នាថ្ងៃទី៨ និងទី៩ ខែធ្នូ នៅតំបន់ដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានធ្វើការយាមល្បាតរួមលើកទី៦៥។
![]() |
| កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ធ្វើការយាមល្បាតរួមលើកទី៦៥ |
ក្រុមយាមល្បាត រួមមាននាវាលេខ ២៦៣ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមតំបន់លេខ ៥ និងនាវាលេខ ១១៤៤ ចំណុះកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
ភាគីទាំងពីរបានសហការអនុវត្តការគោរពគ្នារវាងនាវាកងទ័ពជើងទឹកនៃប្រទេសអាស៊ាននៅពេលដែលជួបគ្នានៅលើសមុទ្រ ផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាលរបៀបប្រើទង់កាន់ដៃនិងការហ្វឹកហាត់អនុវត្តតាមក្រមប្រតិបត្តិស្តីពីការបង្ការការប៉ះទង្កិចជាយថាហេតុ (CUES)។
ការយាមល្បាតរួមនេះត្រូវបានរៀបចំឡើងក្នុងបំណងរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតំបន់ដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា ទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹង ទំនុកទុកចិត្ត និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

មតិពីមិត្តអ្នកអាន