គោលដៅខ្ពស់បំផុតក្នុងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទគឺការលើកកម្ពស់ជីវភាពខាងសម្ភារៈនិងស្មារតីសម្រាប់ប្រជាជន

13:00 | 29/12/2021

នាព្រឹកថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទអនឡាញថ្នាក់ជាតិ បូកសរុបការងារឆ្នាំ ២០២១ និងអនុវត្តផែនការឆ្នាំ ២០២២ នៃវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បំពេញទស្សនកិច្ច និងធ្វើការនៅ Hai Phong នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បំពេញទស្សនកិច្ច និងធ្វើការនៅ Hai Phong
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ៣០ ​ទីវាបង្កើតខេត្ត Ba Ria-Vung Tau នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ៣០ ​ទីវាបង្កើតខេត្ត Ba Ria-Vung Tau
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមសន្និសីទអនឡាញទូទាំងប្រទេស បូកសរុបការងារឆ្នាំ ២០២១ និងអនុវត្តផែនការឆ្នាំ ២០២២ នៃវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមសន្និសីទអនឡាញទូទាំងប្រទេស បូកសរុបការងារឆ្នាំ ២០២១ និងអនុវត្តផែនការឆ្នាំ ២០២២ នៃវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធី លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិនៅឆ្នាំ ២០២១ នេះ វិស័យកសិកម្មបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយនឹងតួនាទីជា សសរស្តម្ភសេដ្ឋកិច្ចរបស់ប្រទេសក្នុងគ្រាលំបាក។ ដោយដោយកត់សម្គាល់ថា ឆ្នាំ ២០២២នេះ នៅតែមានការលំបាកនិងបញ្ហាប្រឈម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យវិស័យកសិកម្មកំណត់គោលដៅខ្ពស់សម្រាប់ឆ្នាំ ២០២២ គឺកំណើន ៣% ឬច្រើនជាងនេះ ហើយការនាំចេញខ្ពស់ជាងឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធ្វើពិពិធកម្មទីផ្សារ ធ្វើពិពិធកម្មនិងលើកកំពស់គុណភាពផលិតផល លើកកំពស់ការប្រកួតប្រជែងនៃឧស្សាហកម្មនិងផលិតផល ព្រមទាំងទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ដែលវៀតណាមបានចុះហត្ថលេខា។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យផ្តោតលើការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម ដោយបែងចែកធនធានវិនិយោគដើម្បីឱ្យកសិករទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ។ ដូច្នេះត្រូវអនុវត្តជាបន្ទាន់នូវកម្មវិធីគោលដៅជាតិលើការកសាងជនបទថ្មី៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន