ពិធីបើកការដ្ឋានសាងសង់ «កំពុងផែខ្នាតយក្ស» ដើមដំបូងនៃបណ្ដាញ Logistics ឆ្លាតវៃអាស៊ាន

09:00 | 26/12/2021 យោងតាមវិឡូសំលេងវៀតណាម

កាលពីថ្ងៃទី ២៣ ធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc សម្ព័ន្ធក្រុមហ៊ុន T&T Group និង YCH (សម្ព័ន្ធក្រុមហ៊ុនឈានមុខគេលើពិភពលោកអំពី Logistics) បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌល Logistics ICD Vinh Phuc ជាផ្លូវការជាមួយនឹងទុនវិនិយោគសរុបជិត ៣ ៩០០ ពាន់លានដុង។ ពិធីបើកការដ្ឋានសាងសង់ត្រូវបានធ្វើឡើងតាមអនឡាញនៅទាំងវៀតណាម និងសិង្ហបុរី។

តភ្ជាប់ឱកាសសហប្រតិបត្តិការ Logistics រវាងវៀតណាមនិងអាមេរិកខាងត្បូង តភ្ជាប់ឱកាសសហប្រតិបត្តិការ Logistics រវាងវៀតណាមនិងអាមេរិកខាងត្បូង
កិច្ចព្រមព្រៀង EVFTA៖ បង្កើនឱកាសសម្រាប់វិស័យឡូជិស្ទីក (logistics) កិច្ចព្រមព្រៀង EVFTA៖ បង្កើនឱកាសសម្រាប់វិស័យឡូជិស្ទីក (logistics)
ពិធីបើកការដ្ឋានសាងសង់ «កំពុងផែខ្នាតយក្ស» ដើមដំបូងនៃបណ្ដាញ Logistics ឆ្លាតវៃអាស៊ាន
ពិធីបើកការដ្ឋានសាងសង់"កំពុងផែខ្នាតយក្ស" ដើមដំបូងនៃបណ្ដាញ Logistics ឆ្លាតវៃអាស៊ាន (រូបថត៖ cafef)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងការងារ និងជារដ្ឋមន្ត្រីទីពីរនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Tan See Leng បានវាយតម្លៃថា ទីផ្សារវៀតណាមគឺជាទីផ្សារគួរឲ្យទាក់ទាញចំពោះដៃគូសិង្ហបុរី។ ព្រឹត្តិការណ៍បើកការដ្ឋានសាងសង់កំពង់ផែខ្នាតយក្សនេះបានគូសសញ្ញានៃកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុនធំៗនៃប្រទេសទាំងពីរ ហើយជាគម្រោង ដែលមានថវិកាវិនិយោគច្រើនបំផុតរបស់សិង្ហបុរីនៅវៀតណាម។ គម្រោងនេះអាចទាញយកផលប្រយោជន៍របស់វៀតណាម ខណៈពេលដែលវៀតណាមកំពុងស្ដារឡើងវិញក្រោយពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ ១៩ ជួយសម្រួលការអភិវឌ្ឍឧស្សាហកម្ម ៤.០ និងបណ្តុះបណ្តាលធនធានមនុស្សរបស់វៀតណាម។

តាមផែនការ គម្រោងនេះនឹងត្រូវបានដាក់ឱ្យដំណើរការដំណាក់កាលទី ១ ចាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២២ និងដាក់ឱ្យដំណាក់កាលទី ២ ចូលដំណើរការចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២៤ ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន