បណ្តាព្រឹត្តិការណ៍ស្វាគមន៍បុណ្យតេតដែលមានអត្ថន័យនៅតំបន់ផ្លូវចាស់ នៅរដ្ឋធានី Ha Noi

10:10 | 27/01/2022 ឌីណា

យុគសម័យ - គណៈកម្មាធិការគ្រប់គ្រងបឹង Hoan Kiem និងតំបន់ផ្លូវចាស់ Ha Noi នឹងសម្របសម្រួលជាមួយអង្គភាពជាច្រើន ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗ ជាបន្តបន្ទាប់ដែលមានឈ្មោះថា “អបអរសាទរបក្ស - អបអរសាទរនិទាឃរដូឆ្នាំ ២០២២” ចាប់តាំង​ពីថ្ងៃទី ២៨ ខែមករាដល់ថ្ងៃទី ១៥ខែកុម្ភៈ។

វិថីបុរាណនៅរដ្ឋធានី Ha Noi ពោរពេញដោយពណ៌ប្រពៃណីដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វិថីបុរាណនៅរដ្ឋធានី Ha Noi ពោរពេញដោយពណ៌ប្រពៃណីដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ដើមផ្កាអង្គាសិល្ប៍ដឹកជញ្ជូនទៅកាន់នរដ្ឋធានី Ha Noi ដែលមាតម្លៃថោកជាងពាក់កណ្តាល ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងបុណ្យតេត ដើមផ្កាអង្គាសិល្ប៍ដឹកជញ្ជូនទៅកាន់នរដ្ឋធានី Ha Noi ដែលមាតម្លៃថោកជាងពាក់កណ្តាល ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងបុណ្យតេត
បណ្តាព្រឹត្តិការណ៍ស្វាគមន៍បុណ្យតេតដែលមានអត្ថន័យនៅតំបន់ផ្លូវចាស់ នៅរដ្ឋធានី Ha Noi
រូបភាពដំឡើង​​ឈើ neu ក្នុង​បុណ្យតេត​នៅ​អារាម​ Kim Ngan (​អាស័យដ្ឋាន ៤៤ Hang Bac)។ (រូបថត៖ VNA)

សកម្មភាពជាច្រើនដែលបានរៀបចំឡើងដោយគណៈកម្មាធិការគ្រប់គ្រងបឹង Hoan Kiem និងតំបន់​ផ្លូវចាស់ Ha Noi ក្នុងឱកាសនេះ រួមមានៈ ពិធីដំឡើងដើមឈើ Neu ពិធីបួងសួងសុំ​សេចក្តីសុខ ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈនៃបុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំ ២០២២ និងការរៀបចំបរិយាកាស​អបអរសាទរបុណ្យតេត នៅឯផ្ទះប្រពៃណីនៃតំបន់ដីសណ្ដខាងជើងរបស់ប្រជាជនវៀតណាម ឧទ្ទេសនាមអំពីសត្វខ្លា តាំង​ពិព័រណ៍គំនូរខ្លារបស់ក្រុមវិចិត្រករ Ha Noiនៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌តំបន់​ផ្លូវ​ចាស់ Ha Noi (អាស័យដ្ឋានលេខ ៥៩ Dao Duy Tu)...

នៅឯផ្ទះ​មាន​អាស័យដ្ឋាន​លេខ ៨៧ Ma May នឹងមានការរៀបចំ និងណែនាំបរិយាកាសរស់នៅ ទទួលស្វាគមន៍បុណ្យតេតនៃគ្រួសារ Ha Noi មួយ ការវេចខ្ចប់​នំ​អន្សំ ការផ្លាស់ប្តូរតន្ត្រីប្រពៃណី (ល្ខោន, ច្រៀង ca tru អាន) កំណាព្យ…)។

ទន្ទឹមនឹងនោះ លំហនៃផ្ទាំងគំនូរនៅផ្លូវ Phung Hung ក៏នឹងតុបតែងនិង​រៀបចំ​ផ្សារ​ផ្កាតេត Hang Luoc ផងដែរ។ សិល្បករនិងសិប្បករនឹងឧទ្ទេសនាមអំពីមុខទំនិញ បង្ហាញអំពីសិប្បកម្មមួយចំនួន ដើម្បីបម្រើក្នុង​បុណ្យតេត ដូចជា គំនូរប្រជាប្រិយ Dong Ho គំនូរ Hang Trong គំនូរ Kim Hoang សរសេរអក្សរ សូនរូបសត្វដែល​ធ្វើពីម្សៅ... និងផលិតផលកសិកម្មពិសេសរបស់តំបន់។ ផ្សារ​តេត​នេះ​នឹង​មាន​រហូត​ដល់​​ថ្ងៃ​ទី​៣១ ខែ​មករា។

នៅមជ្ឈមណ្ឌលព័ត៌មានវប្បធម៌ Ho Guom (អាស័យដ្ឋាន​លេខ ២ ផ្លូវ Le Thai To) នឹងរៀបចំការតាំងពិព័រណ៌ និងណែនាំសិល្បៈរៀបចំលំហ តាមរយៈផលិតផលដែលផលិតដែល​ធ្វើពីវត្ថុធាតុកែច្នៃ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ។

ក្នុងបរិបទនៃការរាតត្បាតដ៏ស្មុគស្មាញ Covid-19 ព្រឹត្តិការណ៍ជាបន្តបន្ទាប់នឹងមិនបើកចំហជាសាធារណៈទេ ប៉ុន្តែនឹងបានផ្សាយបន្តផ្ទាល់នៅលើបណ្តាញ​ Facebook របស់តំបន់​ផ្លូវ​ចាស់​ Ha Noi Hoan Kiem 360 កេរ្តិ៍ដំណែល​បឹង Hoan Kiem... ដូច្នេះ​ប្រជាជន​គ្រប់ទីកន្លែងអាចទស្សនាបាន និងរីករាយជាមួយបរិយាកាសបុណ្យ​ Tet នៃតំបន់​ផ្លូវ​ចាស់នៅឯផ្ទះ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ