីក្រនៅតំបន់បិទខ្ចប់ដោយសាររាត ត្បាតនៃជំងឺនេះ។
«មិនថាតូចឬធំ បងប្អូនទាំងអស់ដែលមករកយើងបានទទួលការគាំទ្រឱ្យជម្នះប៉ុន្មានថ្ងៃដ៏លំបាកនៅបរទេស។ ខ្ញុំរំភើបចិត្តនៅពេលខ្ញុំទៅជាមួយបងប្អូននៃស្ថានអគ្គកុងស៊ុលទៅសង្គ្រោះបន្ទាន់ ហើយបានឃើញស្ថានភាពដែលមិនមានអំណោយគ្រប់គ្រាន់សម្រាប់ការចែកជូនបងប្អូនប្រចាជន នៅពេលនោះមានមនុស្សស្ម័គ្រចិត្តបដិសេធមិនទទួលយកអំណោយ ហើយជូនដល់មនុស្សដែលមានស្ថានភាពលំបាកជាង”។ អគ្គកុងស៊ុល លោក Vu Ngoc Ly បានប្រសាសន៍ ។
លោក Doan Van Hau អនុប្រធានសមាគមខ្មែរ-វៀតណាមនៃខេត្តតាកែវ (កម្ពុជា) បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ សហគមន៍ជនជាតិវៀតណាមក្នុងខេត្តតាកែវ ក៏ទទួលបានការយកចិត្តទុកដាក់ ចែករំលែក និងឧបត្ថម្ភពីមាតុភូមិ រួមទាំងថវិកា សម្ភារៈប្រើប្រាស់ បរិក្ខារពេទ្យ...
“បន្ទាប់ពីទទួលបានអំណោយឧបត្ថម្ភ គណៈកម្មការប្រតិបត្តិសមាគមខ្មែរ-វៀតណាមនៃខេត្តតាកែវ បានរៀបចំពិធីចែកអំណោយដល់សហគមន៍ប្រជាជនដើមកំណើតវៀតណាមក្នុងខេត្តតាកែវ។ កន្លែងខ្លះយើងត្រូវជួលទូកជិះទៅដល់តំបន់ដាច់ស្រយាល។ នៅទីនោះ មានគ្រួសារដែលមានតែមនុស្សចាស់រស់នៅម្នាក់ ឯង កូនចៅធ្វើការជាអ្នកស៊ីឈ្នួល ពេលឃើញអ្នកតំណាំងនៃសមាគមទៅសួរសុខទុក្ខ និងផ្តល់អំណោយ ពួកគេបានរំភើបចិត្តស្រក់ទឹកភ្នែក ហើយអរគុណទឹកដីជាតិមាតុភូមិមិនភ្លេចពួកគេ”។ .
មិនត្រឹមតែផ្តល់ថវិកា និងសម្ភារៈចាំបាច់ដល់អាណិកជនវៀតណាមប៉ុណ្ណោះទេ បើតាមលោក Hau គណៈកម្មការប្រតិបត្តិការនៃសមាគមខ្មែរ-វៀតណាមនៃខេត្តតាកែវ ក៏បានយកចិត្តទុកដាក់ចំពោះការចាក់វ៉ាក់សាំង Covid-19 សម្រាប់បងប្អូនប្រជាជន ផងដែរ។ បច្ចុប្បន្នប្រជាជនមានដើមវៀតណាមភាគច្រើននៅខេត្តតាកែវ បានចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ។
ជំនួយដោយផ្ទាល់ដល់គ្រួសារដើមកំណើតវៀតណាមជិត ១៦០០០ ដែលមាន
ដើម្បីជួយគាំទ្រអាណិកជននៅបរទេសឆ្លងផុតការលំបាកបានភ្លាមៗនោះ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc ខេត្ត Dong Thap គណៈកម្មការដ្ឋទទួលន្ទុកជនវៀតណាមនៅឯបរទេស នៃទីក្រុង Ho Chi Minh បានរៀបចំកម្មវិធីប្រគល់អំណោយដល់អាណិកជជនវៀតណាមនៅឯបរទេស និងប្រជាពលរដ្ឋជួបការលំបាកនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈតំណាងសមាគមខ្មែរ-វៀតណាម និងសមាគមជនជាតិវៀតណាមក្នុងស្រុកក្នុងប្រទេសសាមី ដែលមានតម្លៃសរុប ១,៥ ពាន់លានដុង។
![]() |
| ពិធីប្រគល់អំណោយជួយឧបត្ថម្ភអាណិកជាវៀតណាមនៅក្រៅប្រទេសនៅកម្ពុជា។ |
អំណោយនិមួយៗ រួមមាន ទឹកប្រាក់ចំនួន ២ លានដុង បានប្រគល់ជូនអាណិកជនវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាចំនួន ៧៥០ នាក់ ក្នុងខេត្ត-ក្រុងចំនួន ៣ រួមមានៈ ក្រុងភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង។ លើសពីនេះ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបទេសនៅទីក្រុង Ho Chi Minh ក៏បានឧបត្ថម្ភ៖ ម៉ាស់ពេទ្យចំនួន ១៥,០០០ ម៉ាស់, ទឹកអាកុលលាងដៃ ២០០ ដប, សម្លៀកបំពាក់កុមារ ១,០០០ ឈុតនិងអង្ករចំនួន ២,៥ តោន។
“បក្ស រដ្ឋាភិបាល និងប្រជាជនទីក្រុង Ho Chi Minh សង្ឃឹមថា អំណោយទាំងនេះនឹងប្រគល់ជូនអាណិកជននិងប្រជាជនកម្ពុជាដែលមានការលំបាកប្រកបដោយជាក់ស្តែង ទាន់ពេលវេលា អត្ថន័យ ផ្ញើក្តីស្រលាញ់ ការជឿជាក់របស់ប្រជាជនទីក្រុងចំពោះសហគមន៍ជនវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា។ លោក Vo Thanh Chat អនុប្រធានគណៈកម្មការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃទីក្រុង Ho Chi Minh បានចែករំលែក។
យោងតាមគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ដោយផ្អែកលើសំណើរបស់ក្រសួងការបរទេស នាយករដ្ឋមន្ត្រីបានអនុម័តលើការបែងចែកថវិកាចំនួន ៧០០០០ ដុល្លារ និង ៣៥២ លានដុងពីថវិកាសម្រាប់គាំទ្រដល់ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដោយគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម សម្របសម្រួដើម្បីជួយគាំទ្រដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។
រហូតមកដល់ពេលនេះ ក្រសួងការបរទេសបានកៀងករនិងគាំទ្រសហគមន៍ប្រជាជនមានវៀតណាមនៅកម្ពុជា ម៉ាស់ពេទចំនួន ១៤៥ ០០០ និងសម្ភារៈបរិក្ខាពេទ្យជាច្រើនទៀតសម្រាប់ការបង្ការការរីករាលដាល។ ជំនួយផ្ទាល់ (គ្រឿងឧបភោក បរិភោក សម្ភារៈចាំបាច់...) ដល់ប្រជាពលរដ្ឋដើមកំណើតវៀតណាមជិត ១៦.០០០ គ្រួសារ ដែលមានស្ថានភាពលំបាកបំផុតក្នុង ១៦ ខេត្ត ក្រុង នៃប្រទេសកម្ពុជា។ ក្រៅពីនោះ ក្នុងវិស័យកិច្ចការបរទេស វៀតណាមក៏បានស្នើឲ្យភាគីកម្ពុជាចាក់វ៉ាក់សាំង Covid-19 ជូនដល់សហគមន៍ប្រជាជនមានដើមកំណើតវៀតណាម។ រហូតមកដល់បច្ចុប្បន្ន សហគមន៍ភាគច្រើនបានចាក់វ៉ាក់សាំងរួចហើយ៕


មតិពីមិត្តអ្នកអាន