យុគសម័យ - នៅពាក់កណ្តាលខែអស្សុជ ផ្កាអង្គាសិល្ប៍បានដឹកជញ្ជូនទៅកាន់រដ្ឋធានី Ha Noi នៅក្រោមពន្លឺនៃព្រះអាទិត្យដែលលេចធ្លោក្នុងលំហរសួនច្បារនិងទីផ្សារផ្កាបុណ្យតេត ។ តម្លៃផ្កាអង្គាសិល្ប៍ឆ្នាំនេះ «ថោក» ជាងរាល់ឆ្នាំ ដូច្នេះហើយផ្កាអង្គាសិល្ប៍ទើបលក់ដាច់ណាស់ ។
![]() |
![]() |
ក្នុងប៉ុន្មាន់ថ្មីមកនេះ ពណិកជ្ជករនៅខេត្ត Binh Dinh បានដឹកផ្កាអង្គាសិលទៅកាន់រដ្ឋធានី Ha Noi ដើម្បីបំរើតម្រូវការរបស់ប្រជាជនក្នុងបុណ្យតេត ឆ្នាំ២០២២។ លើផ្លូវមួយចំនួន នៅរដ្ឋធានី Ha Noi ដូចជា៖ Lac Long Quan Le Duc Tho Pham Hung To Huu ផ្កាអង្គាសិល្ប៍បានរីកដ៏ស្រស់ស្អាត។
![]() |
លើផ្លូវមួយចំនួន នៅរដ្ឋធានី Ha Noi ដូចជា៖ Lac Long Quan Le Duc Tho Pham Hung To Huu ផ្កាអង្គាសិលបានរីកដ៏ស្រស់ស្អាត។ |
ផើងផ្កាអង្គាសិល្ប៍ មកពីភាគកណ្តាលនិងខាងត្បូងបានថែទាំយ៉ាងហ្មត់ចត់ដោយអ្នកលក់។ ផ្កាអង្គាសិល្ប៍ខេត្ត Binh Dinh បានមានវត្តមាន ទៅផ្សារតេត នៅរដ្ឋធានី Ha Noi ដែលមានតម្លៃពី ១,៥ លានទៅ ២០ លានដុងក្នុងមួយផើង។
![]() |
ផើងផ្កាអង្គាសិល្ប៍មានប្រជាប្រិយភាពដោយភ្ញៀវជាច្រើននិងបានទិញ ដើម្បីតុបតែងក្នុងបុណ្យតេត ដើម្បីធ្វើឲ្យទីស្ថានកាន់តែត្រចះត្រចង់។ |
អតិថិជនដែលមកទិញផ្កាអង្គាសិលតែងតែជ្រើសរើសដើមឈើណាដែលមានមែកច្រើន ផ្កាច្រើន ឬមានផ្កានិងក្តិបដ៏គ្រប់គ្រាន់ ... ទាំងនេះគឺជាលក្ខណៈវិនិច្ឆ័យ ដើម្បីវាយតម្លៃថា តើដើមផ្កាអង្គាសិលស្អាតឬអត់ និងជាមូលដ្ឋានសម្រាប់កំណត់តម្លៃលក់។
លោក Nguyen Quoc Viet យកដើមអង្គាសិល្ប៍មកពីខេត្ត Binh Dinh រដ្ឋធានី Ha Noi ដើម្បីលក់ លោក Viet មានប្រសាសន៍ថា តម្លៃដើមអង្គាសិល្ប៍ក្នុងឆ្នាំនេះថោកជាងឆ្នាំមុនៗ ព្រោះដោយសារការប៉ះពាល់នឹងជំងឺរាតត្បាត និងមានមនុស្សតិចតួចណាស់ទិញ។
“ខ្ញុំបានលក់ដើមផ្កាអង្គាសិល្ប៍អស់ប៉ុន្មានឆ្នាំមកហើយ។ ឆ្នាំនេះដោយសារឥទ្ធិពលជំងឺរាតត្បាត ធ្វើឲ្យតម្លៃដើមឈើនេះក៏ថោកជាងឆ្នាំមុនៗ ដែរ ដើមផ្កាអង្គាសិលឆ្នាំនេះលក់ទៅទីផ្សារបានប្រហែល ២ លានដុងសម្រាប់មួយដើម តម្លៃថោកជាងពាក់កណ្តាល បើធៀបនឹងឆ្នាំមុនៗ”។ លោក Viet បាននិយាយ...
![]() |
អតិថិជនដែលមកទិញផ្កាអង្គាសិល្ប៍តែងតែជ្រើសរើសដើមឈើណាដែលមានមែកច្រើន ផ្កាច្រើន ឬមានផ្កានិងក្តិបដ៏គ្រប់គ្រាន់ |
ផ្កាអង្គាសិល្ប៍បានគេដាក់តាំងនិងតុបតែងយ៉ាងពេញនិយមនៅភាគខាងត្បូងប្រទេសវៀតណាម ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ប្រហែលជាដប់ឆ្នាំមុន ពាណិជ្ជករបានដឹកជញ្ជូនផ្កាអង្គាសិលទៅកាន់រដ្ឋធានី Ha Noi និងខេត្តភាគខាងជើងជាច្រើន ដែលកាន់តែមានប្រជាប្រិយភាព។
ដើម្បីវាយតំលៃនៃដើមផ្កាអង្គាសិលដ៏ស្រស់ស្អាត ជាដំបូងនៃការទាំងអស់ គេមើលរូបរាងរបស់ដើមឈើ។ ដើមឈើដែលមានមែកច្រើន ជាពិសេសមានផ្កាច្រើន និងមានទាំងផ្កានិងក្តិបគ្រប់គ្រាន់ ... ត្រូវបានអតិថិជនជាច្រើនជ្រើសរើស ព្រោះពេលដែលផ្ការីក ដើមផ្កាអង្គាសិលមើលទៅតុល្យភាពនិងត្រចះត្រចង់ខ្លាំង។
រដ្ឋធានី Ha Noi ទើបតែមានអាកាសធាតុត្រជាក់រួមផ្សំនឹងភ្លៀង ប៉ុន្តែផើងដើមផ្កាអង្គាសិលជាច្រើនបានរីកជាមួយនឹងពណ៌លឿង។ មនុស្សជាច្រើនជ្រើសរើសដើមឈើដែលមានក្តិបជាច្រើន ដើម្បីរង់ចាំផ្ការីកក្នុងឱកាសបុណ្យតេត។
![]() |
វីដែលសំខាន់បំផុតគឺថាំទាំឫសនិងថែទាំដើមឈើឱ្យចេញផ្កាទាន់ពេលសម្រាប់បុណ្យតេត។ |
លោកស្រី Nguyen Thu Hang ជាអ្នកទេសចរពីទីក្រុង Ho Chi Minh ទៅកាន់រដ្ឋធានី Ha Noi បាននិយាយថា គាត់បានទិញដើមផ្កាអង្គាសិល្ប៍ ២ ដើម ក្នុងតម្លៃ ៣ លានដុង ដើម្បីជូនមិត្តរបស់គាត់។ លោកស្រី Hang បានចែករំលែកថា៖ «នៅភាគខាងត្បូង ដើមផ្កាអង្គាសិលមានការពេញនិយមខ្លាំង ហើយមានជម្រើសច្រើនជាង។ ប៉ុន្តែ តំលៃដើមផ្កាអង្គាសិល្ប៍នៅទីនេះក៏ស្មើនឹងតំលៃក្នុងខាងត្បូង”។
ដើមផ្កាអង្គាសិលដែលមានអាយុប្រហែល ៣ ឆ្នាំឬច្រើនជាងនេះអាចបង្កើតផ្កាជាច្រើន។ ដើមផ្កាអង្គាសិលបានលក់នៅផ្ទះសួនច្បារ នៅរដ្ឋធានី Ha Noi មានអាយុពី ៣ទៅ ១០ ឆ្នាំ ដើមឈើនីមួយៗ មានផ្កា និងក្តិបជាច្រើន។
ដើម្បីដាំដើមអង្គាសិលមួយ អ្វីដែលសំខាន់បំផុតគឺថាំទាំឫសនិងថែទាំដើមឈើឱ្យចេញផ្កាទាន់ពេលសម្រាប់បុណ្យតេត។ ដើមផ្កាអង្គាសិល្ប៍បានដាំនៅក្នុងសួនច្បារ រហូតជិតបុណ្យតេត ដើមអង្គាសិល្ប៍ដាក់បញ្ចូលក្នុងផើង ដើម្បីដើមផ្កានេះអភិវឌ្ឍតិចជាង៕
infonet.com
មតិពីមិត្តអ្នកអាន