១១ខែ កម្ពុជារកចំណូលបានជាង១៥លានដុល្លារ ពីការលក់ស្លាកលេខពិសេស

16:54 | 06/12/2021 ហេង វុធ្ធី

កម្ពុជាទទួលបានប្រាក់ចំណូលជាង ១៥លានដុល្លារ ពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន និងស្លាកលេខពិសេសរាជធានី-ខេត្ត ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២១។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន និងស្លាកលេខពិសេសរាជធានី-ខេត្ត សរុបបានចំនួន ៣០ ១៦៦ស្លាក។

ស្វាយដុងថាបជាង៥ពាន់ហិកតាត្រូវបានផ្តល់លេខកូដតំបន់សម្រាប់ការនាំចេញ ស្វាយដុងថាបជាង៥ពាន់ហិកតាត្រូវបានផ្តល់លេខកូដតំបន់សម្រាប់ការនាំចេញ
ពីធីបើកការប្រឡងរចនាផលិតផលផ្សព្វផ្សាយអំពីនាវាគ្មានផ្លាកលេខ ពីធីបើកការប្រឡងរចនាផលិតផលផ្សព្វផ្សាយអំពីនាវាគ្មានផ្លាកលេខ
១១ខែ កម្ពុជារកចំណូលបានជាង១៥លានដុល្លារ ពីការលក់ស្លាកលេខពិសេស
ជំនួបរវាង លោកស្រី Mariam Sherman នាយិកាធនាគារពិភពលោក ប្រចកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមរបាយការណ៍របស់គណៈកម្មាការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ក្នុងរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន លក់ស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៤ ៨០២ស្លាក រកថវិកាបានជាង ៣,៤ម៉ឺនលានរៀល។ ចំណែកស្លាកលេខពិសេសរាជធានី-ខេត្តវិញ លក់បានចំនួន ២៥ ៣៦៤ស្លាក រកចំណូលបានជាង ២,៧ម៉ឺនលានរៀល។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការបង្កើតឱ្យមានលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គឺដើម្បីបន្ថែមជម្រើសដល់ពលរដ្ឋ និងរកចំណូលជូនរដ្ឋ។ ស្លាកលេខនេះ មានតម្លៃចាប់ពី ២លានរៀល ដល់ ១ ពាន់លានរៀល ប៉ុន្តែសម្រាប់ការដេញថ្លៃស្លាកលេខពិសេស អាចមានតម្លៃខ្ពស់ជាងនេះ។ ម្យ៉ាងទៀត តម្លៃស្លាកលេខទាប ឬខ្ពស់ អាស្រ័យលើប្រភេទលេខ ឬតួអក្សរផងដែរ។

សូមជម្រាបផងដែរថា ស្លាកលេខចុះបញ្ជីពិសេសនេះ ជាស្លាកលេខដែលអាចដាក់ឈ្មោះ ជាអក្សរឡាតាំង ឬលេខ មិនលើសពី៨ខ្ទង់ ដោយផ្នែកខាងលើមានពាក្យកម្ពុជា និងផ្នែកខាងក្រោមមានពាក្យ Cambodia។ ចំណែកម្ចាស់យានយន្តក៏អាចរក្សាទុកស្លាកលេខនេះបានផងដែរ ពេលផ្ទេរកម្មសិទ្ធិរថយន្ត សម្រាប់ទុកប្រើជាមួយរថយន្តថ្មី៕

ហេង វុធ្ធី

Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន