ក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ពង្រឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងបន្ថែមទៀត

07:00 | 23/12/2021

ការឯកភាពគ្នានេះគឺបានធ្វើឡើងក្នុងឱកាសដែល សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phan Van Giang នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ នាទីស្ដីការគណៈរដ្ឋមន្ត្រី។

សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា
អគាររដ្ឋបាលថ្មីរដ្ឋសភាបើកការសាងសង់ ក្រោមអធិបតីភាពបញ្ចុះបឋមសិលាដោយសម្តេចប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋវៀតណាម អគាររដ្ឋបាលថ្មីរដ្ឋសភាបើកការសាងសង់ ក្រោមអធិបតីភាពបញ្ចុះបឋមសិលាដោយសម្តេចប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋវៀតណាម
ក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ពង្រឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងបន្ថែមទៀត
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phan Van Giang។ (រូបថត៖ Tien Tung)

កិច្ចពិភាក្សារវាង រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-វៀតណាម បានឯកភាពលើការងារចំនួន៦ចំនុចរួមមាន៖

ទី១៖ សម្តែងការអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍៧៧ឆ្នាំ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម «២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០២១»។ បន្តជួយគាំទ្រគ្នាទៅវិញទៅមក ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កោះថ្ម ដើម្បីត្រៀមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើក៤៥ «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២» នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់កោះថ្ម X-16។

ទី២៖ ពង្រឹងកិច្ចសហប្រតបត្តិការ តាមផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព។ ជំរុញលើកកម្ពស់ការងារអប់រំ បណ្តុះបណ្តាល ប្រយុទ្ធប្រឆាំងអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែនបង្ក្រាបការផលិត និងជួញដូរគ្រឿងញៀននៅតាមព្រំដែនប្រទេសទាំងពីរកម្ពុជា-វៀតណាម។

ទី៣៖ ជំរុញការកសាង និងផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការលើវិស័យប្រវត្តិសាស្រ្តយោធាថែមទៀត ក្នុងនោះបំពេញបន្ថែមខ្លឹមសារមួយចំនួន នៅក្នុងប្រទេសវៀតណាម ដោយផ្តោតសំខាន់លើសមិទ្ធផល និងការលះបង់របស់កម្ពុជា ដែលបានជួយរំដោះជាតិ និងបញ្ច្រប់សង្គ្រាមទាំងស្រុងនៅប្រទេសវៀតណាម នៅខែមេសា ឆ្នាំ១៩៧៥។

ក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ពង្រឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងបន្ថែមទៀត
(រូបថត៖ infomation.gov.kh)

ទី៤៖ ថ្នាក់ដឹកនាំវៀតណាម ប្តេជ្ញាជួយសម្រួលដល់គណៈប្រតិភូ គ្រូបង្វឹក ក្រុមកីឡករ កីឡាការិនី សិល្បៈ នៃគណៈកម្មាធិការជាតិ CAMSOC ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣១ នៅប្រទេសវៀតណាម នៅអំឡុងខែឧសភា ឆ្នាំ២០២២ ដើម្បីកម្ពុជាមានលទ្ធភាពដកបទពិសោធន៍ធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games លើកទី៣២ ឲ្យទទួលបានជោគជ័យ។

ទី៥៖ ថ្នាក់ដឹកនាំការពារជាតិប្រទេសទាំងពីរ បានឯកភាពគ្នាជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ ថ្នាក់រដ្ឋមន្ត្រី ថ្នាក់អគ្គមេបញ្ជាការ ថ្នាក់មេបញ្ជាការប្រភេទទ័ព និងថ្នាក់ដឹកនាំក្រសួងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក រក្សាចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការល្អគ្រប់កាលៈទេសៈ ទប់ស្កាត់មិនឲ្យកម្លាំងប្រឆាំងណាមួយមកបំបែកបំបាក់ចំណងមិត្តភាពដ៏រឹងមាំបានឡើយ និងប្តេជ្ញារួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាជនទាំងពីរ។ និងទី៦៖ នាយឧត្តមសេនីយ៍ Phan Van Giang បានប្រកាសគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។ ភាគីវៀតណាម ត្រៀមលក្ខណៈគ្រប់បែបយ៉ាងត្រៀមគាំទ្រ ចូលរួមក្នុងកិច្ចប្រជុំទាំងកម្រិតក្រុមការងារមន្រ្តីជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តីតាមការអញ្ជើញរបស់សម្តេចពិជ័យសេនា ប្រធានកិច្ចប្រជុំ នៅឆ្នាំ២០២២ខាងមុខនេះ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២