ក្រសួងការពារប្រទេសវៀតណាមទទួលគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ពីព្រះរាជាណាចក្រកម្ពុជា

08:00 | 01/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

តបតាមការអញ្ជើញពីក្រសួងការពារជាតិកម្ពុជា ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vo Minh Luong សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល សាលប្រជុំទីស្តីការក្រសួងការពារជាតិកម្ពុជា។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនាជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ង៉ូ ដៀន (NGO DIEN) រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនាជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ង៉ូ ដៀន (NGO DIEN)
សពឧត្តមសេនីយ៍ត្រី Hoang The Thien ជាជនបរទេសដំបូងបង្អស់ត្រូវបានប្រគល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ សពឧត្តមសេនីយ៍ត្រី Hoang The Thien ជាជនបរទេសដំបូងបង្អស់ត្រូវបានប្រគល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូនក្រសួងការពារប្រទេសវៀតណាម (រូបថត៖ SPM Page)
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូនក្រសួងការពារប្រទេសវៀតណាម (រូបថត៖ SPM Page)

អគាររដ្ឋបាលក្រសួងការពារជាតិកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដែលទទួលថវិកាសម្រាប់ការសាងសង់ពីក្រសួងការពារប្រទេសវៀតណាម។ ក្នុងពិធីបើកសម្ពោធ ដោយទទួលបានការផ្ទេរសិទ្ធិពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូនក្រសួងការពារប្រទេសវៀតណាម។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានទៅដាក់កម្រងផ្កា និងអុជធូប នៅវិមានមិត្តភាពវៀតណាម-កម្ពុជា និងទៅទស្សនានៅផ្ទះអនុស្សាវរីយ៍ប្រពៃណីនៃរណសិរ្ស ៤៧៩ និងអង្គភាពមួយចំនួនរបស់ក្រសួងការពារជាតិកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip