យុគសម័យ - បុណ្យតេតប្រហែលជាឱកាសពិសេសបំផុតសម្រាប់ស្ត្រីវៀតណាម។ ក្នុងបុណ្យតេត មនុស្សអាចទិញម្ហូបស្រាប់រួចជាស្រេចដោយគ្រាន់តែចុចតែម្តង ឬទៅផ្សារប្រពៃណី និងផ្សារទំនើប... ប៉ុន្តែក៏មានអ្នកចូលចិត្តធ្វើម្ហូបមួយចំនួនដោយខ្លួនឯង ដូចជា នំ ដំណាប់ ក្នុងបុណ្យតេតផងដែរ ។ ទោះបីជាមុខម្ហូបទាំងនោះគ្រាន់តែនឹករលឹកដល់បរិយាកាសនៃបុណ្យតេត មិនមែនសម្រាប់គោលបំណងហូបចុកក៏ដោយ។
ថាស់បាយប្រៃណី
នៅក្នុងបុណ្យតេត គ្រួសារនីមួយៗ ចង់មានមុខម្ហូបប្រពៃណីនៅលើស្ពកអាហារដែរ។ សម្រាប់គ្រួសារដែលមានច្រើនជំនាន់ ជួនកាលមុខម្ហូបបែបប្រពៃណីទាំងនេះបានណែនាំ ដោយផ្ទាល់ ពីជីដូន និងម្តាយ ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងដែលបានរក្សាទុក និងបន្តពីជំនាន់ជាច្រើនហើយ។
ការធ្វើម្ហូបតេតដោយខ្លួនឯងក៏អាចបង្កើតឡើង ក្នុងរយៈពេលដែលរដ្ឋឱបក្រសោបគឺអ្វីៗ ទាំងអស់ ដែលធ្វើឱ្យស្ត្រី - មេផ្ទះក្នុងគ្រួសារ និមួយៗ បានគិតគូរនិងធ្វើយ៉ាងណា ដើម្បីស្ពកបាយក្នុងបុណ្យតេតប្រកបដោយគ្រប់គ្រាន់។
![]() |
| ស្ពកអាហារសែនជីដូនជីតាក្នុងបុណ្យតេត |
… រហូតដល់សម័យទំនើប
សព្វថ្ងៃនេះ ការអភិវឌ្ឍន៍យ៉ាងទូលំទូលាយនៃអ៊ីនធើណិត និងឧបករណ៍យួរដៃឆ្លាតវៃបានគាំទ្រស្ត្រី - មេផ្ទះយ៉ាងពេញទំហឹង។ មិនត្រឹមតែប៉ុណ្ណឹងទេ ទំនោរជាច្រើនដែលទាក់ទងនឹងការធ្វើមុខម្ហូបតេតដោយខ្លួនឯង នៅផ្ទះ ដែលបានក្លាយជាការពេញនិយម និងទាក់ទាញការចូលរួមពីនារីមួយចំនួនធំ។
កាលពីឆ្នាំមុន ប្រហែលមួយខែមុនបុណ្យតេតគឺជាពេលវេលាដែលស្ត្រីជាច្រើនប្រញាប់ប្រញាល់ត្រាំស្រាផ្លែឈើ។ ស្រាផ្លែឈើគឺពិតជាដូចជាទឹកស៊ីរ៉ូ ដោយបន្ថែមជាតិស្រាបន្តិច។ ផ្លែឈើមានច្រើនប្រភេទ៖ ផ្លែប៉ោម ផ្លែស្ត្របឺរី ទំពាំងបាយជូ ក្រូច ម្នាស់ គីវី ... ដបស្រានេះផ្លែឈើបង្កើតរូបភាពដ៏ស្រស់ស្អាត និងទាក់ទាញភ្នែក។ ផ្លែឈើបានហាន់ជាចំណិតត្រាំជាមួយស្ក ស្ករក្រាម ឬ vodka ។ ត្រាំស្រាប្រហែលមួយខែអាចផឹកបាន ផ្អែម ក្លិនក្រអូប និងងាយស្រួលផឹក ដែលសមសម្រាប់ស្ត្រី។ ស្អាតហើយស្រួលផឹកអីចឹងយូរមកហើយ រូបមន្តត្រាំស្រានេះធ្វើឲ្យក្តៅខ្លួនជាមួយមេផ្ទះពេញអ៊ីនធឺណិត។
មុខម្ហូបមួយទៀតដែលទទួលបានប្រជាប្រិយភាព នៅលើអ៊ីនធើណិត ហើយរហូតមកដល់ពេលនេះនៅតែមានមនុស្សជាច្រើនចូលចិត្តផងដែរ។ នោះគឺភ្លៅគោត្រាំទឹកត្រី។ រសជាតិផ្អែម ជូរ ហឹរ ក្លិនក្រអូប ។
នៅក្នុងយុគសម័យនៃបច្ចេកវិទ្យា ៤.0 ដោយគ្រាន់តែមានទូរស័ព្ទស្មាតហ្វូនភ្ជាប់អ៊ីនធើណិត ស្ត្រី - មេផ្ទះ ពេលខ្លះធ្វើអ្វី នៅក្នុងផ្ទះបាយនោះ ពួកគេគ្រាន់តែថាច់គ្រីនលើអក្រង់ ប៉ុណ្ណោះដើម្បីមានស្ពកបាយតេតប្រកបដោយគ្រាប់គ្រាន់និងពេញលេញ ចាប់ពីដំណាប់រហូតដល់គ្រាប់គ្រប់មុខ។ ប៉ុន្តែសម្រាប់មនុស្សជាច្រើនធ្វើមុខម្ហូបតេតដោយផ្ទាល់ខ្លួនដែលមិនត្រឹមតែផ្ញើក្តីស្រលាញ់ជូនដល់គ្រួសារក្នុងមុខម្ហូប ផ្ញើភាពឆ្ងាញ់ ផ្អែមល្អែមបញ្ជូនក្នុងនោះប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះក៏ជាការនឹករលឹកដល់បុណ្យតេតចាស់ នៅក្បែរជីដូនជីតា ម្តាយ…
Nhan dan

មតិពីមិត្តអ្នកអាន