នាព្រឹកថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំលើកទី១៥ ស្ដីពីការយាមល្បាតរួម តាមប្រព័ន្ធវីដេអូ។
![]() |
| ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ baohaiquanvietnam.vn) |
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃលើលទ្ធផលនៃសកម្មភាពរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ ពីខែសីហា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២១ និងលើកឡើងខ្លឹមសារសហប្រតិបត្តិការពីខែធ្នូ ឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ហើយពិភាក្សាអំពីកិច្ចសហការរវាងការិយាល័យប្រចាំការទទួលបន្ទុកការយាមល្បាតរួមនៃភាគីទាំងពីរ និងបញ្ជាការដ្ឋានកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងអំពីការអនុវត្តខ្លឹមសារនៃកិច្ចប្រជុំក្រុមការងារ និងកិច្ចសហប្រតិបត្តិការ។
តាំងពីខែសីហា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២១ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានអនុវត្តល្អការយាមល្បាតរួមចំនួន៩លើក។ ភាគីទាំងពីរបានត្រៀមរៀបចំ និងអនុវត្តដោយជោគជ័យនូវផែនការយាមល្បាតរួម និងធ្វើសកម្មភាពសហការគ្នាដូចជា ការបណ្តុះបណ្តាលរបៀបប្រើទង់កាន់ដៃ វិធីស្វាគមន៍រវាងនាវាកងទ័ពជើងទឹកនៃប្រទេសអាស៊ាន នៅពេលដែលជួបគ្នានៅលើសមុទ្រ “Hello ASEAN” ការហ្វឹកហាត់អនុវត្តតាមក្រមប្រតិបត្តិស្តីពីការបង្ការការប៉ះទង្កិចជាយថាហេតុ (CUES) សហការហ្វឹកហាត់អំពីការស្វែងរក និងជួយសង្គ្រោះ គ្រប់គ្រង សកម្មភាពខុសច្បាប់ក្នុងការយាមល្បាតរួម។
![]() |
| ភាគីទាំងពីរបានឯកភាពលើខ្លឹមសារនៃកិច្ចសហការ នាពេលខាងមុខនេះ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការយាមល្បាតរួម។ (រូបថត៖ baohaiquanvietnam.vn) |
លោកវរសេនីយ៍ឯក Tran Duc Canh អនុប្រធានសេនាធិការនៃកងទ័ពជើងទឹកប្រជាជនវៀតណាម បញ្ជាក់ថា លទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង ស្ដីពីបទប្បញ្ញត្តិយាមល្បាតរួម និងការបង្កើតបណ្តាញទំនាក់ទំនង បានរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាព រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ចូលរួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសន្តិភាព ស្ថិរភាពនៅតំបន់ដែនទឹកប្រវត្តិសាស្ត្ររបស់ប្រទេសនិមួយៗនិងក្នុងតំបន់។
នាចុងបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារនៃកិច្ចសហការ នាពេលខាងមុខនេះ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការយាមល្បាតរួម៕
kh.qdnd.vn/baohaiquanvietnam.vn


មតិពីមិត្តអ្នកអាន