ប្រទេសឡាវ៖ ពិធីបើកការដ្ឋានសាងសង់អគារនាយកដ្ឋានជំរុញពាណិជ្ជកម្មសហគ្រាសខ្នាតតូច និងមធ្យម

11:01 | 24/12/2021 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែធ្នូ នៅ​រដ្ឋធានីវៀងច័ន្ទន៍ (ឡាវ) ពិធីបើកការដ្ឋានសាងសង់អគារនាយកដ្ឋានជំរុញ​ពាណិជ្ជកម្មសហគ្រាសខ្នាតតូច និងមធ្យម ក្នុងបរិវេណនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានឧបត្ថម្ភដោយសមាគមជនជាតិវៀតណាម នៅរដ្ឋធានីវៀងច័ន្ទ។

វត្ត Phat Tich វៀងច័ន្ទ (ប្រទេសឡាវ) ប្រគល់អំណោយចំនួន ២៥០ ដើម្បីឧបត្ថម្ភដល់ប្រជាជនវៀតណាមក្រីក្រនៅប្រទេសឡាវ វត្ត Phat Tich វៀងច័ន្ទ (ប្រទេសឡាវ) ប្រគល់អំណោយចំនួន ២៥០ ដើម្បីឧបត្ថម្ភដល់ប្រជាជនវៀតណាមក្រីក្រនៅប្រទេសឡាវ
ខេត្ត Ha Tinh ជូនពរឆ្នាំថ្មីប្រពៃណី Bunpimay ដល់រដ្ឋាភិបាលនិងប្រជាជននៅ Bolykhamxay ប្រទេសឡាវ ខេត្ត Ha Tinh ជូនពរឆ្នាំថ្មីប្រពៃណី Bunpimay ដល់រដ្ឋាភិបាលនិងប្រជាជននៅ Bolykhamxay ប្រទេសឡាវ
ប្រទេសឡាវ៖ ពិធីបើកការដ្ឋានសាងសង់អគារនាយកដ្ឋានជំរុញពាណិជ្ជកម្មសហគ្រាសខ្នាតតូច និងមធ្យម

ពិធីបើកការដ្ឋានសាងសង់អគារនាយកដ្ឋានជំរុញពាណិជ្ជកម្មសហគ្រាសខ្នាតតូច និងមធ្យម។

នេះគឺជាគម្រោងអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរសិទ្ធិប្រើប្រាស់ដីសាធារណៈដែលបានចុះហត្ថលេខារវាងសមាគមជនជាតិវៀតណាមនៃ​រដ្ឋធានីវៀងចន្ទន៍ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ។

ប្រធានសមាគមជនជាតិវៀតណាម នៅ​រដ្ឋធានីវៀងចន្ទន៍ លោក Le Van Mui មានប្រសាសន៍ថា ដោយការវិនិយោគសរុបជាង ១៣ ពាន់លានគីប (១,១ លានដុល្លារអាមេរិក) អគារទីស្នាក់ការកណ្តាលរបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មសហគ្រាសខ្នាតតូច និងមធ្យមបានសាងសង់នៅទំហំដី ២៥០០ ម៉ែត្រការេ រួមមាន ៥ ជាន់ដែលឆ្លើយតប​នឹង​​តម្រូវការការងាររបស់មនុស្សជាង ២០០ នាក់។ តាម​ការគ្រោងទុក ការកសាងនឹងចំណាយរយៈពេល ១៨ ខែ។ នៅពេលសាងសង់រួចរាល់ អគារនេះនឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពតួនាទីរបស់នាយកដ្ឋាននេះជាពិសេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាជាទូទៅ នាពេលអនាគត។

ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ អនុរដ្ឋមន្ត្រី លោក Bountheung Duangsavanh អតីតប្រធាននាយកដ្ឋានជំរុញ​ពាណិជ្ជកម្មសហគ្រាសខ្នាតតូច និងមធ្យម បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃគម្រោងនេះ ដោយបានបញ្ជាក់ពីការផ្លាស់ប្តូរសិទ្ធិប្រើប្រាស់ដីសាធារណៈរវាងសមាគមជនជាតិ​វៀតណាម​ នៅរដ្ឋធានីវៀងច័ន្ទ និងក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្មសមស្របនឹងស្ថានភាពជាក់ស្តែង រួមចំណែកបង្កើតលក្ខខណ្ឌអំណោយផល និងនាំមកនូវផលប្រយោជន៍ល្អដល់ភាគីនីមួយៗ ទន្ទឹមនឹងនោះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងឡាវ-វៀតណាម។ .

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានប្រគល់សិទ្ធិប្រើប្រាស់ដីធ្លីដល់អគារចាស់នៃនាយកដ្ឋាន​ជំរុញពាណិជ្ជកម្មសហគ្រាសខ្នាតតូច និងមធ្យម (នៅក្បែវត្ត Phat Tich ក្នុងរដ្ឋធានីវៀងចន្ទន៍) ដើម្បីសាងសង់វិមានអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំឡាវ-វៀតណាម និងវិញ្ញាណក្ខ័នវីរជន និងយុទ្ធជន​ពលីនៃប្រទេសទាំងពីរបានពលីក្នុងសង្គ្រាមការពារប្រទេស។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់នាយកដ្ឋានជំរុញ​សហគ្រាសខ្នាតតូច និងមធ្យមក្នុងការងាររបស់ខ្លួន សមាគមជនជាតិវៀតណាមទីក្រុងវៀងច័ន្ទ និងវត្ត Phat Tich បានឯកភាពគាំទ្រក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្មសាងសង់ទីស្នាក់ការថ្មី ដោយថវិកាបានកៀងគរពីគសហគមអាណិកជននិងសហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅឡាវ។/.

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម