ខេត្ដ Kien Giang ផ្ញើអំណោយជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២២

22:57 | 12/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១១ ខែមករា នៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien ខេត្ត Kien Giang តំណាងថ្នាក់ដឹកនាំខេត្ត Kien Giang បានប្រគល់ជូនតំណាងអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នូវទឹកប្រាក់ចំនួន ៣០០ លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជនដើមកំណើតវៀតណាមដែលមានការលំបាក ដើម្បីស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២២។

ខេត្ដ Dak Nong ជួយឧបត្ថម្ភស្បៀងអាហារនិងសម្ភារៈបរិក្ខារពេទ្យជូនខេត្តមណ្ឌលគិរី ខេត្ដ Dak Nong ជួយឧបត្ថម្ភស្បៀងអាហារនិងសម្ភារៈបរិក្ខារពេទ្យជូនខេត្តមណ្ឌលគិរី
ខេត្ដ Tay Ninh ជួយឧបត្ថម្ភកម្លាំងការពារព្រំដែនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ដ Tay Ninh ជួយឧបត្ថម្ភកម្លាំងការពារព្រំដែនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ខេត្ត​ Kien Giang ផ្ញើអំណោយជួយឧបត្ថម្ភប្រជាជនដើមកំណើតវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២២ (រូប​ថត៖ TTXVN)
ខេត្ត​ Kien Giang ផ្ញើអំណោយជួយឧបត្ថម្ភប្រជាជនដើមកំណើតវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២២ (រូប​ថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ នាយក​មន្ទីរកិច្ចការបរទេសខេត្ត Kien Giang លោក Van Cong Dau បានឲ្យដឹងថា នេះជាអំណោយរបស់គណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនខេត្ត Kien Giang ជួយឧបត្ថម្ភប្រជាជនដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាកក្នុងតំបន់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២២។

តាមរយៈស្ថានអគ្គកុងស៊ុល លោក Van Cong Dau តំណាងថ្នាក់ដឹកនាំខេត្ត Kien Giang បានពាំនាំពាក្យផ្តាំផ្ញើការសួរសុខទុក្ខពីគណៈកម្មាធិការបក្ស រដ្ឋាភិបាល រណសិរ្សមាតុភូមិនិងប្រជាជនខេត្ត Kien Giang ដែលជូនពរចំពោះប្រជាជនដើមកំណើតវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជូនពរឲ្យបងប្អូនដើមកំណើតវៀតណាមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជំនះការលំបាកដោយជំងឺកូវីដ-១៩។

នេះជាលើកទី ៥ ហើយដែលខេត្ត Kien Giang បានផ្ញើអំណោយទៅជួយឧបត្ថម្ភសហគមន៍វៀតណាមនៅតំបន់ភាគនិរតីនៃប្រទេសកម្ពុជាចាប់តាំងពីការផ្ទុះឡើងនៃ Covid-19 ពីដើមឆ្នាំ ២០២០ មក។ តាមរយៈអំណោយទាំងនេះ សហគមន៍​វៀតណាមនៅកម្ពុជាជឿជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែប្រកៀកស្មាជាមួយពួកគេក្នុងគ្រាលំបាក ហើយទន្ទឹមនឹងនោះបានជំរុញស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦