Trending now

កម្ពុជា​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​«​ច្រត់ព្រះនង្គ័ល​»

14:12 | 22/05/2019 (យោងតាម cen.com.kh)

យុគសម័យ - នាព្រឹកថ្ងៃទី២២ ខែឧសភា ប្រជាជនកម្ពុជា ជាង១០ម៉ឺននាក់ បានធ្វើដំណើរទៅកាន់ខេត្តតាកែវ ដើម្បីចូលរួមព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ ស្ថិតក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ។

ពិធីនេះត្រូវមានការចូលរួមដោយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេងសំរិន; ប្រធានព្រឹទ្ធសភា សម្តេច សាយឈុំ; រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកសខេង និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជានិងអ្នកតំណាងអង្គទូតនានា។


ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុក​ទេស ទៅតាម​ការបរិភោគ​របស់ «​គោ​ឧសភរាជ​»​។ ម្យ៉ាង​ទៀត​ក៏​ជាការ​ដាស់តឿន​ក្រើនរំឭក ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹង​ថា រដូវ​ធ្វើស្រែ​ចំការ​បាន​ចូលមក​ដល់​ហើយ​៕

(យោងតាម cen.com.kh)

(យោងតាម cen.com.kh)

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ