Trending now

ស្វែងយល់ពីពិធីបុណ្យធំៗរបស់បណ្តាប្រទេសអាស៊ាន

15:29 | 14/12/2020

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ (អាស៊ាន) មានពិធីបុណ្យដ៏វិសេសវិសាលជាច្រើន។ តាមរយៈពិធីបុណ្យទាំងនេះបាននាំមកភាពចម្រុះ និងសម្បូរបែបនៅក្នុងវប្បធម៌អាស៊ាន។

១. ពិធីបុណ្យជៈទឹក សង្ក្រាន្ត (Songkran) របស់ប្រទេសថៃ

នេះគឺជាពិធីបុណ្យដ៏ធំបំផុតមួយ ហើយទាក់ទាញការចូលរួមពីភ្ញៀវទេសចរបរទេសច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ នៅប្រទេសថៃ ពិធីបុណ្យជៈទឹកត្រូវបានប្រារព្ធធ្វើឡើងនៅខែមេសាជារៀងរាល់​ឆ្នាំ។

២. ពិធីបុណ្យភ្លើង ឌីប៉ាវ៉ាលី (Deepavali) ប្រទេសម៉ាឡេស៊ី


ពិធីបុណ្យភ្លើង ឌីប៉ាវ៉ាលី (Deepavali) នៅប្រទេសម៉ាឡេស៊ី ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា និងមានរយៈពេល ៥ ថ្ងៃ។ កាលពីមុន ពិធីបុណ្យឌីប៉ាវ៉ាលី គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយរបស់សាសនាហិណ្ឌូនៅប្រទេសម៉ាឡេស៊ី។ សព្វថ្ងៃ ពិធីបុណ្យឌីប៉ាវ៉ាលី មិនត្រឹមតែរៀបចំឡើងនៅទីក្រុងគូឡាឡាំពួប៉ុណ្ណោះទេ ថែមទាំងរៀបចំឡើងសម្រាប់មនុស្យគ្រប់រូបនៅទូទាំងប្រទេសម៉ាលេស៊ីទៀតផង។

៣. ពិធីបុណ្យអុំទូកនៃប្រទេសកម្ពុជា


៤. ពិធីបុណ្យ MassKara ប្រទេសហ្វីលីពីន

ពិធីបុណ្យ MassKara ត្រូវបានធ្វើឡើងនៅខែតុលានៅក្នុងទីក្រុង Bacolod កោះ Visayas ប្រទេសហ្វីលីពីន។

៥. ពិធីបុណ្យថាតលួង (That Luang) ប្រទេសឡាវ


នៅប្រទេសឡាវ ព្រះពុទ្ធសាសនាគឺជាសាសនាជាតិ ដូច្នេះពិធីបុណ្យព្រះពុទ្ធសាសនាដូចជាពិធីបុណ្យថាតលួងត្រូវបានប្រជាជនចាត់ទុកថាជាពិធីបុណ្យប្រពៃណីដែលមិនអាចខ្វះបាន។ នេះជាពិធីបុណ្យប្រពៃណីដ៏វិសេសវិលាសនៃវប្បធម៌ឡាវ ហើយទាក់ទាញការចាប់អារម្មណ៍ពីប្រជាជនឡាវនៅទូទាំងប្រទេស៕

៦. បុណ្យណូអែលនៅតំបន់ត្រូពិក - ប្រទេសសិង្ហបុរី

ពិធីបុណ្យណូអែលតំបន់ត្រូពិកប្រចាំឆ្នាំត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី។ ក្នុងប៉ុន្មានថ្ងៃនេះ មហាវិថីទាំងអស់ដូចជា Orchard និងឈូងសមុទ្រ Marina, Tanglin, Scotts, Bras Basah បាន​តុបតែងភ្លើងបំភ្លឺផ្លូវចំរុះពណ៌គួរឲ្យទាក់ទាញ។ នេះក៏ជាពេលវេលាសម្រាប់អ្នកទេសចរទាំងអស់រីករាយនឹងការដើរទិញឥវ៉ាន់ដោយមានកម្មវិធីចុះតំលៃដែរ។

៧. បុណ្យចូលឆ្នាំថ្មីវៀតណាម


ពិធីបុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យធំបំផុតនៅក្នុងចំណោមពិធីបុណ្យប្រពៃណីរបស់ប្រទេសវៀតណាម ជាពេលវេលាឆ្លងពីឆ្នាំចាស់ ឈានចូលឆ្នាំថ្មី។ ជារៀងរាល់ឆ្នាំបុណ្យចូលឆ្មាំថ្មីវៀតណាមត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១ នៃ ខែមួយ តាមច័ន្ទគតិ។ មុននោះ ជិតដល់ថ្ងៃចូលឆ្មាំថ្មី ប្រជាជនវៀតណាមច្រើនតែទិញដើមផ្កាម៉ាក់ខៃ ហើយតុបតែង និងសំអាតគេហដ្ឋាន។ បន្ទាប់មក ក្នុងថ្ងៃចូលឆ្នាំថ្មី ក្រុមគ្រួសារជួបជុំគ្នា សួរសុខទុក្ខញាតិមិត្ត ជូនពរឆ្នាំថ្មី និងគោរពបូជាដូនតា៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ