Trending now

នំអន្សំជាមុខម្ហូបប្រពៃណីក្នុងពិធីបុណ្យធំៗរបស់ជនជាតិខ្មែរ

10:21 | 05/10/2021 ឌីណា

នំអន្សមគឺជានំមួយប្រភេទដែលមានឈ្មោះល្បីល្បាញពាសពេញដីខ្មែរ។ ដែលគេធ្វើដើម្បីថ្វាយជាទីសក្ការៈបូជាដល់ជីដូនជីតា នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ឬក៏យើងធ្វើនំអន្សមនេះសំរាប់ហូប និងអាចលក់បានផងដែរ។ យ៉ាងណាមិញនំអន្សមខ្មែរមានច្រើនប្រភេទដូចជា៖ នំអន្សមចេក នំអន្សមជ្រូក នំអន្សមដូង នំគម។

តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើសារ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើសារ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ
កម្ពុជា​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​«​ច្រត់ព្រះនង្គ័ល​» កម្ពុជា​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​«​ច្រត់ព្រះនង្គ័ល​»
នំអន្សំជាមុខម្ហូបប្រពៃណីក្នុងពិធីបុណ្យធំៗរបស់ជនជាតិខ្មែរ
នំអន្សំខ្មែរ។ (រូបថត៖ Thmey Thmey.com)

ភាគច្រើន នំនេះ សម្បូរបំផុតនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ និងថ្ងៃចូលឆ្នាំខ្មែរ ព្រោះស្ទើតែគ្រប់ៗផ្ទះ នៅក្នុងភូមិស្រុកតែងវេចជាទម្លាប់ ដើម្បីអបអរ ទទួលពិធីបុណ្យប្រពៃណីជាតិ។ ក្រៅពីពិធីបុណ្យទាំងពីរនេះ គេក៏ឃើញមានវត្តមាននំនេះនៅក្នុងពិធីមង្គលការ ភ្ជាប់ពាក្យ ឡើងផ្ទះ និងកម្មវិធីសែនព្រេនជាដើម ។

​នំ «​អន្សម​» តាម​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត បាន​ពន្យល់​ថា ជា​ឈ្មោះ​នំ ធ្វើ​ដោយ​អង្ករដំណើប​ខ្ចប់​វេច​ដោយ​ស្លឹក​ស្រស់ (​តាម​ធម្មតា​ច្រើន​ប្រើ​ស្លឹកចេក​) មាន​រាង​មូល​ស្មើ​ចុង​ស្មើ​ដើម ចម្អិន​ដោយ​ស្ងោរ ឬ​អាំង​ក៏​មាន​។ «​អន្សម​» មាន​ច្រើន​ប្រភេទ គឺ​អន្សមចេក (​អន្សម​ដាក់​ចេកណាំវ៉ា​ទុំ​ទាំងមូល​ជា​ស្នួល​) , អន្សមជ្រូក (​អន្សម​ដាក់​សាច់​ជ្រូក​ជា​ស្នូល​), អន្សមដូង ,​អន្សម​ដាក់​ខ្ទិះដូង ឬ​សាច់​ដូងទុំ​កោស​លាយ និង​អន្សមអាំង អន្សម​ដែល​ចម្អិន​ដោយ​អាំង នំអន្សម​ទាំងនេះ​គឺ​អាស្រ័យ​តាម​ការ​ចំណូល និង​ការ​ចូល​ចិត្ត​របស់​បងប្អូន ដែល​ពេញ​និយម​ប៉ុណ្ណោះ ។

នំអន្សំជាមុខម្ហូបប្រពៃណីក្នុងពិធីបុណ្យធំៗរបស់ជនជាតិខ្មែរ
ការវេច​នំអន្សំ។

កាលដែល​នាំ​ឲ្យ​មានការ​វេច​នំអន្សម តាម​ជំនឿ​សាសនា ដោយ​យោង​តាម (Nom Ansom) ឯកសារ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្នុង​សម័យ​ព្រះបាទ​ជ័យ​វរ​ន្ម័​ទី​៧ ប្រទេស​កម្ពុជា​ប្រកាន់​សាសនា​ព្រាហ្មណ៍ ហើយ​របស់​ប្រើប្រាស់ និង​សម្ភារ​ភាគច្រើន​តែ​មាន​ទំនាក់ទំនង​នឹង​សាសនា តួយ៉ាង​នំអន្សម​នេះ​ជាដើម ។ ក្នុង​សាសនា ព្រាហ្មណ៍​នំអន្សម គឺ​តំណាង​ឲ្យ​លិង្គ ព្រះ​ឥសូរ ចំណែកឯ​នំគម​វិញ គឺ​តំណាង​ឲ្យ​យោនី នាង​ឧមា ដែល​ជា​ព្រះ​មហេសី​របស់​ព្រះ​ឥសូរ ។ ម្ល៉ោះហើយ​ទើប​យើង​តែងតែ​ឃើញ​នំ​ប្រភេទ​នេះ មាន​ក្នុង​ពិធីបុណ្យ​ទាន អម​ជាមួយនឹង «​នំគម​» ដែល​ជា​នំ​ប្រពៃណី​ខ្មែរ​ផង​ដែរ ។

នំអន្សំជាមុខម្ហូបប្រពៃណីក្នុងពិធីបុណ្យធំៗរបស់ជនជាតិខ្មែរ
នំ​អន្សំ​បាន​វេច​ជា​រួច​ស្រេចហើយ!

​“នំអន្សម​» មាន​ដើម​កំណើត​តាំងពី​បរម​បុរាណកាល​មក ក្នុង​ប្រវត្តិ​នំ​ប្រពៃណី​ខ្មែរ និង​ត្រូវ​បាន​គេ​ឃើញ​វត្តមាន​នំ​មួយ​ប្រភេទ​នេះ​នៅ​ក្នុង​ពិធីបុណ្យ ប្រពៃណី​ខ្មែរ ដូច​ជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​សាសនា​មួយ​ចំនួន​ទៀត ។ ការ​ដែល​យកនំ​ទាំង​អស់នេះ​ទៅ​វត្ត​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​មក​ពី​បុណ្យ​នេះ​ក៏​ដូច​ជា បុណ្យ​ផ្សេង​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​ព្រហ្មញ្ញ​សាសនា ។ បើ​យើង​មើលទៅ​ផ្នែក​សឹកសង្គ្រាម​នា​សម័យ​ដើម​នោះ នំអន្សម គឺជា​ស្បៀង​បម្រុង​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​កងទ័ព ក្នុង​ពេល​ជាប់ដៃ​គ្នា​ប្រយុទ្ធ​ជាមួយ​សត្រូវ​ទៀត​ផង ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤