Ha Long ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍អាស៊ានឆ្នាំ ២០២២

09:24 | 15/01/2022

យុគសម័យ - យោងតាមព័ត៌មានរបស់អគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) ទីក្រុង Ha Long គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួនបីដែលតំណាងឱ្យប្រទេស វៀតណាមទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅវេទិកាទេសចរណ៍អាស៊ីអាគ្នេយ៍ - ATF ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា។

អញ្ជើញទស្សនា មណ្ឌលអភិរក្សធម្មជាតិ Dong Son - Ky Thuong នៅទីក្រុង Ha Long អញ្ជើញទស្សនា មណ្ឌលអភិរក្សធម្មជាតិ Dong Son - Ky Thuong នៅទីក្រុង Ha Long
វៀតណាមបំពេញសំណុំឯកសារស្នើទទួលស្គាល់ “ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba” ជាបេតិកភណ្ឌពិភពលោក វៀតណាមបំពេញសំណុំឯកសារស្នើទទួលស្គាល់ “ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba” ជាបេតិកភណ្ឌពិភពលោក
Ha Long ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍អាស៊ានឆ្នាំ ២០២២
ទីក្រុង Ha Long ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ ២០២២។

ទីក្រុង​ចំនួន​ពីរផ្សេង​ៗ ទៀត ​របស់​ប្រទេស​វៀតណាម​ដែល​ទទួល​បាន​រង្វាន់​លើក​នេះ គឺ​ទីក្រុង Da Lat (ខេត្ត Lam Dong) និង​ទីក្រុង Vung Tau (ខេត្ត Ba Ria - Vung Tau)។

នេះគឺជាពានរង្វាន់អាស៊ាន ដែលរួមចំណែកលើកតម្កើង និងអភិវឌ្ឍន៍ម៉ាកយីហោអាជីវកម្ម ផលិតផល និងសេវាកម្មទេសចរណ៍ដែលមានគុណភាពខ្ពស់ក្នុងតំបន់ ហើយជាឱកាសសម្រាប់អង្គភាពនានាក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយទេសចរណ៍វៀតណាម និងជាគោលដៅជាតិ ម៉ាក "វៀតណាម - ភាពទាក់ទាញគ្មានទីបញ្ចប់" (វៀតណាម - សម្រស់គ្មានទីបញ្ចប់) ។

គេរំពឹងថា ពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ាននឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នៅសណ្ឋាគារ Sokha Beach Resort ក្នុងក្របខ័ណ្ឌនៃកម្មវិធី ATF ២០២២៕

Báo Quảng Ninh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ